Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិ លោក ចូ បៃដិន ឈរតម្រង់ជួរ៤០នាទី រង់ចាំបោះឆ្នោតប្រធានាធិបតី មុនកាលកំណត់

 លោក ចូ បៃដិន ឈរតម្រង់ជួរ៤០នាទី រង់ចាំបោះឆ្នោតប្រធានាធិបតី មុនកាលកំណត់

ដេឡាវែរ (សហរដ្ឋអាមេរិក ) ៖ ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ឆ្នាំ2024 ប្រធានាធិបតី (Joe Biden) បានឈរតម្រង់ជួរ ដើម្បីបោះឆ្នោតមុនកាលកំណត់ នៅរដ្ឋដេឡាវែរ (Delaware)។ ខណៈនៅសល់៨ថ្ងៃទៀត មុនការបោះឆ្នោត ប្រជាជនអាមេរិក ជាង ៤១លាននាក់ បានប្រើសិទ្ធិបោះឆ្នោតមុនកាលកំណត់ ហើយការស្ទង់មតិចុងក្រោយបង្ហាញថា បេក្ខជនប្រធានាធិបតី ទាំងពីរ គឺលោកស្រីកាម៉ាឡា ហារីស  (Kamala Harris) និងលោកដូណាល់ ត្រាំ (Donald Trump) គឺធ្លាក់ចុះ។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញទៅប្រើប្រាស់សិទ្ធិបោះឆ្នោតមុនកាលកំណត់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ដោយលោក ចូ បៃដិន បានធ្វើដំណើរទៅកាន់កន្លែងបោះឆ្នោត នៅនាយកដ្ឋានបោះឆ្នោត រដ្ឋដេឡាវែរ (Delaware) មានអ្នកបោះឆ្នោតជាច្រើននាក់ ឈរតម្រង់ជួរ ដើម្បីបោះឆ្នោត ហើយលោក ចូ បៃដិន បានឈរតម្រង់ជួរដើម្បីបោះឆ្នោត ដូចអ្នកបោះឆ្នោតដទៃទៀតដែរ។

ប្រភពដដែល បន្តថា លោក ចូ បៃដិន ត្រូវរង់ចាំក្នុងជួរ ប្រហែល ៤០នាទី មុននឹងអាចបោះឆ្នោតបាន។ បន្ទាប់ពីការបោះឆ្នោត លោកបៃដិន បានចេញមកជួបអ្នកកាសែតដែលកំពុងរង់ចាំនៅមុខការិយាល័យបោះឆ្នោត ត្រៀមសួរអំពីការជួបជុំរបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងញូវយ៉ក ដែលបានប្រើភាសាអសុរោះ និងប្រកាន់ពូជសាសន៍។ លោក ចូ បៃដិន បាននិយាយថា «វាជាការអាម៉ាស់ណាស់»។ ជាមួយគ្នានេះ អ្នកកា សែត ក៏បានសួរអំពី ករណីលោកអ៊ីឡុន ម៉ាស់ (Elon Musk) ប្រគល់មូលប្បទានបត្រដល់អ្នកបោះឆ្នោតផងដែរ។

សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅ លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការធ្វើជាតំណាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីការជជែកដេញដោល ជុំទីមួយ ដែលបានលើកឡើងពីការព្រួយបារម្ភអំពីសុខភាពរបស់លោក និងការព្រួយបារម្ភរបស់គណបក្សប្រ ជាធិបតេយ្យ អំពីឱកាសរបស់គាត់ក្នុងការប្រជែងជាមួយអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសា ធារណរដ្ឋ។

គិតត្រឹមថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ មានពលរដ្ឋអាមេរិក ជាង ៤១លាននាក់បានប្រើសិទ្ធិ បោះឆ្នោតជាមុនរួចហើយ ទាំងតាមរយៈការទៅបោះឆ្នោតដោយផ្ទាល់ និងផ្ញើតាមប្រៃសណីយ៍ ខណៈដែលស្ថិតិពីបន្ទប់ពិសោធន៍បោះឆ្នោតរបស់សាកលវិទ្យាល័យ ផ្លរីដា (Florida) ក្នុងឆ្នាំ២០២០ បង្ហាញថា ក្នុងអំឡុងពេល COVID-19 ប្រជាជនអាមេរិក ជាង ១០០លាននាក់ បានទៅបោះឆ្នោត។

នៅក្នុងការស្ទង់មតិចុងក្រោយ ដែលធ្វើឡើងដោយ CBS News/YouGov កាលពីថ្ងៃអាទិត្យ  ទី២៧ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញថា បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី កាម៉ាឡា ហាររីស (Kamala Harris) បាននាំមុខគូប្រជែងរបស់លោកស្រី គឺលោក ដូណាល់ ត្រាំ (Donald Trump) ៥០ពិន្ទុ ទល់នឹង ៤៩ពិន្ទុ ដែលចាត់ទុកថាជាលទ្ធផលស្ទង់មតិយ៉ាងជិតស្និទ្ធសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋ អាមេរិក៕

RELATED ARTICLES