ទីផ្សាររថយន្ត៖ ការបញ្ចប់អំឡុងពេលនៃគោលការណ៍ទិញរថយន្តលើកដំបូងរបស់ថៃនឹងធ្វើឲ្យធំឡើងនូវអំណាចទិញក្នុងឆមាសទី២នៃឆ្នាំនេះ ជាមួយនិងការលក់រថយន្តដែលត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណជា២%ទៅ៧%ក្នុងឆ្នាំ២០១៧ ដែលជាការសម្រេចបានលើកទី១រយៈពេល៥ឆ្នាំមកនេះ ។
លោក Sasawat Virapriya ប្រធានប្រតិបត្តិក្រុមហ៊ុន Kasikorn Leasing ដែលជាសាខារបស់ធនាគារ Kasikornbank ផ្នែកទិញ-លក់រថយន្តបានឲ្យដឹងកាលពីម្សិលមិញថាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារបានវាយតម្លៃពីការវិលត្រឡប់មកវិញនូវទម្រង់នៃដំណើររីកលូតលាស់ជាមួយនិងការលក់ដែលសម្រេច៧៨៥.០០០គ្រឿងទៅ៨២៥.០០០គ្រឿងក្នុងឆ្នាំ២០១៧ ដែលនោះក៏ព្រោះតែការរើបឡើងវិញនៃសេដ្ឋកិច្ចដែលគេបានរំពឹងទុកនិងការបញ្ចប់កម្មវិធីហូតយកពន្ធរបស់រដ្ឋាភិបាលអាណត្តិមុនសម្រាប់អ្នកទិញរថយន្តជាលើកដំបូង។
ចំណែកអ្នកទទួលបានផលជាចម្បងនោះគួរតែជារថយន្តប្រភេទទេសចរណ៍ធុនតូច រថយន្តប្រណីតយីហោអឺរ៉ុប រថយន្តដឹកនិងភិកអាប់ទ្វារពីរជាដើម ។
ចំពោះរថយន្តទេសចរណ៍ត្រូវបានគេរំពឹងនឹងរីករាយជាមួយនិងកំណើនលក់ដ៏រឹងមាំ៣ទៅ៨% លក់ដាច់បានចំនួន៣៣៧.០០០គ្រឿងទៅ៣៥៥.០០០គ្រឿង ដែលនាំឲ្យតម្រូវការចំពោះរថយន្តថ្មីអាចកើនឡើងបន្ទាប់ពីការបញ្ចប់យុទ្ធនាការលើកទឹកចិត្តរបស់រដ្ឋាភិបាលស៊ីវិលអាណត្តិមុន ។
ស្ថានភាពចរាចរណ៍ក្នុងទីក្រុងបាងកក
ចំណែករថយន្តពាណិជ្ជកម្មត្រូវបានគេថ្លឹងថ្លែងមើលថាមាននិន្នាការរីកចំរើនទៅមុខក្នុងខ្សែបន្ទាត់នៃកំណើនក្នុងការវិនិយោគទាំងក្នុងវិស័យឯកជននិងរដ្ឋាភិបាល ដែលរាប់បញ្ចូលតម្លៃកសិផលរើបឡើងការជួយសម្រួលឬបន្ធូរបន្ថយផលវិបាកដល់ស្របពេលមានគ្រោះរាំងស្ងួតជាដើម ។ ទីផ្សាររថយន្តប្រភេទបម្រើឲ្យផលប្រយោជន៍ពាណិជ្ជកម្មក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងពង្រីកបាន២ទៅ៧%ជាមួយនិងបរិមាណលក់ដាច់បាន៤៤៨.០០០គ្រឿងទៅ៤៧០.០០០គ្រឿង។
តែយ៉ាងណាទីផ្សាររថយន្តជជុះឬមួយទឹកអាចនឹងគេមើលឃើញពីការបង្អង់ល្បឿនក្នុងពេលដែលមានការដាក់បង្ហាញរថយន្តម៉ូដែលចេញថ្មីក៏ដូចជាការផ្គត់ផ្គង់កើនឡើងចំពោះម៉ូដែលទាំងនោះដែលត្រូវបានទិញប្រើប្រាស់ក្រោមគោលការណ៍ផ្សព្វផ្សាយរថយន្ត។ ទន្ទឹមនិងនេះទីផ្សារផ្តល់ហិរញ្ញវត្ថុទិញរថយន្តក្នុងឆ្នាំ២០១៧ក៏អាចនឹងកើនឡើង២%ទៅ៤%ដែរដែលនឹងមានសន្ទុះលឿនបំផុតក្នុងរយៈពេល៣ឆ្នាំបន្ទាប់ពីឥណទានទិញរថយន្តកើនឡើង១,៣%ឬស្មើនឹង៨៨០ប៊ីលានបាតក្នុងឆ្នាំ២០១៦និងកើន១%ក្នុងឆ្នាំ២០១៥ ។
ដោយឡែកដើមឆ្នាំនេះទីផ្សារឥណទានទិញរថយន្តបានបង្ហាញឲ្យឃើញពីការធ្លាក់ចុះ៣,៤%ឯណោះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា