Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពរុស្ស៉ី វា.../យប្រហារផ្លូវអាកាសលើអ៊ុយក្រែន

កងទ័ពរុស្ស៉ី វា…/យប្រហារផ្លូវអាកាសលើអ៊ុយក្រែន

អ៊ុយក្រែន ៖ កងទ័ពរុស្ស៊ី របស់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបាញ់មីសស៊ីល និងទម្លាក់គ្រាប់បែក លើផ្ទះប្រជាពលរដ្ឋ ក្នុងប្រទេសអ៊ុយក្រែន បណ្ដាលឲ្យស្ត្រីអាយុ ៧៨ឆ្នាំម្នាក់ ស្លាប់ និងយ៉ាង តិច ១៤នាក់ រងរបួស។

លោក វ៉ូឡូឌីមៀរ អាទីយុខ (Volodymyr Artyukh) អភិបាលតំបន់ស៊ូមី (Sumy) បាននិយាយថា “មានអ្នក រងរបួស ពួកគេខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមួយចំនួន ត្រូវបានជម្លៀសចេញ។

អ្នកស្រុកដែលមានវ័យចំណាស់ ត្រូវបានជួយដោយបុគ្គលិកសង្គ្រោះបន្ទាន់ បន្ទាប់ពីការផ្ទុះដ៏រន្ធត់ នៅលើផ្ទះ ក្នុងតំបន់ស៊ូមី ។

អ្នកស្រុកម្នាក់ទៀត ឈ្មោះ វិកទ័រ (Viktor) បាននិយាយថា “កញ្ចក់បានហោះចេញ ខ្ញុំត្រូវបានគ្របដោយកញ្ចក់ទាំងអស់។ អ្នកជួយសង្គ្រោះបានមកជួយខ្ញុំចុះ»។

អភិបាលក្រុងស្តីទី លោក អាតេម កូបហ្សារ (Artem Kobzar) បាននិយាយថា “បង្អួចទាំងអស់ត្រូវបានខូចទាំងស្រុង យើងបានធ្វើដំណើរពីជាន់ទីមួយ ទៅជាន់ចុងក្រោយ វាមិនអាចទៅរួចទេក្នុងការស្នាក់នៅខាងក្នុងអគារនៅពេលនេះ។’ខ្មាំងសត្រូវវាយមនុស្សដែលគ្មានអ្វីពាក់ព័ន្ធនឹងសង្គ្រាមទេ ពួកគេគ្រាន់តែជាមនុស្សឈឺប៉ុណ្ណោះ»។

តំបន់ស៊ូមី (Sumy) ដែលស្ថិតនៅជាប់ព្រំដែនភាគឦសាន នៃប្រទេសអ៊ុយក្រែន ជាមួយរុស្ស៊ី បានប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងឡើង ពីប្រទេសរុស្ស៊ី ចាប់តាំងពីអ៊ុយក្រែនបានឈ្លានពានផ្នែកមួយនៃតំបន់ខឺស្ក (Kursk) របស់រុស្ស៉ី កាលពីដើមខែសីហា។

ក្នុងរយៈពេលប្រាំមួយសប្តាហ៍ កន្លងមកនេះ រុស្ស៊ី បានបង្រ្កាបកងទ័ពអ៊ុយក្រែន ដើម្បីបញ្ឈប់ការលុកលុយចូលទៅក្នុងទឹកដីរបស់ខ្លួន ហើយក៏បានបង្កើនការវាយលុករបស់ខ្លួន នៅភាគខាងកើតប្រទេសអ៊ុយក្រែន ផងដែរ។ក្នុងពេលមានការគំរាមកំហែងកាន់តែខ្លាំង អាជ្ញាធរអ៊ុយក្រែន បានប្រកាសកាលពីខែសីហា ថាពួកគេមានគម្រោងជម្លៀសអ្នកស្រុក សរុបចំនួន ៤៥ ០០០នាក់ ចេញពីផ្នែកខ្លះនៃតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ នៅក្នុងតំបន់។

កងទ័ពអាកាសរបស់អ៊ុយក្រែន បាននិយាយថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ចំនួន ៦១គ្រឿង ក្នុងចំណោម ៧០គ្រឿង និងកាំជ្រួចមីសស៊ីលមួយ ក្នុងចំណោមមីសស៊ីល ចំនួន៤ ដែលត្រូវបានរុស្ស៊ី បាញ់ចូលទៅក្នុងទឹកដីរបស់ខ្លួន រួមទាំងនៅរដ្ឋធានីកៀវ ( Kyiv) ផងដែរ៕

RELATED ARTICLES