Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិព្យុះ.../ទីហ្វុង យ៉ាហ្គិ ចុះខ្សោយក្លាយជាព្យុះត្រូពិក ក្រោយវា.../យប្រហារក្រុងហាណូយ វៀតណាម

ព្យុះ…/ទីហ្វុង យ៉ាហ្គិ ចុះខ្សោយក្លាយជាព្យុះត្រូពិក ក្រោយវា…/យប្រហារក្រុងហាណូយ វៀតណាម

វៀតណាម ៖ ព្យុះទីហ្វុង យ៉ាហ្គិ (Yagi) បានចុះខ្សោយ ទៅជាព្យុះត្រូពិក  បន្ទាប់ពីវាបានឆ្លងកាត់ភាគខាងជើងវៀតណាម និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនូវហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងជាច្រើន នៅទីក្រុងហាណូយ។នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ព្យុះទីហ្វុង យ៉ាហ្គិ បានក្លាយទៅជាព្យុះត្រូពិក រួចទៅហើយ បន្ទាប់ពីវាបានបង្កការខូចខាតយ៉ាងច្រើន នៅភាគខាងជើងប្រទេសវៀតណាម ។

យ៉ាហ្គិ គឺជាព្យុះខ្លាំងបំផុត ដែលវាយលុកអាស៊ី ក្នុងឆ្នាំនេះ និងធ្ងន់ធ្ងរបំផុត ដែលវៀតណាមបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ទោះបីជាវាហៀបនឹងចុះខ្សោយក៏ដោយ ព្យុះទីហ្វុងនេះ នៅតែមានហានិភ័យនៃទឹកជំនន់ និងការបាក់ដី នៅទីក្រុងជាច្រើន រួមទាំងទីក្រុងហាណូយ ផងដែរ នៅពេលវាផ្លាស់ទីទៅខាងលិច នៅថ្ងៃសៅរ៍។

ព្យុះយ៉ាហ្គិ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពល និងទូរគមនាគមន៍របស់ទីក្រុងហាណូយ។ លើសពីនេះទៀត វាក៏បានបង្កជាទឹកជំនន់ ធ្វើឲ្យដើមឈើរាប់ពាន់ដើម បានដួលរលំ និងបានបង្កការខូចខាតផ្ទះជាច្រើនខ្នង។

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ១៨នាក់ដោយសារព្យុះទីហ្វុង យ៉ាហ្គិ រួមទាំងម្នាក់ ពីការបាក់ដី ដែលបានវាយប្រហារផ្ទះប្រជាជនក្នុងខេត្តហ៊ប៊ិញ (Hoa Binh) នៅពេលពាក់កណ្តាលអធ្រាត្រ ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ កន្លងទៅ។ ហេតុការណ៍នេះបានធ្វើឱ្យបុរសវ័យ៥១ឆ្នាំ បាត់បង់ប្រពន្ធ កូនស្រី និងចៅ២នាក់ ។ ក្រៅពីនេះ មានអ្នករបួស ១៧៦នាក់ផ្សេងទៀត ហើយមានមនុស្សមួយចំនួនទៀត បានបាត់ខ្លួននៅសមុទ្រ។

នៅខេត្តហៃផុង (Hai Phong) ទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនចំនួន ២លាននាក់ និងជាកន្លែងរោងចក្ររបស់ក្រុមហ៊ុនពហុជាតិជាច្រើន បានរងការវាយប្រហារដោយព្យុះទីហ្វុង យ៉ាហ្គិ នៅពេលដែលវាបានមកដល់ឆ្នេរសមុទ្រ កាលពីថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានធ្វើឱ្យតំបន់ឧស្សាហកម្មចំនួនពីរ ត្រូវបានបិទ ចំណែកប្រព័ន្ធទូរគមនាគមន៍ផ្លូវគោក ត្រូវបានក្លាយជាផ្លូវទឹក ជាបណ្តោះអាសន្ន។

លោក ប៊្រុយណូ ចាសផាត (Bruno Jaspart) ប្រធានផ្នែកឧស្សាហកម្ម DEEP C បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជាង 80% នៃរោងចក្រ ត្រូវបានខូចខាត នៅកន្លែងខ្លះដំបូលត្រូវខ្យល់បក់ប៉ើង ឬអគារទាំងមូលត្រូវខូចខាត។ លើសពីនេះ ផ្លូវហាយវ៉េ ជាច្រើន នៅភាគខាងជើងវៀតណាមត្រូវបានជន់លិច ប៉ះពាល់ធ្ងន់ធ្ងរដល់ចរាចរណ៍។

យ៉ាងណាក៏ដោយ បន្ទាប់ពីខ្យល់ព្យុះទីហ្វុងនេះ ចុះខ្សោយ អាជ្ញាធរក្រុងហាណូយ បានប្រញាប់ប្រញាល់សម្អាតសំរាម កម្ទេចកម្ទី និងដើមឈើជាច្រើនដែលរលំបិទផ្លូវ។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិ ណូយ បៃ (Noi Bai) អាចបើកដំណើរការឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ៕

RELATED ARTICLES