Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះក្រុមហ៊ុនអាកាសចរណ៍ យូណាយធីដ មានប.../ញ្ហាបង្ខំ.../ចុះចតបន្ទា.../ន់

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ យូណាយធីដ មានប…/ញ្ហាបង្ខំ…/ចុះចតបន្ទា…/ន់

សហរដ្ឋអាមេរិក ៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីដ (United Airlines) បានបង្ខំចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ មេមភីស (Memphis)  របស់សហរដ្ឋអាមេរិក ដោយសារមានបញ្ហាលក្ខខណ្ឌអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ និងមានរបាយការណ៍ថា អ្នកដំណើរ ៧នាក់ បានរងរបួស។

ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ថាយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន United Airlines បានមានភាពច្របូកច្របល់ ដោយសារតែលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ពេលធ្វើដំណើរពីទីក្រុងកានគុស (Cancun) ប្រទេសម៉ិកស៊ិក ទៅទីក្រុង ឈីកាហ្គោ រដ្ឋអ៊ីលលីណយស៍ នេះបានបង្ខំឱ្យចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ មេមភីស (Memphis) ។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះដឹកអ្នកដំណើរនៅកន្លែងកើតហេតុ បានធ្លាក់ចូលទៅក្នុងសម្ពាធខ្យល់បោកបក់។ វាជាយន្តហោះ 737-900ER នៅពេលកើតហេតុ ការព្រមានខ្សែក្រវាត់សុវត្ថិភាព ត្រូវបានបើក។ មានអ្នកដំណើរ ១៧២នាក់ និងសមាជិកយានិក ៧នាក់ នៅលើយន្តហោះ។

 មន្ត្រីសង្គ្រោះ នៅទីក្រុងមេមភីស បាននិយាយថា មនុស្ស ៧នាក់ បានរងរបួស ដោយម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែ ៥នាក់ បានបដិសេធមិនព្យាបាល និងបដិសេធទៅមន្ទីរពេទ្យ។

នេះជាឧប្បត្តិហេតុចលាចលចុងក្រោយបង្អស់ ដែលបានកើតឡើងលើជើងហោះហើរពាណិជ្ជកម្ម ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមបញ្ចូលទាំងជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដែលកាលពីខែឧសភា អ្នកដំណើរម្នាក់បានស្លាប់ និង៧១នាក់ បានរងរបួស បន្ទាប់ពីជួបប្រទះនឹងលក្ខខណ្ឌអាកាសធាតុអាក្រក់ កាលពីសប្តាហ៍មុន។ ជើងហោះហើរ EasyJet ពីទីក្រុង គ័រហ៊្វូ (Corfu) ប្រទេសក្រិក ទៅកាន់ទីក្រុងឡុងដ៍ ក៏មានភាពច្របូកច្របល់ និងបណ្តាលឲ្យសមាជិកយានិក ២នាក់រងរបួស។

កាលពីខែមុន អ្នកដំណើរ ៣០នាក់ បានរងរបួសនៅលើជើងហោះហើរ Air Europa ពីទីក្រុង ម៉ាឌ្រីដ (Madrid) នៃប្រទេសអេស្ប៉ាញ ទៅអ៊ុយរុយហ្គាយ ដោយសារតែបញ្ហាសម្ពាធខ្យល់ធ្ងន់ធ្ងរ៕

RELATED ARTICLES