Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិទិក ឈីរ៉ូ  បើកឡានបុកគេស្លា.../ប់ រងការចោទប្រកាន់ ៥ករណី

ទិក ឈីរ៉ូ  បើកឡានបុកគេស្លា…/ប់ រងការចោទប្រកាន់ ៥ករណី

បាងកក (ថៃ) ៖ តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោកទិក ឈីរ៉ូ ដែលបានបើករថយន្តទាំងស្ថានភាពស្រវឹង បុកគេស្លាប់ម្នាក់ របួសម្នាក់ ត្រូវរងការចោទប្រកាន់ ចំនួន ៥ករណីបទល្មើស ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ថា លោកអធិការនគរបាលខណ្ឌណាយ៉ាវ បានឲ្យដឹងថា ទិក ឈីរ៉ូ តារាចម្រៀងដ៏ល្បីរូបនេះ ត្រូវបានកោះហៅ និងចោទប្រកាន់ ចំនួន៥ករណី បន្ទាប់ពីរកឃើញកម្រិតជាតិអាល់កុលក្នុងឈាម ១០៦មិល្លីក្រាម ក្នុង១លីត្រខ្យល់ មុននឹងផ្តល់ការនៅក្រៅឃុំបណ្ដោះអាសន្ន។

លោកទិក ឈីរ៉ូ ដែលមានឈ្មោះដើម ស៊ិរិស័ក្តិ នន្ទសេន អាយុ៦៣ឆ្នាំ ជាអ្នកសិល្បៈ និងជាតារាចម្រៀងដ៏ល្បីម្នាក់ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ hom-7999 បាងកក បុកអ្នកស្រី ធាន ផុន ស៊ីវ៉ាផុនភីតាក ឬម៉ីជី អាយុ ២៨ឆ្នាំ ជិះម៉ូតូម៉ាកហុងដា Click ពណ៌ខ្មៅ ពាក់ស្លាកលេខ 8.508 បាងកក បណ្តា nលឲ្យផ្លោងធ្លាក់ពីលើស្ពានកម្ពស់១០ម៉ែត្រ ស្លាប់ភ្លាមៗ និងម្នាក់ទៀត របួសធ្ងន់។

លោកទិក ឈីរ៉ូ ត្រូវបានចោទប្រកាន់ ចំនួន ៥បទល្មើស គឺពីបទបើកបរក្នុងពេលស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង បង្កឱ្យអ្នកដទៃស្លាប់និងរបួស បើកបរខ្ជីខ្ជាមិនប្រយ័ត្ន និងធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកដទៃខូចខាត មុនពេលត្រូវបានដោះលែងជាបណ្តោះអាសន្ន។ សម្រាប់ជំហានបន្ទាប់ ត្រូវរង់ចាំភាគីទាំងសងខាង ធ្វើការណាត់ជួបចរចាគ្នាអំពីសំណងនិងការខូចខាត។ បន្ទាប់មកវត្ថុតាង នឹងត្រូវប្រមូលបញ្ជូនទៅតុលាការ។

សូមរំលឹកថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តារាចម្រៀងថៃ ជើងចាស់ ល្បីឈ្មោះ លោកទិក ឈីរ៉ូ អាយុ ៦៣ឆ្នាំ បានបើករថយន្ត បុកម៉ូតូ ១គ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់ ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា ក្រោយកើតហេតុ តារាចម្រៀង ទិក ឈិរ៉ូ មិនបានរត់គេចទៅណាទេ គឺលោកនៅកន្លែងកើតហេតុ រង់ចាំប្រគល់ខ្លួនឲ្យប៉ូលិស។

ប្រភពដដែល បន្តថា លោកទិក ឈីរ៉ូ បានសារភាពថា ខ្លួនជាអ្នកបើករថយន្តរថយន្តបង្កហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅម្តុំផ្លូវសុខាភិបាល៥ គល់ស្ពានអាកាសផ្លូវទេពរក្ស សង្កាត់អរងើន ខណ្ឌសាយម៉ៃ ទីក្រុងបាងកក ប្រទេសថៃ។

ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុ លោកទិក ឈីរ៉ូ បានបង្ហាញអារម្មណ៍សោកស្តាយ និងបានទទួលស្គាល់កំហុសដែលគាត់បានធ្វើ ហើយលោកបានលុតជង្គង់ក្រាបសំពះឈាមអ្នកស្លាប់នៅលើស្ពាន ដោយក្តីសោកស្ដាយ និងសូម ទោសចំពោះកំហុសដោយអចេតនានេះ ហើយនៅពេលនោះ ភរិយារបស់លោកទិក ឈីរ៉ូ បានមកលួងលោម លើកទឹកចិត្តលោកនៅកន្លែងកើតហេតុផងដែរ៕

RELATED ARTICLES