Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិ រដ្ឋាភិបាលយោធាភូមា បញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំអាស៊ាន លើកដំបូង

 រដ្ឋាភិបាលយោធាភូមា បញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំអាស៊ាន លើកដំបូង

វៀងចន្ទន៍ (ឡាវ) ៖ រដ្ឋាភិបាលយោធាភូមា បានបញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ មកពីក្រសួងការបរទេស ចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅប្រទេសឡាវ ក្នុងសប្តាហ៍នេះ ដែលនេះជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ ដែលមីយ៉ាន់ម៉ា បានបញ្ជូនតំណាងទៅចូលរួម។

អាស៊ាន បានហាមមេដឹកនាំរបបយោធាភូមា មិនឲ្យចូលរួមកិច្ចប្រជុំអាស៊ាន ថ្មីៗនេះ ជាពហិការនឹងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ប្រទេសមីយ៉ាន់ម៉ា បានបដិសេធបញ្ជូនអ្នកតំណាងដែលមិននយោបាយ ទៅចូលរួម។ ការផ្លាស់ប្តូរឥរិយាបថរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា លើកនេះ ត្រូវបានគេមើលឃើញថា ភូមា ប្រហែល ជាចង់បង្ហាញពីការសម្របសម្រួលជាមួយប្រជាជាតិនានាក្នុងអាស៊ាន។ នេះដោយសារពួកគេត្រូវការជំនួយក្នុងជម្លោះផ្ទៃក្នុងរវាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ និងយោធាដែលកាន់តែតានតឹង បន្ទាប់ពី ២សប្តាហ៍មុន កង ទ័ពភូមា បានផ្ញើលិខិតអញ្ជើញទៅកាន់កងកម្លាំងប្រដាប់អាវុធជនជាតិផ្សេងៗ ដើម្បីចូលរួមក្នុងការចរចាបញ្ចប់បញ្ហាជម្លោះ។

អ្នកយកព័ត៌មានមកពីទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃទី០៨ ឃែតុលា ឆ្នាំ២០២៤ ថា តំណាងមកពីប្រទេសភូមា ដែលបានចូលរួមកិច្ចប្រជុំនេះ គឺលោក អោង ក្យាវម៉ូ (Aung Kyaw Moe) លេខាធិការអចិន្ត្រៃ យ៍នៃក្រសួងការបរទេសភូមា បន្ទាប់ពីលោកអោង ក្យាវម៉ូ  បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែកក្កដា កន្លងទៅ។

ឧត្តមសេនីយ៍ មីន អោងហ្លាំង (Min Aung Hlaing) មេដឹកនាំរដ្ឋាភិបាលយោធាភូមា បានចូលរួមកិច្ចប្រជុំពិ សេសថ្នាក់ដឹកនាំអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌូនេស៊ី។ អាស៊ាន បានឈានដល់ការឯកភាពគ្នាលើ ៥ចំណុច ដើម្បីដោះស្រាយវិបត្តិនៅភូមា។ ពួកគេបានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ ប៉ុន្តែមាន ការរីកចម្រើនតិចតួច។ រហូតដល់ក្រុមអាស៊ាន រងការរិះគន់ថា ព្រងើយកន្តើយចំពោះបញ្ហានៅភូមា ហើយមិនអាចដោះស្រាយបញ្ហាឱ្យបានជាក់ស្តែង ខណៈចិន ដែលជាសម្ព័ន្ធមិត្តសំខាន់របស់មីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រ ជុំអាស៊ាន នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ គេសង្ឃឹមថា ជំនួបនេះនឹងឈានដល់ការចរចា ដើម្បីបញ្ចប់ជម្លោះ ដែលចិន បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយពេញលេញ ប៉ុន្តែបានបញ្ជាក់ថា នឹងមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ឡើយ៕

RELATED ARTICLES