Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិ ការចរចាឈប់បា.../ញ់នៅហ្គាហ្សា ចាប់ផ្តើមម្តងទៀត

 ការចរចាឈប់បា…/ញ់នៅហ្គាហ្សា ចាប់ផ្តើមម្តងទៀត

អ៊ីស្រាអែល ៖ ការចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ នៅហ្គាហ្សា នឹងចាប់ផ្តើមម្តងទៀត នៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបានផ្អាកជាច្រើនខែ។

តាមប្រភពទីភ្នាកងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៥ ខែតុកា ឆ្នាំ២០២៤ ថា នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងតំបន់ហ្គាហ្សា បាននិយាយថា កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា នឹងចាប់ផ្តើមឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីផ្អាកជាច្រើនខែ ហើ យអ៊ីស្រាអែល កំពុងរៀបចំបញ្ជូនតំណាងទៅចូលរួមការចរចា នៅប្រទេសកាតារ នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ។ ប៉ុន្តែទោះបីជាយ៉ាងណា មិនច្បាស់ថា តើក្រុមហាម៉ាស់ នឹងយល់ព្រមចូលរួមការចរចាដែរឬទេ?

សហរដ្ឋអាមេរិក ជឿជាក់ថា ការស្លាប់របស់លោកយ៉ាហ៍យ៉ា ស៊ីនវ៉ារ (Yahya Sinwar) មេដឹកនាំក្រុមហាម៉ាស់ កាលពីសប្តាហ៍មុន អាចបើកលទ្ធភាពនៃការចរចាថ្មី ដោយលោក អែនថូនី ប្លិងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា “ជាមួយនឹងការស្លាប់របស់ស៊ីនវ៉ារ នេះ បានផ្តល់ឱកាសពិតប្រាកដមួយ ដើម្បីនាំចំណាប់ខ្មាំងមកផ្ទះ និងសម្រេចគោលដៅរបស់អ្នក”។

លោកប្លិងខិន បន្ថែមថា «គោលដៅនោះគឺការឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់អ៊ីស្រាអែល នឹងអាចដកទ័ពចេញ ដូច្នេះក្រុមហាម៉ាស់ នឹងមិនអាចសង្គ្រោះបានទេ ហើយប៉ាឡេស្ទីនអាចកសាងជីវិត និងអនាគតរបស់ពួកគេឡើងវិញ»។

កន្លងមក មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បានប្រាប់ BBC ថា គណៈប្រតិភូក្រុមហាម៉ាស់ (Hamas) បានជួបជាមួយមន្ត្រីចារកម្មអេហ្ស៊ីប នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ឆ្នាំ២០២៤ វាគឺជាផ្នែកមួយនៃការពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅហ្គាហ្សា និងស្វែងរកវិធីដើម្បីជម្នះឧបសគ្គ និងបញ្ឈប់ស្ថានការណ៍កុំឱ្យឡើងកម្តៅបន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសកាតារ លោកសេក ម៉ូហាមមេដ ប៊ិន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) បាននិយាយថា អាជ្ញាកណ្តាលនៃការចរចា នៃប្រទេសកាតារ បានទាក់ទងក្រុមហាម៉ាស់ ម្តងទៀត ចាប់តាំងពីលោកស៊ីនវ៉ារ បានទទួលមរណភាព ប៉ុន្តែនៅមិនទាន់ច្បាស់នៅឡើយទេថា តើផែនការរបស់ក្រុមហាម៉ាស់ មានអ្វីខ្លះ?

ទាក់ទងនឹងការចរចាបទឈប់បាញ់ អេហ្ស៊ីប ក៏កំពុងពិភាក្សាជាមួយក្រុមហាម៉ាស់ ផងដែរ។ទន្ទឹមនឹងនេះដែរ លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានស្វាគមន៍ចំពោះការត្រៀមខ្លួនរបស់អេហ្ស៊ីប ក្នុងការឆ្ពោះទៅមុខជាមួយនឹងកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំង៕

RELATED ARTICLES