Friday, October 25, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំថ្មីក្រុមហេសបូលឡាហ៍ ត្រូវអ៊ីស្រាអែល ស.../ម្លាប់

មេដឹកនាំថ្មីក្រុមហេសបូលឡាហ៍ ត្រូវអ៊ីស្រាអែល ស…/ម្លាប់

អ៊ីស្រាអែល ៖ ក្រុមហេសបូលឡឡាហ៍ (Hezbollah) បានបញ្ជាក់ថា មេដឹកនាំថ្មីរបស់ពួកគេ ដែលចូលមកជំនួសមេដឹកនាំចាស់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល កាលពី៣សប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ក្រុមហេសបូលឡាហ៍ (Hezbollah) បានបញ្ជាក់នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ថា លោក ហាសេម សាហ្វីដឌីន (Hashem Safieddine) ដែលជាបេក្ខភាពមួយក្នុង ចំណោមបេក្ខជនដែលនឹងក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហេសបូលឡាហ៍ បន្ទាប់ពីលោកហាសសាន់ ណាស្រាលឡាហ៍ (Hassan Nasrallah) ដែលត្រូវបានធ្វើឃាត នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ ប៉ុន្តែក្រុមហេសបូលឡាហ៍ មិនបានបញ្ជាក់ច្បាស់ថា ការវាយប្រហារបានកើតឡើងនៅពេលណានោះទេ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា សាហ្វីដឌីន ត្រូវបានសម្លាប់នៅពេលកម្លាំងទ័ពអាកាសបានវាយប្រហារទីស្នាក់ការក្រោមដីនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រុមហាម៉ាស់ នៅតំបន់ភាគខាងត្បូងនៃទីក្រុងបេរូត (Beirut) ប្រហែលបីសប្តាហ៍មុន។ លោក សាហ្វីដឌីន គឺជាប្រធានក្រុមប្រឹក្សាប្រតិបត្តិរបស់ហេសបូលឡាហ៍ និងជាបងប្អូនជីដូនមួយរបស់លោកហាសសាន់ ណាស្រាលឡាហ៍ បានឡើងដឹកមាំក្រុមហេសបូលឡាហ៍ បន្ទាប់ពីលោកណាស្រាលឡាហ៍ ត្រូវបានធ្វើឃាត ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្រុងបេរូត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ សាហ្វីដឌីន Safieddine ដើរតួជាអ្នកដឹកនាំក្រុម និងបានក្លាយជាមនុស្សពេញចិត្តរបស់ក្រុមហេសបូលឡាហ៍ ដើម្បីក្លាយជាមេដឹកនាំថ្មី។

ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅជិតព្រលានយន្តហោះក្រុងបេរូត កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា ក្រុមហេសបូលឡាហ៍ បាត់ទំនាក់ទំនងជាមួយលោក សាហ្វីដឌីន (Safieddine) ហើយមានពាក្យចចាមអារ៉ាមថា បុរសម្នាក់នេះ អាចនឹងស្លាប់។ ប៉ុន្តែនៅពេលនោះ មិនមានអ្នកណាចេញមកបញ្ជាក់ទេ។

អ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយនិយាយថា Safieddine ត្រូវបានសម្លាប់រួមជាមួយ Ali Hussein Hasima ។មេបញ្ជាការនៃសេវាស៊ើបការណ៍សម្ងាត់របស់ Hezbollah IDF បានចោទ ប្រ កាន់ Safiedir ខ្លួនបានបញ្ជាឲ្យមានការវាយប្រហារភេរវជនប្រឆាំងនឹងអ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំ ហើយមានជាប់ពាក់ព័ន្ធនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុម Hezbollah ៕

RELATED ARTICLES