Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នាទៀតហើយ ! នៅកាស្មៀ ស្លាប់៣នាក់របួស៥នាក់​

ប៉ះទង្គិចគ្នាទៀតហើយ ! នៅកាស្មៀ ស្លាប់៣នាក់របួស៥នាក់​

ប៉ះទង្គិចគ្នា​ដោយ​អាវុធ​នៅតំបន់​កាស្មៀ​ស្លាប់​ទាហាន​និង​ពួកសកម្មប្រយុទ្ធ៣នាក់

តំបន់​កាស្មៀ៖ យ៉ាងហោចណាស់​មានទាហាន​ឥណ្ឌា​និង​ក្រុមសកម្មយុទ្ធ​៣នាក់​​បាន​សម្លាប់​ខណៈ​ទាហាន​៥នាក់​រងរបួស​កាលពី​ថ្ងៃអង្គារ​ក្នុង​ការ​ប្រយុទ្ធគ្នាដ៏​សាហាវមួយ​​រវាង​ក្រុមសកម្មប្រយុទ្ធ​និង​កងទ័ពឥណ្ឌា​ក្នុង​តំបន់​កាស្មៀ​ដែលគ្រប់​គ្រង​ដោយ​ឥណ្ឌា។

ការប៉ះទង្គិចគ្នាប្រដាប់អាវុធនេះ​បានកើតឡើង​នៅ​ភូមិ Hajin ស្រុក Bandipora ដែល​​ស្ថិតនៅចម្ងាយ​៣២គីឡូម៉ែត្រនៃភាគខាងជើង​ក្រុង Srinagar ដែលជា​រដ្ឋ​ធានី​រដូវក្តៅ​របស់កាស្មៀ​ដែលគ្រប់គ្រងដោយឥណ្ឌា ។

អ្នកនាំពាក្យ​យោធា​ឥណ្ឌា​ក្រុង Srinagar លោក​អនុសេនីយ៍​ Rajesh Kalia បានថ្លែង​ប្រាប់​សារព័ត៌មាន​ចិន​ស៊ីនហួរថា​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធនាថ្ងៃនេះ​យើង​បាន​សម្លាប់​សមាជិកក្រុមសកម្មប្រយុទ្ធ​ម្នាក់​ ហើយ​ទាហាន​របស់យើង​៣នាក់​ក៏ត្រូវបាន​សម្លាប់​និង៥នាក់ទៀត​រងរបួស​។ ចំណែក​អ្នករងរបួស​ភ្លាមៗនោះ​ត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​​កងទ័ព​មួយ​ក្នុង​ក្រុងនេះ ។

មន្ត្រី​ឲ្យ​ដឹងថា​ភូមិ​មួយ​ត្រូវបាន​ឡោមព័ទ្ធ​ផ្អែកតាម​ព័ត៌មានសម្ងាត់​ជាក់លាក់​ដែល​ផ្តល់ឲ្យមក​អំពី​វត្តមាន​របស់​ក្រុមនោះ​ស្ថិត​នៅក្នុង​ផ្ទះមួយ​ខ្នង​។

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ថ្លែងថា​ដោយមិនបង្អែងបង្អង់​យូ​រយើងបាន​ទៅ​ដល់​ផ្ទះនោះ​ក្រុមសកម្មប្រយុទ្ធ​បានគប់គ្រាប់បែកមួយគ្រាប់​និង​ចាប់ផ្តើមបើកការ​បាញ់​ប្រហារ​តែម្តង ។ បញ្ចប់ការបាញ់​តទល់គ្នា​ក្រុមសកម្មប្រយុទ្ធបានស្លាប់​ម្នាក់​។

សារព័ត៌មានក្នុងស្រុក​បានរាយការណ៍ថា​កងកម្លាំងទាហានប៉ារ៉ា​និង​ប៉ូលិស​៤នាក់​ក៏​បាន​រងរបួស​ផងដែរ​ក្នុង​ហេតុការណ៍នេះ ។

កាលពី​ថ្ងៃអាទិត្យ​​ក្រុមសកម្មប្រយុទ្ធ៤នាក់​ ទាហាន២នាក់​និងជនស៊ីវិល​២នាក់​ត្រូវបានសម្លាប់​ក្នុង​ការប៉ះទង្គិចគ្នា​ដោយអាវុធ​ស្រដៀងគ្នានេះដែរនិងមានការ​តវ៉ា​ជាបន្តបន្ទាប់ក្នុងតំបន់​ទៀតផង​។

សង្គ្រាម​ទ័ព​ព្រៃ​កំពុង​បន្ត​កើតមាន​ឡើង​រវាង​ក្រុម​សកម្មប្រយុទ្ធ​និង​កងទ័ពឥណ្ឌា​ដែលបានគ្រប់គ្រង​កាស្មៀ​គិតចាប់តាំងពី​ឆ្នាំ​១៩៨៩​មក ។ ការប្រយុទ្ធ​គ្នា​រវាង​ភាគីទាំងពីរ​បានកើត​នឹងបន្ទាប់ពី​ឈប់មួយរយៈ​នៅក្នុង​តំបន់នោះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES