Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិខេត្តផ:យ៉ៅ ទឹកជំ.../នន់កើតឡើងភ្លាមៗ គ្មានសញ្ញាព្រ.../មាន

ខេត្តផ:យ៉ៅ ទឹកជំ…/នន់កើតឡើងភ្លាមៗ គ្មានសញ្ញាព្រ…/មាន

ខេត្តផ:យ៉ៅ (ថៃ) ៖ នៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាញព័ត៌មានថៃ បានរាយការណ៍ថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា បណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិចភូមិមួយចំនួន ក្នុងស្រុកមឿង ខេត្តផ:យ៉ៅ រហូតដល់ម៉ោងប្រហែល ៦:០០ព្រឹក ទឹកបានហូរហៀរលិចផ្លូវ ផ្ទះនិងកន្លែងស្នាក់នៅរបស់និស្សិតសាកលវិទ្យាល័យផ:យ៉ៅ។

ហេតុការណ៍នេះ បានធ្វើឲ្យទឹកជន់លិចតំបន់នេះ កម្ពស់ប្រមាណ ១-២ម៉ែត្រ ទាំងអ្នកភូមិ និងសិស្សសាលា អ្នកខ្លះត្រូវរត់គេចពីទឹក ឡើងលើដំបូល។

មានសេចក្តីរាយការណ៍ថា មានរថយន្ត និងម៉ូតូជាច្រើនគ្រឿង ត្រូវទឹកលិច ហូរចូលព្រែក។

ករណីទឹកជំនន់ នៅខេត្តផ:យ៉ៅ នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីទឹកជំនន់ នៅស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ បានវិលមករកភាពប្រក្រតីវិញ ដោយទឹកជំនន់បានស្រកអស់ បន្សល់នូវការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋា រចនា សម្ព័ន្ធក្នុងមូលដ្ឋាន រួមជាមួយភក់ និងសំរាម។

និស្សិតម្នាក់ ឈ្មោះ អាយ៉ា ស៊ីថន ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យផ:យ៉ៅ បាននិយាយនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ថា «ខ្ញុំភ្ញាក់ពីគេង ម៉ោង៦ព្រឹក ដោយសារមិត្តភក្តិម្នាក់ដាស់ខ្ញុំ ។ ដំបូងខ្ញុំគិតថា វាគ្រាន់តែជាសំឡេងភ្លៀង ប៉ុន្តែពេលខ្ញុំចាប់ផ្តើមមើលទូរស័ព្ទរបស់ខ្ញុំ ខ្ញុំឃើញគាត់ថតរូប ហើយបង្ហោះក្នុងក្រុមថា ទឹកអាចឡើងដល់ជណ្តើរអន្តេវាសិកដ្ឋានហើយ។ខ្ញុំកំពុងស្នាក់នៅជាន់ទី២ នៃអន្តេវាសិកដ្ឋាន ដូច្នេះខ្ញុំក៏ប្រញាប់ដើរ ចេញទៅយ៉ខាងមុខ ដើម្បីមើល។ ខ្ញុំរន្ធត់ចិត្តជាខ្លាំង ចំពោះរូបភាពដែលខ្ញុំបានឃើញ ព្រោះទឹកនៅជាន់ទី១ ត្រូវជន់លិចទាំងស្រុង រហូតស្ទើរលិចដំបូលរថយន្តដែលចតចោល ហើយវាមិនមែនគ្រាន់តែជាអន្តេវាសិកដ្ឋានមួយប៉ុណ្ណោះដែលត្រូវបានជន់លិចនោះ ផ្ទះនៅទីនោះ សុទ្ធតែមានបញ្ហាទឹកលិចផងដែរ។

និស្សិតដដែល បន្តថា “ពេលនោះខ្ញុំតក់ស្លុតខ្លាំងណាស់ ព្រោះខ្ញុំមិនធ្លាប់ជួបរឿងបែបនេះពីមុនមក។ ខ្ញុំបារម្ភថា កម្ពស់ទឹក នឹងកើនដល់កម្រិតដែលខ្ញុំមិនអាចគេចបាន។ ខ្ញុំទទួលស្គាល់ថាពេលនោះខ្ញុំខ្លាចស្លាប់ខ្លាំងណាស់ ព្រោះទឹកមកលឿនពេក ដោយគ្មានឲ្យសញ្ញាព្រមានអ្វីសោះ ។ ខ្ញុំខ្លាចថាខ្ញុំមិនអាចជួបឪពុកម្ដាយខ្ញុំម្ដងទៀត»។ទោះបីជាយ៉ាងណា ក្រោយកើតមានបញ្ហាទឹកជំនន់នេះ មានមន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះមកអន្តរាគមន៍  ហើយទឹកបានស្រកទៅវិញបណ្តើរៗ ដោយកន្លែងខ្លះបន្សល់ភក់និងសំរាម គ្រប់គ្នាខំជួយសម្អាត៕

RELATED ARTICLES