Friday, October 25, 2024
Homeព័ត៌មានអន្តរជាតិក្រសួងយុត្តិធម៌អាមេរិក ព្រ.../មានអ៊ីឡុន ម៉ាស់ ផ្តល់ប្រាក់រាប់លាន ដល់អ្នកបោះឆ្នោត បំ---/ពានច្បាប់សហព័ន្ធ

ក្រសួងយុត្តិធម៌អាមេរិក ព្រ…/មានអ៊ីឡុន ម៉ាស់ ផ្តល់ប្រាក់រាប់លាន ដល់អ្នកបោះឆ្នោត បំ—/ពានច្បាប់សហព័ន្ធ

សហរដ្ឋអាមេរិក ៖ ក្រសួងយុត្តិធម៌អាមេរិក បានផ្ញើលិខិតព្រមានលោកអ៊ីឡុន ម៉ាស់ (Elon Musk) កំពូលមហាសេដ្ឋីអាមេរិក ថាការផ្តល់ប្រាក់រាប់លានដុល្លារ ក្នុងមួយថ្ងៃ ដល់អ្នកបោះឆ្នោត ជាការបំពានច្បាប់សហព័ន្ធ។តាមប្រភពទីភ្នាក់ងារព័ត៌មាន BBC បានរាយការន៍នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានផ្ញើលិខិតទៅអង្គការ American PAC របស់លោកអ៊ីឡុន ម៉ាស់ (Elon Musk) មហាសេដ្ឋីសេដ្ឋកិច្ចដ៏ល្បីល្បាញ ព្រមានចំពោះយុទ្ធនាការផ្តល់ប្រាក់ ១លានដុល្លារ ក្នុងមួយថ្ងៃ ដល់អ្នកបោះឆ្នោត នៅក្នុងរដ្ឋចំនួន ៧ ដែលបានចុះហត្ថលេខាលើញត្តិអនឡាញរបស់គាត់ អាចបំពានច្បាប់សហព័ន្ធ នៅសហរដ្ឋអាមេរិក។

កាលពីមួយសប្តាហ៍មុន លោកអ៊ីឡុន ម៉ាស់  បានប្រកាសនៅលើឆាកយុទ្ធនាការនោះថា គាត់នឹងផ្តល់ឱ្យដោយចៃដន្យ ១លានដុល្លារ ក្នុងមួយថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី០៥ ខែវិច្ឆិកា  ឆ្នាំ២០២៤ ជូនអ្នកដែលមានសំ ណាងដែលបំពេញលក្ខខណ្ឌ រួមទាំងជាអ្នកចុះឈ្មោះបោះឆ្នោត រស់នៅក្នុងរដ្ឋចំនួន៧ និងការចុះហត្ថលេខាលើញត្តិតាមអ៊ីនធឺរណិត នៅលើគេហទំព័ររបស់ America PAC ។

រដ្ឋទាំងប្រាំពីរ រួមមាន អារីហ្សូណា (Arizona), ចចជា (Georgia), នេវ៉ាដា (Nevada), ខារ៉ូឡៃណា ខាងជើង (North Carolina), ផេនស៊ីលវ៉ានៀ (Pennsylvania), មីឈីហ្គែន (Michigan) និងរដ្ឋវីស្កុនស៊ីន (Wisconsin) ។

អ្នកជំនាញជាច្រើន បញ្ជាក់ថា ការចែកលុយរបស់លោកអ៊ីឡុន ម៉ាស់ អាចជារឿងខុសច្បាប់ ដោយសារតែច្បាប់សហព័ន្ធ បានចែងថា ផ្តល់សំណងដល់ប្រជាពលរដ្ឋដែលមានចេតនាបញ្ចុះបញ្ចូលឱ្យបោះឆ្នោត ឬចុះឈ្មោះប្រើប្រាស់សិទ្ធិរបស់អ្នក ចាត់ទុកថាជាបទល្មើស ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ រហូតដល់ ១០០០០ដុល្លារ ឬដាក់ពន្ធនាគារ រហូតដល់ ៥ឆ្នាំ។ ប៉ុន្តែមានអ្នកវិភាគខ្លះគិតថា សកម្មភាពរបស់លោកអ៊ីឡុន ម៉ាស់ អាចនឹងធ្លាក់ចូលចន្លោះប្រហោងក្នុងច្បាប់ ព្រោះគ្មានអ្នកណាម្នាក់ត្រូវបានបង់ប្រាក់ដោយផ្ទាល់ ដើម្បីចុះឈ្មោះ ឬបោះឆ្នោតឡើយ៕

RELATED ARTICLES