អង់គ្លេស៖ ទីភ្នាក់ងារព័ត៌មានហ្វាំងឡង់ STT បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលចាកចេញពីសមាជិកសហគមអឺរ៉ុបលោក David Davis កាលពីថ្ងៃច័ន្ទបានថ្លែងថាចក្រភពអង់គ្លេសត្រូវការកសាងនូវទំនាក់ទំនងរបស់ខ្លួនឡើងវិញជាមួយនិងបណ្តារដ្ឋដែលជាសមាជិករបស់អឺរ៉ុប។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការមួយនិងការជួបជាមួយនិងរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Timo Soini លោក Davis បានថ្លែងថាយើងពិតជាមិនជជែកអំពីការចាកចេញអ្វីនោះឡើយ ប៉ុន្តែគឺងាកមកនិយាយអំពីទំនាក់ទំនងថ្មីមួយទៅវិញ។
លោកបន្ថែមថាចក្រភពអង់គ្លេសរំពឹងថាសហគមអឺរ៉ុបនៅតែមានស្ថិរភាព ថ្កុំថ្កើងរុងរឿង និងមានសុវត្ថិភាព ។
លោកបានព្យាយាមរក្សាចិត្តស្ងប់ខ្លាចក្រែងថាអង់គ្លេសនឹងបិទព្រំដែនរបស់ខ្លួនបន្ទាប់ពីចាកចេញពីអឺរ៉ុប ។ លោកថាការអភិវឌ្ឍសេដ្ឋកិច្ចអង់គ្លេសនិងសកលគឺត្រូវការចាំបាច់នូវការប៉ិនប្រសប់នៅថ្ងៃអនាគតពីបណ្តាប្រទេសដទៃ។
តែយ៉ាងណាការគ្រប់គ្រងជនអន្តោប្រវេសន៍គឺស្ថិតក្នុងកណ្តប់ដៃរបស់អង់គ្លេស។បញ្ហានេះជាក្តីបារម្ភអំពីលក្ខន្តិកៈរបស់ប្រជាជនអឺរ៉ុបក្នុងការរស់នៅក្នុងចក្រភពអង់គ្លេសនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថាការចរចាចាកចេញពីសហគមអឺរ៉ុបនឹងចាប់ផ្តើមមិនលើសពីដំណាច់ខែមីនាខាងមុខនេះឡើយ។ មួយវិញទៀតដំណើរទស្សនកិច្ចទៅកាន់ហ្វាំងឡង់នេះគឺជាផ្នែកមួយនៃដំណើររបស់លោក Davis ទៅកាន់បណ្តាប្រទេស Nordic ក្នុងអំឡុងពេលដែលលោកនឹងជូនដំណឹងដល់បណ្តារដ្ឋសមាជិកអឺរ៉ុបអំពីកម្មវត្ថុដែលទាក់ទងនឹងការចរចាចាកចេញ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា