Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអង់គ្លេស​ មានបំណង​ចង់ ​កសាងទំនាក់ទំនង ​ឡើងវិញ​ជាមួយ​​អឺរ៉ុប

អង់គ្លេស​ មានបំណង​ចង់ ​កសាងទំនាក់ទំនង ​ឡើងវិញ​ជាមួយ​​អឺរ៉ុប

អង់គ្លេស៖ ទីភ្នាក់ងារ​ព័ត៌មាន​ហ្វាំងឡង់ STT បានរាយការណ៍ថា​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ដែល​ចាកចេញពីសមាជិក​សហគមអឺរ៉ុប​លោក David Davis កាលពី​ថ្ងៃច័ន្ទ​បាន​ថ្លែងថា​ចក្រភពអង់គ្លេស​ត្រូវការ​កសាង​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​ឡើងវិញ​ជាមួយ​និង​បណ្តា​រដ្ឋ​ដែលជា​សមាជិក​របស់​អឺរ៉ុប​។

​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយនិងការ​ជួប​ជាមួយនិង​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់​លោក Timo Soini លោក Davis បានថ្លែងថា​យើង​ពិតជាមិន​ជជែកអំពីការ​ចាកចេញអ្វីនោះឡើយ ប៉ុន្តែ​គឺងាកមកនិយាយអំពី​ទំនាក់ទំនង​ថ្មី​មួយ​ទៅវិញ​។

លោកបន្ថែមថា​ចក្រភពអង់គ្លេស​រំពឹងថា​សហគមអឺរ៉ុប​នៅតែ​មាន​ស្ថិរភាព​ ថ្កុំថ្កើង​រុងរឿង​ និង​មាន​សុវត្ថិភាព​ ។

លោកបាន​ព្យាយាម​រក្សាចិត្ត​ស្ងប់​ខ្លាចក្រែងថា​អង់គ្លេស​នឹង​បិទព្រំដែនរបស់ខ្លួន​បន្ទាប់ពី​ចាកចេញ​ពី​អឺរ៉ុប ។ លោកថា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អង់គ្លេស​និង​សកល​​គឺ​ត្រូវការ​ចាំបា​ច់​នូវ​ការប៉ិនប្រសប់​​នៅថ្ងៃអនាគត​ពី​បណ្តាប្រទេស​ដទៃ​។

តែយ៉ាងណា​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​គឺស្ថិតក្នុង​កណ្តប់ដៃ​របស់​អង់គ្លេស​។​បញ្ហា​នេះ​ជាក្តីបារម្ភ​អំពី​លក្ខន្តិកៈ​របស់​ប្រជាជន​អឺរ៉ុប​ក្នុងការ​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស​នឹងត្រូវបានដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​តាមដែលអាចធ្វើទៅបាន​។

គួរបញ្ជាក់ថា​ការ​ចរចា​ចាកចេញ​ពី​សហគម​អឺរ៉ុប​នឹង​ចាប់ផ្តើម​មិន​លើសពី​ដំណាច់​ខែមីនា​ខាងមុខនេះឡើយ​។ មួយវិញ​ទៀត​ដំណើរ​ទស្សនកិច្ច​ទៅកាន់ហ្វាំងឡង់​​នេះគឺជា​ផ្នែក​មួយ​នៃ​ដំណើរ​របស់លោក Davis ទៅកាន់បណ្តាប្រទេស​ Nordic ក្នុង​អំឡុងពេល​ដែលលោក​នឹង​ជូនដំណឹង​ដល់​បណ្តារដ្ឋសមាជិក​អឺរ៉ុប​អំពី​កម្មវត្ថុ​ដែល​ទាក់ទង​នឹង​ការចរចា​ចាកចេញ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES