Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល និងហាម៉ាស់ ព្រមព្រៀងឈប់បា.../ញ់នៅហ្គហ្សា បើកផ្លូវឱ្យមន្ត្រីផ្តល់វ៉ាក់សាំងស្វិ.../តដៃជើង ដល់កុមារ

អ៊ីស្រាអែល និងហាម៉ាស់ ព្រមព្រៀងឈប់បា…/ញ់នៅហ្គហ្សា បើកផ្លូវឱ្យមន្ត្រីផ្តល់វ៉ាក់សាំងស្វិ…/តដៃជើង ដល់កុមារ

អ៊ីស្រាអែល ៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងឈប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព ដើម្បីបើកផ្លូវឱ្យមន្ត្រីជំនាញ ផ្តល់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង ជុំទីពីរ ដល់កុមារ ដើម្បីបង្កើនភាពស៊ាំ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការន៍នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អង្គការយូនីសេហ្វ ដែលជាមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានប្រកាសថា កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា ផ្នែកមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឡើង ដើម្បីបើកផ្លូវឲ្យមន្ត្រី ក្នុងការផ្តល់វ៉ាក់សាំងជំងឺស្វិតដៃជើង ជុំទីពីរ ដល់កុមារ ប្រមាណ ៥៩០ ០០០នាក់ ដែលមានអាយុក្រោម ១០ឆ្នាំ នៅតំបន់ហ្គាហ្សាស្ទ្រីព ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលា តទៅ។

លោកស្រី កាថេរីន រូសសែល (Catherine Russell) នាយកប្រតិបត្តិនៃអង្គការយូនីសេហ្វ (UNICEF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការឈប់បាញ់គ្នា ដើម្បីមនុស្សធម៌ជាក់លាក់មួយ ត្រូវបានយល់ព្រម។ វាមានសារៈសំខាន់ណាស់ដែលការប្រយុទ្ធនេះ ត្រូវបានគោរពគ្រប់ភាគី បើមិនដូច្នេះទេ វានឹងមិនអាចទៅរួចទេក្នុងការចាក់វ៉ាក់សាំងកុមារ»។

អង្គការសហប្រជាជាតិ កំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ប្រឆាំងនឹងជំងឺស្វិតដៃជើង នៅហ្គាហ្សាស្ទ្រីព (Gaza Strip) ក្នុងជុំទីមួយ កាលពីខែកញ្ញា ឆ្នាំមុន ដោយអ៊ីស្រាអែល និងក្រុមហាម៉ាស់។ បទឈប់បាញ់ ជាដំណាក់កាល រយៈពេលពីរសប្តាហ៍ ត្រូវបានព្រមព្រៀងដោយក្រុមមន្ត្រី បានឈានដល់គោលដៅរបស់ពួក គេ ក្នុងការចាក់ថ្នាំបង្ការ ៩០% នៃកុមារអាយុក្រោម ១០ឆ្នាំ នៅហ្គាហ្សា។ យុទ្ធនាការចាក់វ៉ាក់សាំងកុមារ នៅហ្គាហ្សា ចាប់ផ្តើមបន្ទាប់ពីអង្គការសុខភាពពិភពលោក បានអះអាងកាលពីខែសីហា ថាមានទារកម្នាក់ ដែលពិការដោយផ្នែក។ មនុស្សនៅហ្គាហ្សា គឺជាមនុស្សដំបូងដែលឆ្លងជំងឺស្វិតដៃជើង ប្រភេទទី២ ក្នុងរយៈពេលជាង ២៥ឆ្នាំ ចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានបន្តអស់រយៈពេលជិត ១ឆ្នាំ៕

RELATED ARTICLES