កូរ៉េខាងត្បូង៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថានាយកដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ក្រុមប្រឹក្សាសន្តិសុខជាតិមួយនាព្រឹកថ្ងៃពុធដើម្បីពិភាក្សាអំពីឃាតករដែលជាប់សង្ស័យធ្វើឃាតបងប្អូនពោះតែមួយរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងប្រទេសម៉ាឡេស៊ី។
លោក គីម ជុងណាម ដែលជាបងប្អូនពោះតែមួយជាមួយនិងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ត្រូវបានគេរកឃើញថាស្លាប់បាត់បង់ជីវិតក្នុងប្រទេសម៉ាឡេស៊ី នេះបើតាមការឲ្យដឹងពីអាជ្ញាធរប៉ូលិសម៉ាឡេស៊ីបានបង្ហើបកាលពីថ្ងៃអង្គារ ។ ចំណែកប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានថ្លែងប្រាប់សារព័ត៌មាន Reuters ថាពួកគេជឿជាក់ថាលោកត្រូវបានធ្វើឃាតដោយទីភ្នាក់ងាររបស់កូរ៉េខាងជើង ។
មន្ត្រីកូរ៉េខាងត្បូងម្នាក់ក៏បានថ្លែងផងដែរពួកគេជឿថាលោកគីម ជុងណាមត្រូវបានសម្លាប់ដោយគ្មានការផ្តល់ព័ត៌មានសម្អិតអ្វីនោះឡើយ ។
លោកគីម ជុងណាម បានឃ្លាតឆ្ងាយពីប្អូនប្រុសដែលជាមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ដែលគេដឹងឭថាគាត់ចំណាយពេលដ៏មានសារសំខាន់របស់គាត់នៅក្រៅប្រទេសកូរ៉េខាងជើងហើយថែមទាំងបានលើកឡើងប្រឆាំងជាសាធារណៈចំពោះការគ្រប់គ្រងរបស់ខ្សែស្រឡាយក្រុមគ្រួសារលោកលើរដ្ឋដែលស្ថិតនៅឯកាពីគេនេះ ។
ប៉ូលិសម៉ាឡេស៊ីបានថ្លែងថាបុរសដែលស្លាប់បាត់បង់ជីវិតនេះមានវ័យ៤៦ឆ្នាំកាន់លិខិតឆ្លងដែនដែលមានឈ្មោះ គីម ចូលគីមជុងណាម ។ ដោយឡែកប្រភពពីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថាវាគឺអាចកើតឡើងដែលលោកគីមជុងណាមត្រូវបានធ្វើឃាតដោយជាតិពុល ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា