Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិAHF កម្ពុជាបើកយុទ្ធនាការ ទាមទារសមធ័ម សុខភាព «សង្គ្រោះសង្គមរបស់យើង»

AHF កម្ពុជាបើកយុទ្ធនាការ ទាមទារសមធ័ម សុខភាព «សង្គ្រោះសង្គមរបស់យើង»

ភ្នំពេញៈយុទ្ធនាការ«សង្រ្គោះសង្គមរបស់យើង » (SOS ) ផ្ដោតសំខាន់ក្នុងការស្វែងរកការចចារលើកិច្ចព្រម ព្រៀង ដើម្បីឆ្លើយតបទៅនិងជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក ។មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ផ្ដស់សារៈសំខាន់ក្នុងការគាំទ្រដើម្បីសមធ័ម ក្នុងការចចារកិច្ចព្រមព្រៀង ឆ្លើយតបជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក ដែលកំពុងជិតដល់វេលាទីបញ្ចប់ ។

តំណាងអង្គការAHF ប្រចាំតំបន់អាស៊ី មានប្រសាសន៍ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា«សង្គ្រោះសង្គមយើង(SOS » យើងប្ដេជ្ញាចិត្តរួមគ្នា បង្កើតកិច្ចព្រមព្រៀងជំងឺរាតត្បាត ដើម្បីធានាគ្មានតំបន់ណា ដែលងាយរងគ្រោះ ក្នុងវិបត្តិនាពេលអនា​គត  ដែលមិនត្រឹមតែតំបន់អាស៊ីទេ តែយើងបង្កើតសុខមាលភាព សម្រាប់ទាំងអស់គ្នា ។

 លោកវេជ្ជបណ្ឌិតចន ផាន់ណា បានលើកឡើងថាយុទ្ធនាការ«សង្រ្គោះសង្គមរបស់យើង » (SOS )ចាប់ផ្ដើមធ្វើពីថ្ងៃទី៣១ តុលា តទៅ ដែលយើងទាមទារឲ្យមានសមធ័មកិច្ចព្រមព្រៀងរបស់អង្គការសុខភាពពិភពលោក។នៅកិច្ចប្រជុំលើកទី១២ នៃស្ថាប័ន(INB) របស់ប្រទេសមហាអំណាចនៃតំណើរកិច្ចព្រមព្រៀងនេះ ដើម្បីស្វែងរកយុទ្ធសាស្រ្ដ លើកិច្ចព្រមព្រៀងត្រៀមលក្ខណៈទុកមុន ឆ្លើយតបទៅជំងឺសាកលដែលធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

  លោកវេជ្ជបណ្ឌិតចន ផាន់ណា បន្ថែមថាបទពិសោធន៍ផ្ទាល់នៃជំងឺកូវីដ១៩ និងការប្រឈមនូវការធានាវ៉ាក់សាំង  និងសម្ភារៈសង្រ្គោះជីវិតផ្សេងៗទៀត តំបន់អាស៊ី ត្រូវតែស្វែងរកក្របខណ្ឌនៃការរៀបចំជាមួយការធ្វើវិមជ្ឈការនូវវិធីសាស្រ្ដក្នុងការត្រៀមលក្ខណៈ និងឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ជាតិសាស្រ្ដទាំងអស់ក្នុងតំបន់ ។លោកវេជ្ជបណ្ឌិតបន្ថែមទៀតថាការជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងតំបន់ ធ្វើឲ្យអាស៊ីចាប់ជំហរ តែមួយគត់ក្នុងការស្វែងរកការគាំទ្រសម្រាប់ក្របខណ្ឌសមធ័ម ដែលនឹងផ្ដល់ផលប្រយោជន៍ ដល់តំបន់ និងប្រទេសដែលមានចំណូលទាប នៅទូទាំងពិភពលោក។

  លោកវេជ្ជបណ្ឌិតចន ផាន់ណា អំពាវនាវឲ្យប្រជាជាតិក្នុងតំបន់អាស៊ី ធ្វើយុទ្ធនាការប្រយុទ្ធដើម្បីឲ្យប្រទេសក្រីក្រ ក្នុងតំបន់អាស៊ី ទទួលបានសមធ័មសុខភាព នៅក្នុងកិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក។លោកបន្ថែមទៀតថាការតស៊ូមតិក្នុងការគាំទ្រក្នុងយុទ្ធនាការសាកល សង្រ្គោះរបស់(SOS )ទាមទារជម្រុញឲ្យមានកិច្ចព្រមព្រៀងថ្មីមានកត្ដាសំខាន់ៗគឺ៖

សមត្ថភាពផលិតកម្មក្នុងតំបន់៖ បង្កើតយន្តការជាក់លាក់ដើម្បីសម្រួលដល់តំបន់ក្នុងការផលិតវ៉ាក់សាំង មធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល សម្រាប់តំបន់និងផ្នែកខាងត្បូងនៃពិភពលោកនេះ។ កិច្ចការនេនេះតម្រូវឱ្យមានការចង្អុលបង្ហាញសម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទានរយៈពេលវែងដែលប្រកបដោយនិរន្តរភាព ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ចព្រមព្រៀង។

ការផ្ទេរបច្ចេកវិទ្យា៖ បទប្បញ្ញត្តិដែលត្រូវបានពង្រឹងរឹងមាំដែលអាចអនុវត្តហើយធានាធានាថាការផ្ទេរបច្ចេកវិទ្យាមិនត្រូវដាក់កម្រិតជាគោលការណ៏ស្ម័គ្រចិត្តនោះទេ ហើយនិងមានការព្រមព្រៀងជាមូយគ្នាលើខ្លឹមសារមួយដោយជួយគ្នាទៅវិញទៅមក ហើយថែមទាំងអនុញ្ញាតឱ្យប្រ​ទេសដែលមានចំណូលទាប និងមធ្យម ទទួលបានភាពបត់បែនដូចគ្នាដែលប្រទេសមានចំណូលខ្ពស់ដែលមានដូចជាសហរដ្ឋអាមេរិក ដែលក្នុងនោះគេអាចប្រើគោលការមិនស្ម័គ្រចិត្ត និងវិធានការបន្ថែមផ្សេងៗទៀត ដើម្បីដោះស្រាយភាពអាសន្នបន្ទាន់ក្នុងផ្នែកសុខភាពសាធារណៈ និងវិបត្តិផ្សេងៗទៀត។

ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព៖ កិច្ចព្រមព្រៀងត្រូវតែធានាបាននូវការប្តេជ្ញាចិត្តផ្នែកជំនួយផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីគាំទ្រដល់ការរៀបចំត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។ ការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានដោយស្ម័គ្រចិត្តតែម្យ៉ាងនោះវានឹងមិនគ្រប់គ្រាន់ទេ ដូចដែលមានចែងក្នុងមាត្រាទី ២០។

 –ការចូលរួមរបស់សង្គមស៊ីវិល៖ បច្ចុប្បន្ននេះអភិបាលកិច្ចសុខភាពសកលប្រកបដោយប្រសិទ្ធភាពបាននិងកំពុងទទួលស្គាល់តួនាទីសំខាន់របស់សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុងដំណើរ ការក្នុងការធ្វើនូវសេចក្តីសម្រេចចិត្តផ្សេងៗ។ ការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថន័យរបស់សង្គមស៊ីវិលគេអាចបង្កើនភាពស្របច្បាប់ ពង្រឹងគណនេយ្យភាព និងប្រែក្លាយរច្ចនាសម្ព័នសន្តិសុខសម្រាប់សុខភាពសកលទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ ត្រៀម និងឆ្លើយតបបានប្រសើរជាមុនចំពោះការគំរាមកំហែងសុខភាពសកល៕

RELATED ARTICLES