Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិមហាសន្និបាតផ្សាយដំណឹងល្អ ដែលជាវគ្គចុងក្រោយ នៅឆន់ជូ «សំលេងអបអរសាទរ»ដ៏រីករាយរបស់មនុស្សជាង 1ម៉ឺន6,000នាក់

មហាសន្និបាតផ្សាយដំណឹងល្អ ដែលជាវគ្គចុងក្រោយ នៅឆន់ជូ «សំលេងអបអរសាទរ»ដ៏រីករាយរបស់មនុស្សជាង 1ម៉ឺន6,000នាក់

ព្រឹត្តិការណ៍នេះ គឺមានរយៈពេល20ថ្ងៃ គឺចាប់ពីចុងខែកញ្ញា រហូតមកដល់ថ្ងៃទី១៣ខែនេះ ការបកស្រាយនូវព្រះគម្ពីរវិវរណៈ ដែលមិនងាយស្រួលនឹងដឹងតាំងពីមុនមកនោះ ត្រូវបានបញ្ចប់នៅឯព្រះវិហារ ឆន់បុកឆន់ជូ។ព្រះវិហារនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទ ស៊ីនឆន់ជី(លោកប្រធាន លីម៉ាន់ហ៊ីបានហៅថា ព្រះវិហារ ស៊ីនឆន់ជី) បានប្រារព្ធនូវកម្មវិធី ‘មហាសន្និបាតផ្សាយដំណឹងល្អនៅព្រះវិហារឆន់ជូនៃស៊ីនឆន់ជី ដែលមានមនុស្សចូល​រួមសរុបចំនួន1ម៉ឺន6000នាក់ក្នុងនោះគឺមាន250នាក់ជាគ្រូគង្វាល។ មហាសន្និបាតដែលព្រះវិហារឆន់ជូនៃស៊ីន​ឆន់ជីបានប្រារព្ធឡើងនេះគឺមានមនុស្សជាច្រើនបានចូលរួមគឺថាទាំងនៅក្នុងបរិវេណនៃព្រះវិហាររហូតដល់កន្លែងចតឡានផងដែរនោះគឺពោរពេញទៅដោយ មនុស្សទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកន្លែងអង្គុយមានកំណត់ ហើយដោយសារតែបារម្ភអំពីសុវត្តិភាពនោះដូច្នេះហើយគឺយើងមិនអាចអញ្ជើញអ្នកដែលមានបំណងចូលរួមបានទាំងអស់នោះទេ។

ដោយហេតុនេះហើយ បានជាមានគ្រូគង្វាលជាង200នាក់ បានស្ដាប់តាមរយៈអ៊ីនធឺណិត, ហើយចំនួនមនុស្សដែលបានទស្សនាទាំងអស់នោះគឺឈានដល់ 11ម៉ឺន 7ពាន់នាក់។ នៅក្នុងថ្ងៃនេះ ព្រះវិហារឆន់ជូ នៃស៊ីនឆន់ជីដែលបានប្រារព្ធ មហាសន្និបាតនេះឡើងគឺមានមនុស្សយ៉ាងច្រើនកុះករ ចាប់តាំងពី4ម៉ោងមុន នៃការចាប់​ផ្ដើម​កម្មវិធីមកម្ល៉េះ។ មុនព្រឹត្តិការណ៍ចាប់ផ្ដើមឡើង 2ម៉ោងមុន កន្លែងអង្គុយដែលបានរៀបចំ ទាំងនៅក្នុងអគារ រហូតដល់កន្លែងចតឡាននោះ គឺពោរពេញទៅដោយអ្នកចូលរួម។

លើសពីនេះទៅទៀត ដើម្បីជាកិច្ចស្វាគមន៍ដល់ អស់អ្នកដែលបានមកចូលរួមមុននោះ ពួកបរិសុទ្ធ របស់ព្រះ​វិហារស៊ីនឆន់ជី បានឈរតម្រង់ជួរគ្នា នៅចម្ងាយជាង 1km រហូតមកដល់ព្រឹត្តិការណ៍ អមជាមួយនិងការសំដែងផ្សេងៗ។ក្រុមយោធា និងក្រុមកសិករ ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីហើយបានដើរដង្ហែតាមដងផ្លូវនិងដឹកនាំរហូតមកដល់កន្លែងព្រឹត្តិការណ៍នៃមហាសន្និបាតផ្សាយ ដំណឹងល្អ។       

ជាពិសេសនៅក្នុងព្រឹត្តិការណ៍នោះ គឺរឹតតែមានអត្ថន័យថែមទៀត ដោយសារតែមាន គ្រូគង្វាលជាច្រើន និកាយ​បានមកចូលរួមដោយផ្ទាល់ ជាង250នាក់។ លោកប្រធាន លីម៉ាន់ ហ៊ី ដែលជាសាស្រ្ដាចារ្យបានថ្លែងទៅកាន់គ្រូគង្វាល នៅដើមនៃការបង្រៀនថា “ព្រះបន្ទូល ដែលខ្ញុំបានផ្សព្វផ្សាយនេះ ប្រសិនបើមានការខុសនោះ សូមធ្វើការលើកដៃ ហើយសាកសួរបានគ្រប់ពេល”។

លោកប្រធាន លី ក៏បានមានប្រសាសន៍ពន្យល់ថាដូចនៅក្នុងសម័យកាលយាងមកលើកទី1 ដែលព្រះយេស៊ូវយាងមកឲ្យបានសំរេចទំនាយរបស់សញ្ញាចាស់អញ្ចឹងនៅក្នុងគ្រានេះ វិវរណៈគឺកំពុង តែសំរេចឡើងមក, ហើយគាត់បានលើកឡើងពីហេតុការណ៍ទាំងមូល របស់វិវរណៈ តាមជំពួកនីមួយៗ ព្រមទាំងសង្កត់យ៉ាងធ្ងន់ថា “ចូរឲ្យ ពិនិត្យមើលថាតើខ្លួនយើងផ្ទាល់ជានរណា នៅក្នុងព្រះគម្ពីរ ហើយថាតើខ្លួនបានបង្កើតឡើងទៅតាមព្រះគម្ពីរដែរឬទេ”។

លោកប្រធាន លី បានបញ្ចាក់ម្ដងហើយម្ដងទៀតថា “ប្រសិនបើដក ឬបញ្ចូលអ្វីទៅក្នុងខ្លឹមសារ របស់វិវរណៈ នោះគឺមិនបានទេ” ហើយ “ប្រសិនបើមានកន្លែងណា ដែលធ្វើបន្ទាល់យ៉ាងច្បាស់នោះចូរទៅ ហើយពិនិត្យមើលហើយត្រូវតែរៀនផងដែរ” ព្រមទាំងបានស្នើរឲ្យមកត្រួតពិនិត្យ ព្រះបន្ទូលរបស់ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី ដោយផ្ទាល់ថែមទៀតផង។

ក្រោយពេលបង្រៀនចប់ គឺមានគ្រូគង្វាល 2នាក់ ដែលមកពីនិកាយផ្សេងគ្នាបានជូនបាច់ផ្កាទៅលោកប្រធាន លី ហើយបាននិយាយថា “ខ្ញុំ សូមអរគុណសម្រាប់ការជួយខ្ញុំ ឲ្យបានយល់ ពីព្រះគម្ពីរ វិវរណៈ។ ហើយគាត់បានបន្ដទៀតថា ខ្ញុំនឹងរៀនព្រះបន្ទូលនេះឲ្យបានល្អ ហើយនឹងផ្សព្វផ្សាយ បន្ដថែមទៀតផង”។

គ្រូគង្វាល នៅតំបន់ ឆន់បុកម្នាក់ដែលបានចូលរួម ក្នុងមហាសន្និបាតផ្សាយដំណឹងល្អនៅថ្ងៃនោះ បានមានប្រ​សាសន៍ថា “ខ្ញុំ ពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងណាស់ ចំពោះប្រសាសន៍ ដ៏រឹងមាំ ដែលថា ព្រះគម្ពីរវិវរណៈគឺជាការសន្យារបស់ព្រះយេស៊ូវ ហើយប្រសិនបើ បន្ថែម ឬដកចេញតាម ចិត្តនោះគឺមិនបានទេ” ហើយគាត់បានបន្តទៀតថា “ខ្ញុំ គិតថាវាជាគំនិតដ៏ល្អ ក្នុងការដែលបើកដួង ចិត្ត ហើយរៀនព្រះបន្ទូលនេះ ឲ្យបានហ្មត់ចត់នោះ”។

គ្រូផ្សាយដំណឹងល្អម្នាក់មានឈ្មោះថា អ៊ុន ផាក់មូ ដែលមកពីតំបន់ក្បែរនោះ បានលើកឡើងថា “ខ្ញុំ បានមើលការបង្រៀនតាម YouTube ក្រោយពី មហាសន្និបាតព្រះបន្ទូល នៅអ៊ូសាន់ ក្នុងខែមករា ឆ្នាំនេះ” ហើយគាត់បានបន្ថែមទៀតថា “គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ គឺជាព្រះបន្ទូល ដែលដូចជាភ្លៀងដែលផ្អែមអញ្ចឹង។ គឺខ្ញុំ មានអារម្មណ៍ថា ហាក់បីដូចជាបានជួបនូវផ្លូវថ្មី ក្នុងការផ្សាយដំណឹង ល្អ នៅថ្ងៃមុខរបស់ខ្ញុំ”។

ពួកបរិសុទ្ធ របស់ពូជអំបូរថូម៉ាស់ នៃព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី នៅក្នុងថ្ងៃនោះ គឺបានប្រាស្រ័យទាក់​ទង យ៉ាងសកម្មជាមួយនិង ប្រជាពលរដ្ឋ ដើម្បីប្រកាសប្រាប់អំពីគោលបំណង នៃមហាសន្និបាតផ្សាយដំណឹងល្អ ហើយប្រជាពលរដ្ឋ ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការថតរូបនៃការដើរដង្ហែក្បួន​តាមដងផ្លូវផងដែរ។

ទន្ទឹមនឹងនេះផងដែរ នៅឯពូជអំបូរថូម៉ាស់ គឺបានរួបរួមចិត្តគ្នា ដើម្បីធ្វើការផ្សព្វផ្សាយអំពី មហាសន្និ បាតផ្សាយដំណឹងល្អ ពីការពិត នៃការសំរេចវិវរណៈ តាមរយៈព្រឹត្តិការណ៍នៃការដើរជាក្រុម ដើម្បីធ្វើការផ្សព្វផ្សាយ។អ្នកនាំពាក្យ របស់ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរ គុណដល់អ្នកដែលបានចូលរួម និងគាំទ្រពួកយើង អស់រយៈពេល20ថ្ងៃមកនេះ។ ខ្ញុំ នឹងរៀបចំ បង្កើតឱកាសល្អ ជាងនេះដើម្បីឲ្យពួកយើងបានជួបគ្នាម្ដងទៀត”។ ហើយគាត់បានបន្តទៀតថា “នៅពេលខាងមុខផងដែរ ព្រះវិហារសាស​នាគ្រីស្ទ ស៊ីនឆន់ជី ក៏នឹងមានជំនឿទៅតាមព្រះគម្ពីរ, ហើយ នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយព្រះបន្ទូល វិវរណៈដែលបានសំរេច មកលើពួកយើងនេះផងដែរ”៕

RELATED ARTICLES