Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិ យន្តហោះ កាថេយ៍ ប៉ាស៊ីហ្វិក មានបញ្ហាម៉ាស៊ីន ក្រុមហ៊ុនលុ.../បចោលជើងហោះហើរជាច្រើន

 យន្តហោះ កាថេយ៍ ប៉ាស៊ីហ្វិក មានបញ្ហាម៉ាស៊ីន ក្រុមហ៊ុនលុ…/បចោលជើងហោះហើរជាច្រើន

ហុងកុង ៖ ក្រុមហ៊ុនអាកាសចរណ៍ កាថេយ៍ ប៉ាស៊ីហ្វិក (Cathay Pacific Airways) របស់ហុងកុង បានលុបចោលជើងហោះហើរជាច្រើន បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ ជួបប្រទះបញ្ហាម៉ាស៊ីន ជាមួយយន្តហោះ Airbus A350 ចំនួន ៤៨គ្រឿង។

តាមប្រភពទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសលុបចោលជើងហោះហើរ រាប់សិបជើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីរកឃើញបញ្ហាម៉ាស៊ីន នៅលើយន្តហោះ Airbus A350 ដែលបានធ្វើដំណើរទៅកាន់ទីក្រុងហ៊្សូរិច (Zurich) ត្រូវហោះហើរត្រឡប់មកចុះចតនៅហុងកុង វិញ ដោយសារបញ្ហាផ្នែកក្នុងម៉ាស៊ីនមិនដំណើរការ។

បច្ចុប្បន្ន Cathay Pacific មានយន្តហោះ Airbus A350 ចំនួន ៤៨គ្រឿង ដែលតម្រូវឱ្យយន្តហោះទាំងអស់នេះ ត្រូវបានត្រួតពិនិត្យ មុនពេលដាក់ឱ្យប្រើប្រាស់ ហើយបានរកឃើញថា មានផ្នែកខ្លះដែលត្រូវការជួសជុល ផ្លាស់ ប្តូរ ដោយហេតុផលសុវត្ថិភាព។ បច្ចុប្បន្នក្នុងអំឡុងពេលនេះ កាលវិភាគហោះហើរផ្សេងៗរបស់ Cathay Pacific Airways ក៏នឹងរងផលប៉ះពាល់ផងដែរ។

Cathay Pacific Airways បានទទួលយន្តហោះ Airbus A350 ជាលើកដំបូង ក្នុងឆ្នាំ២០១៦ ដោយប្រើម៉ាស៊ីន Rolls-Royce ។  ក្រុមហ៊ុនបានបញ្ជាក់ថា នឹងសហការគ្នាផ្តល់ព័ត៌មានផ្សេងៗដល់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងក្រុមហ៊ុន Airbus យ៉ាងជិតស្និទ្ធ៕

RELATED ARTICLES