Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ​កោះប្រជុំ​សន្តិសុខ ​ស្តី​អំពី​ការ​ស្លាប់ របស់បង ប្រុស​លោកគីម

កូរ៉េខាងត្បូង ​កោះប្រជុំ​សន្តិសុខ ​ស្តី​អំពី​ការ​ស្លាប់ របស់បង ប្រុស​លោកគីម

កូរ៉េខាងត្បូង៖ ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​នាយកដ្ឋមន្ត្រី​កូរ៉េខាង​ត្បូង​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ក្រុមប្រឹក្សា​សន្តិសុខជាតិ​មួយ​នាព្រឹកថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​អំពី​​ឃាតករ​ដែល​ជាប់សង្ស័យ​ធ្វើឃាត​បងប្អូនពោះតែមួយរបស់​មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។

លោក គីម ជុងណាម​ ដែល​ជា​បងប្អូនពោះតែមួយ​ជាមួយនិង​មេដឹកនាំ​កូរ៉េខាង​ជើង​លោកគីម ជុងអ៊ុន ត្រូវបានគេរកឃើញថា​ស្លាប់បាត់បង់ជីវិត​ក្នុង​ប្រទេសម៉ា​ឡេស៊ី​ នេះបើតាម​ការ​ឲ្យ​ដឹងពី​អាជ្ញាធរ​ប៉ូលិសម៉ាឡេស៊ី​បាន​បង្ហើបកាលពី​ថ្ងៃអង្គារ​ ។ ចំណែក​ប្រភពពី​រដ្ឋាភិបាលសហរដ្ឋអាមេរិក​បានថ្លែងប្រាប់​សារព័ត៌​មាន​ Reuters ថា​ពួកគេ​ជឿជាក់ថា​លោក​ត្រូវបាន​ធ្វើ​ឃាត​ដោយ​ទីភ្នាក់ងារ​របស់​កូរ៉េខាងជើង ។

មន្ត្រីកូរ៉េខាងត្បូងម្នាក់​ក៏បាន​ថ្លែងផងដែរពួកគេជឿថា​លោកគីម ជុងណាម​ត្រូវបានសម្លាប់​ដោយគ្មានការ​ផ្តល់ព័ត៌មាន​សម្អិតអ្វីនោះឡើយ ។

លោកគីម ជុងណាម បានឃ្លាតឆ្ងាយពី​ប្អូនប្រុសដែលជាមេដឹកនាំ​កូរ៉េខាងជើង​គឺ​លោក គីម ជុងអ៊ុន ដែលគេដឹងឭថា​គាត់​ចំណាយ​ពេល​ដ៏​មាន​សារសំខាន់​របស់​គាត់​នៅ​ក្រៅ​ប្រទេស​កូរ៉េខាងជើង​ហើយ​ថែមទាំង​បាន​លើកឡើង​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​ការគ្រប់គ្រង​របស់​ខ្សែ​ស្រឡាយក្រុមគ្រួសារលោក​លើរដ្ឋ​ដែល​ស្ថិតនៅ​ឯកាពីគេនេះ ។

ប៉ូលិស​ម៉ាឡេស៊ី​បាន​ថ្លែងថា​បុរសដែល​ស្លាប់បាត់បង់ជីវិតនេះ​មាន​វ័យ​៤៦ឆ្នាំ​កាន់​លិខិតឆ្លងដែន​ដែលមាន​ឈ្មោះ គីម ចូលគីមជុងណាម ។ ដោយឡែក​ប្រភពពីរដ្ឋាភិបាលអាមេរិក​បានឲ្យ​ដឹងថា​វា​គឺ​អាចកើតឡើង​ដែល​លោកគីមជុង​ណាម​ត្រូវបានធ្វើឃាតដោយ​ជាតិពុល ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES