Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកសេដ្ឋកិច្ច​ជប៉ុន​ ពង្រីកកំណើន​បាន ​១%​ក្នុង​ឆ្នាំ​២០១៦

សេដ្ឋកិច្ច​ជប៉ុន​ ពង្រីកកំណើន​បាន ​១%​ក្នុង​ឆ្នាំ​២០១៦

ជប៉ុន៖ ទិន្នន័យបង្ហាញ​ថា​សេដ្ឋកិច្ច​ជប៉ុន​ពង្រីកបាន​​១%​ក្នុង​ឆ្នាំ​២០១៦ស្របពេល​​ដែលមាន​ការ​ប៉ះទង្គិ​ច​ក្នុងការ​នាំចេញ​និង​ទុនវិនិយោគ​ទៅលើ​អចលនទ្រព្យ​​​ដែ​ល​​ទូទាត់​នឹង​កម្សោយនៃ​ការ​ចំណាយ​ក្នុង​ស្រុក​ ។

យោងតាម​ការិយាល័យ​គណៈរដ្ឋមន្ត្រី​​ ទិន្នន័យ​នៃផលិតផលក្នុងស្រុក​សរុប​(GDP) បាន​បង្ហាញ​​ឲ្យឃើញ​ពី​កំណើន​៤ត្រីមាសជាប់គ្នា​ ដែល​ជា​ការ​រីកលូតលាស់​ក្នុង​រយៈ​ពេល​យូរជា​ងគេបំផុត​គិតចាប់តាំងពី​ឆ្នាំ​២០១៣ ប៉ុន្តែ​តួលេខ​ប្រចាំ​ឆ្នាំ​មាន​កម្រិត​ទាប​ជាង​ការពង្រី​កកំណើន​១,២%​ដែល​គេ​សង្កេតឃើញ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៥ ។

វិធានាការណ៍ចំណាយ​របស់​រដ្ឋាភិបាល​និង​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​យេន​ជប៉ុន​គឺ​ជា​គ្រឿង​ជំរុញ​កំណើន​ដ៏​សំខាន់មួយ​ ថ្វីបើ​អតិថិជន​ជប៉ុន​បាន​រក្សា​ជំហរត្បិតត្បៀត​ក្នុងការ​ចាយ​វាយ​យ៉ាងណាក្តី ។

ប្រធានសេដ្ឋវិទូ​របស់​ក្រុមហ៊ុន Merrill Lynch Japan Securities ​នេះគឺពិត​ជា​ការ​រើប​ឡើង​វិញ​ដែលជួយ​ជំរុញ​តាមរយៈ​ការ​នាំចេញ​​ដែលយើង​កំពុង​ជជែកអំពី​វា​។ ​

ចំណែក​ការ​ប្រើប្រាស់​ឯកជន​គឺនៅតែ​មាន​​កម្រិត​ខ្សោយ​ដដែល​ ហើយ​លុះ​ត្រា​តែ​យើង​ទទួលបាន​និន្នាការ​កើនឡើង​ ទើបវា​លំបាក​នឹង​មើលឃើញ​នូវ​ការ​បង្កើន​ល្បឿន​កំណើន​យ៉ាងលឿន​ពី​ចំណុចខាងលើនេះ ។

គួរកត់សម្គាល់ថា​សេដ្ឋកិច្ច​ជប៉ុនក្នុងពេល​រីកចំរើន​លូតលាស់​បាន​រងផលប៉ះ​ពាល់ពីឆ្នាំ​ដែលជប៉ុនជួប​ បរិត្តផរណា ​(សភាពការណ៍​ទំនិញចុះថ្លៃជាទូទៅ) ​ដែល​អាច​ធ្វើ​ឲ្យ​រុញ​រា​ដល់​ការ​ចំណាយ​ពីសំណាក់​អតិថិជន​ស្របពេល​ដែលពួកគេ​ផ្អាក​​ទិញ​វា​រហូតដល់​តម្លៃ​ចុះ​ថោក​ជាងហ្នឹង​ថែមទៀត​ឬ​កា​រចង់សន្សំសំចៃ​ថវិកា​ ដែល​បង្កើត​បាន​ជា​សម្ពាធបន្ថែម​លើ​អាជីវករ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES