អ៊ីល្លីណយស៍ (អាមេរិក) ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយ ការណ៍អំពីបរិយាកាសនៃសន្និបាតគណបក្សប្រជាធិបតេយ្យ នៅទីក្រុងឈីកាហ្គោ (Chicago) រដ្ឋអ៊ីល្លីណយស៍ (Illinois) ដឹកនាំដោយលោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកបារ៉ាក់ អូបាម៉ា បានស្នើឱ្យប្រជាជនអាមេរិក គាំទ្របេក្ខភាពលោកស្រី កាមេឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ។
លោកអូបាម៉ា បានថ្លែងថា ដោយសារយើងមិនចង់បានភាពចលាចល និងអួតអាងរយៈពេលបួនឆ្នាំទៀត សហ រដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមសរសេររឿងថ្មី និងប្រសើរជាងពេលនេះ ជាមួយប្រធា នាធិបតីថ្មី គឺលោកស្រី កាមេឡា ហាររីស ។

សូមបញ្ជាក់ថា បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលមានវ័យជាង ៨០ឆ្នាំ ទៅហើយ បានប្រកាសដកខ្លួនពីការការឈរឈ្មោះបោះឆ្នោត អាណត្តិបន្ត ដោយលោកបានប្រកាសគាំទ្រលោកស្រី កាមេឡា ហាររីស ជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតជាតិ នៅខែវិច្ឆិកា ខាងមុខ៕