Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិឈៀងរ៉ាយ ទឹកជំនន់ស្រក បន្ស.../ល់ភ.../ក់និងសំរាម

ឈៀងរ៉ាយ ទឹកជំនន់ស្រក បន្ស…/ល់ភ…/ក់និងសំរាម

ខេត្តឈៀងរ៉ាយ (ថៃ) ៖ ទឹកជំនន់ ស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ បានស្រកហើយ តែអភិបាលស្រុក និយាយថា ពិបាកស្ដារឡើងវិញ ដោយសារក្រោយទឹកស្រក បន្សល់ភក់ក្រាស់ និងសំរាម និងខូចខាតរចនាសម្ព័ន្ធជាច្រើន។តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឲ្យដឹងថា ទឹកជំនន់ដ៏ធំ នៅក្នុងស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ ដែលធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១០០ឆ្នាំ បានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបរិមាណទឹកបានកើនឡើងយ៉ាងឆាប់រហ័ស ព្រោះភ្លៀងដែលមកពីខ្យល់ព្យុះ ធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គ បានកើនឡើងយ៉ាងឆាប់រហ័ស។ យ៉ាងណា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បរិមាណទឹកបានចាប់ផ្តើមស្រកអស់ ទើបអ្នកភូមិមួយចំនួន ត្រឡប់ទៅស្តារផ្ទះឡើងវិញ ប៉ុន្តែនៅមានមនុស្សជាច្រើនដែលរស់នៅក្នុងមជ្ឈ មណ្ឌលជម្លៀស ព្រោះតែប្រជាពលរដ្ឋជាច្រើនបារម្ភថា កម្ពស់ទឹកអាចនឹងហក់ឡើងទៀត។

បើតាមលោកឆៃយ៉ុន ស្រ៊ីសាមុត អភិបាលក្រុងស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ នៅតំបន់ជាច្រើន បានចាប់ផ្តើមថយចុះ។ ប៉ុន្តែមានតំបន់ជុំវិញសហគមន៍ ហួហ្វៃ ត្រូវតែប្រយ័ត្នចំពោះការកើន ឡើងកម្ពស់ទឹក ដោយសារតែរបាំងទឹក ត្រូវបានខូច។ ចំណែកការជួសជុល ស្តារនៅតំបន់នេះ ត្រូវរំពឹងទុកក្នុងរយៈពេល២ថ្ងៃទៀត។ រីឯការកសាងមូលដ្ឋានឡើងវិញ ក្រោយទឹកស្រក នៅតែពិបាក ព្រោះមានភក់ច្រើន មកជាមួយទឹកជំនន់ និងសំរាមផង ហូរចូលផ្ទះអ្នកភូមិ ឧបករណ៍អគ្គិសនីក្នុងផ្ទះជាច្រើន បានខូចខាត៕

RELATED ARTICLES