Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិពូទីន បញ្ជា.../ឱ្យបង្កើ.../នចំនួនទាហាន ១៨ម៉ឺននាក់

ពូទីន បញ្ជា…/ឱ្យបង្កើ…/នចំនួនទាហាន ១៨ម៉ឺននាក់

ប្រទេសរុស្ស៉ី ៖ លោកវ៉ា្លឌីមៀរ  ពូទីន ប្រធានាធិបតីរុស្ស៉ី បានបញ្ជាឱ្យបង្កើនចំនួនទាហានក្នុងជួរកងទ័ព ១៨០ ០០០នាក់ បន្ទាប់ពីអ៊ុយក្រែន ឈ្លានពានតំបន់ខឺស្ក (Kursk) ។ នេះជាការពង្រីកកម្លាំងយោធា លើកទី៣ របស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ។

នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យពង្រីកកងកម្លាំងប្រដាប់អាវុធជា លើកទីបី ចាប់តាំងពីការលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបង្កើនចំនួនទាហាន ចំនួន ១៨០ ០០០នាក់ ដល់ជិត ២.៤លាននាក់ សរុប  ១.១៥លាននាក់។

បញ្ជារបស់លោកពូទីន ធ្វើឡើងមួយខែ បន្ទាប់ពីអ៊ុយក្រែន បានបើកការបាញ់ផ្លោងឆ្លងកាត់ព្រំដែន ចូលក្នុងតំ បន់ខឺស្ក (Kursk) ភាគខាងលិចនៃប្រទេស ដែលត្រូវបានចាត់ទុកថាជាការឈ្លានពានរបស់កងកម្លាំងបរទេស ចូលទៅក្នុងទឹកដីរុស្ស៊ី ។

រុស្ស៊ី បានបើកការវាយលុកដើម្បីបណ្តេញទាហានអ៊ុយក្រែន និងផ្លាស់ទីទៅជិតទីក្រុងសំខាន់ៗ នៅក្នុងតំបន់ដុនបាស់ (Donbass) ចាប់តាំងពីឆ្នាំ២០២២ មក លោក ពូទីន បានបញ្ជាទាហានបន្ថែមដល់កងទ័ពពីរដង ទាំងក្នុងទម្រង់នៃការចល័តទាហានបម្រុង និងការបញ្ចូលទាហានថ្មី។ លើកទីមួយ បានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន បានបញ្ជាឱ្យបន្ថែមកងទ័ពចំនួន ១៣៧ ០០០នាក់។ ចាប់ផ្តើមពីឆ្នាំថ្មីនេះ នាំឱ្យចំនួនទាហានរុស្ស៊ី នៅពេលនោះ ឡើងដល់ ១.១៥លាននាក់។ ប៉ុន្តែមួយខែក្រោយមក ក្រោយការវាយប្រ ហារដោយជោគជ័យរបស់អ៊ុយក្រែន បន្ទាប់ពីដណ្តើមបានទីក្រុងភាគច្រើននៅក្នុងតំបន់ខារគីវ (Kharkiv) លោកពូទីន បានបញ្ជាឱ្យបង្កើនចំនួនកងទ័ព ៣០០ ០០០ នាក់ ស្រពេលដែលជនជាតិរុស្ស៊ី រាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេស។

ចំពោះការខូចខាតរបស់យោធារុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន នៅតែជាអាថ៌កំបាំង។ ពួកគេបានចេញ ផ្សាយតួលេខជនរងគ្រោះផ្លូវការចុងក្រោយ នៅក្នុងខែកញ្ញា ឆ្ាំ២០២២ ដោយនិយាយថា ទាហាន ៥៩៣៧នាក់ បានស្លាប់នៅក្នុងសង្គ្រាម ហើយមិនមានការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតទេ ចាប់តាំងពីពេលនោះមក។ ប៉ុន្តែភាគីអ៊ុយក្រែន និងប្រទេសលោកខាងលិច បានប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ី អាចបាត់បង់ទាហានរហូតដល់ ៦១៦ ០០០នាក់៕

RELATED ARTICLES