Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអតីត​មន្ត្រី​ក្រសួង យុត្តិធម៌អាមេរិក ព្រមាន​អឺរ៉ុបអំពី ការ​ Hack ការបោះឆ្នោត

អតីត​មន្ត្រី​ក្រសួង យុត្តិធម៌អាមេរិក ព្រមាន​អឺរ៉ុបអំពី ការ​ Hack ការបោះឆ្នោត

អាមេរិក៖ អតី​ត​មន្ត្រី​ក្រសួងយុត្តិធម៌​ម្នាក់​ដែល​បម្រើការ​ក្នុង​អាណត្តិរដ្ឋបាល​របស់​លោកអូបាម៉ា​ បាន​ថ្លែងថា​បណ្តាប្រទេស​សហគមអឺរ៉ុប​ត្រូវតែ​​ស្ម័គ្រចិត្ត​ឆ្លើយតប​​ដោយ​ប្រើ​អំណាច​ទៅនឹង​កិច្ចខិតខំប្រឹងពីសំណាក់​រុស្ស៊ី​ឬ​អ្នក​មួយចំនួន​ទៀត​ដែ​ល​​ប្រើ​ការ​វាយប្រហារ​តាម​​ប្រព័ន្ធ​អ៊ីនធើរណេត​ជ្រៀត​ជ្រែក​ក្នុងការ​បោះ​ឆ្នោត​។

អតីត​ជំនួយការ​មេធាវី​​លោក John Carlin ដែល​បម្រើការ​ផ្នែក​សន្តិសុខ​ជាតិ​នៅ​ក្រសួង​យុត្តិធម៌​និង​ជា​អ្នក​មើលការ​ខុសត្រូវ​លើ​​ការ​​តាមដានបទល្មើស​ឧក្រិដ្ឋកម្ម​អ៊ីនធើរណេត​បាន​ថ្លែងថា​សហរដ្ឋអាមេរិក​មិនទាន់បាន​ធ្វើ​ឲ្យ​អ្វី​ដែលគ្រប់គ្រាន់​នឹង​​ឲ្យ​ក្រុមជនខិលខូច​ញញើតឬរារែកចិត្ត​ក្នុងការ​ Hack និង​ជ្រៀតចូល​អ៊ីម៉ែល​របស់​គណៈបក្ស​ប្រជាធិបតេយ្យ​ក្នុងអំឡុងពេល​​នៃយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតីកាលពីឆ្នាំ​២០១៦នោះឡើយ ។

លោក Carlin បានថ្លែងនៅក្នុងកិច្ចពិភាក្សា​ក្របខ័ណ្ឌ​គណៈ​វិនិច្ឆ័យ​ស្តី​អំពីការ​ Hack ការបោះឆ្នោត​នៅ​ក្នុង​សន្និសិទ​ RSA cybersecurity ថា​អ្វី​ដែល​យើងបាន​ធ្វើ​នោះ​គឺ​​យឺតពេល​ហើយ ។ យើង​មិនបាន​នាំមកនូវ​ការ​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន​មានកា​រ​រុញរា​អំពីការ​ជ្រៀតចូលវាយប្រហារ​បណ្តាញ​អ៊ីនធើរណេត​នោះឡើយ ។

សហគមស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក​បានថ្លែងថា​ការវាយប្រហារចូល​បណ្តាញ​អ៊ីនធើរណេត​ដែលពាក់ព័ន្ធនិងការ​បោះឆ្នោត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​រុស្ស៊ី​ដើម្បី​នឹង​រំខាន​ដល់ការ​បោះឆ្នោត​​ក៏ដូចជា​ជួយ​ដល់​លោក ដូណាល់ ត្រាំ ដែលជាបេក្ខជន​មកពីបក្ស​សាធារណរដ្ឋ​​ឈ្នះឆ្នោត ។ តាមដែលគេ​ដឹង​ម​ក​ថា​រុស្ស៊ី​​បានបដិសេធ​ចំពោះ​ការ​ចោទប្រកាន់នេះ​។​

ជាមួយគ្នានោះដែរ​អតី​ត​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាសកាលពី​ចុងខែ​ធ្នូ​ថាលោកបាននិងកំពុង​បង្គាប់​ឲ្យ​​បណ្តេញចេញ​នូវ​ជនជាតិ​រុស្ស៊ី​ចំនួន​៣៥នាក់​ដែល​ជាប់សង្ស័យថាជា​អ្នក​ស៊ើបការណ៍​ហើយ​ថែមទាំងបាន​ដាក់ទណ្ឌកម្ម​លើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​ពីរទៀត​ផង ។ វិធានការណ៍នេះ​បានកើតឡើង​ជិត​​​​​ពីរខែ​​ប៉ុណ្ណោះ​ក្រោយការ​បោះ​ឆ្នោត​ដែល​ជាលទ្ធផលឃើញថា​លោកត្រាំ​ ជាអ្នកឈ្នះឆ្នោត​លើបក្ស​ប្រជាធិបតេយ្យ​របស់លោកស្រី Hillary Clinton ។

អ្វី​ដែលជា​ការកត់សម្គាល់នោះ​គឺលោក Carlin បានថ្លែងថា​មុនកា​របោះឆ្នោត​វា​គឺ​ជា​រឿងសំខាន់​ដែលមិនត្រឹមតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ​វា​ថែមទាំង​ដៃគូ​ដទៃ​ទៀត​ដូចជា​អាល្លឺម៉ង់​ បារាំង​ក៏​ចាំបាច់ត្រូវ​ច្បាស់​អំពី​អ្វី​ដែលស្ថិត​នៅក្នុង​ខ្សែ​បន្ទា​ត់ក្រហមនេះ​ ជាក់ស្តែង​ក្នុងឆ្នាំ​២០១៧បណ្តាប្រទេសក្នុង​តំបន់​អឺរ៉ុបដូចយ៉ាង​បារាំង អាល្លឺម៉ង់ និង​ហូឡង់​បាន​កំណត់កាលបរិច្ឆេទ​ប្រារព្ធការបោះឆ្នោត​រួច​ទៅ​ហើយ ។

គួររំលឹកថា​លោក John Carlin បានលាឈប់​ពី​តំណាង​នៅ​ក្រសួង​យុត្តិធម៌​កាលពី​ខែ​តុលា​ឆ្នាំ​២០១៦ ហើយថ្មីៗនេះ​បម្រើការ​ងារ​ជា​អ្នក​គ្រប់​គ្រង​វិបត្តិនិង​ហានិភ័យ​​ក្របខ័ណ្ឌពិភពលោក​នៅ​ក្រុមហ៊ុន​ច្បាប់​ Morrison & Foerter LLP ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES