តូក្យូ (ជប៉ុន) ៖ នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសជប៉ុន លោកស៊ីហ្គេរុ អ៊ិស៊ីបា (Shigeru Ishiba) បានប្រកាសរំលាយសភាតំណាងរាស្រ្តជប៉ុន ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាថ្មី នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ឬត្រឹមតែ ៨ថ្ងៃ បន្ទាប់ពីលោកបានចូលកាន់តំណែងនាយករដ្ឋមន្ត្រី។
តាមប្រភព KYODO បានរាយការណ៍នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ថា នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសរំលាយសភាជាន់ទាបរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីរៀបចំការបោះឆ្នោតជាថ្មី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយប្រឆាំងនឹងការរិះគន់ពីគណបក្សប្រឆាំង ចំពោះការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់របស់លោកក្នុងការរៀបចំការបោះឆ្នោតជាថ្មី។ ចំណាត់ការរបស់លោកអ៊ិស៊ីបា ក្នុងការរំលាយសភាតំណាងរាស្រ្ត បានកើតឡើងត្រឹមតែ ៨ថ្ងៃ បន្ទាប់ពីការចូលកាន់តំណែង ហើយត្រូវបានគេចាត់ទុកថា ជាមេ ដឹកនាំក្រោយសង្គ្រាមលឿនបំផុត ក្នុងការរំលាយសភា ដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សដឹកនាំរដ្ឋាភិបាល បង្កប់នូវរឿងអាស្រូវមូលនិធិខាងក្រៅ និងគណបក្ស Komeito ដែលជាដៃគូចម្រុះ គ្រប់គ្រងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៤៦៥រូប។
គណៈរដ្ឋមន្ត្រីរបស់លោកអ៊ិស៊ីបា បានអនុម័តផែនការរំលាយសភា នៅព្រឹកថ្ងៃទី០៩ ខែតុលា ហើយនឹងបញ្ចប់កាលវិភាគយុទ្ធនាការដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែតុលា នៅពេលដែលលោក ហ៊្វូគុស៊ីរ៉ូ នូកាកា (Fukushiro Nukaka) ប្រធានសភាតំណាងរាស្រ្ត ប្រកាសរំលាយសភា។
សមាជិកសភា បានក្រោកឈរឡើង ហើយស្រែកថាពួកគេបានបាត់បង់កៅអីរបស់ពួកគេ មុនផុតអាណត្តិសម្រាប់សមាជិកសភា ដែលនឹងផុតកំណត់នៅខែតុលា ឆ្នាំ២០២៥។ ការបោះឆ្នោតត្រូវតែធ្វើឡើងនៅពេលនោះ។ តាមរដ្ឋធម្មនុញ្ញជប៉ុន នាយករដ្ឋមន្ត្រី មានអំណាចរំលាយសភា តាមឆន្ទានុសិទ្ធិរបស់គាត់។
លោកអ៊ិស៊ីបា បាននិយាយក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំងក្នុងសភាថា លោកសម្រេចរំលាយសភា ដើម្បីសុំសេចក្តីសម្រេចផ្ទាល់ពីប្រជាពលរដ្ឋ ព្រោះវាមានសារៈសំខាន់ក្នុងការបន្តដំណើរការរដ្ឋាភិបាល ដើម្បីការពារប្រទេសជប៉ុន និងប្រជាជនរបស់ខ្លួន។
លោកយ៉ូស៊ីហីកុ ណូដា ((Yoshihiko Noda) អតីតនាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្នជាមេដឹកនាំគណបក្សប្រជា ធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ បានថ្កោលទោសលោកអ៊ិស៊ីបា ចំពោះការព្យាយាមបំបែរអារម្ម ណ៍អ្នកបោះឆ្នោតពីបញ្ហាលុយសម្ងាត់ ដោយលោកបានលើកឡើងពីការលាតត្រដាងថា សមាជិក LDP ពាក់ ព័ន្ធលុយកាក់នយោបាយ មិនត្រូវបានរាយការណ៍ត្រឹមត្រូវទេ។ កន្លងមក លោកអ៊ិស៊ីបា បាននិយាយថា លោកនឹងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់មេបក្សប្រឆាំង ដើម្បីសាកសួរលោកក្នុងសភា។ គណបក្សប្រឆាំង បានអំពាវ នាវឲ្យរដ្ឋាភិបាល ព្រាងថវិកាបន្ថែម សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន រហូតដល់ខែមីនា ឆ្នាំក្រោយ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី និងភ្លៀងធ្លាក់ខ្លាំង នៅភាគ កណ្តាលប្រទេសជប៉ុន។
លោកអ៊ិស៊ីបា បានប្រកាសកាលពីខែមុនថា លោកមានបំណងរំលាយសភាតំណាងរាស្រ្ត មុនពេលជាប់ឆ្នោតជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមានប្រតិកម្មពីគណបក្សប្រឆាំង ព្រោះគេមើលឃើញថា វាជាការផ្លាស់ប្តូរគោលន យោបាយ ហើយមិនគោរពរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោតសកលលើកមុននេះ បានធ្វើឡើងក្នុងឆ្នាំ២០២១ ភ្លាមៗបន្ទាប់ពីលោកហ៊្វូមិអុ គីស៊ីដា ( Fumio Kishida) ក្លាយជានាយករដ្ឋមន្ត្រី៕