Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិតុលាការរុស្ស៊ី បង្គា.../ប់ឱ្យពិ.../ន័យក្រុមហ៊ុន Google ២០ដេស៊ីលានដុល្លារអាមេរិក

តុលាការរុស្ស៊ី បង្គា…/ប់ឱ្យពិ…/ន័យក្រុមហ៊ុន Google ២០ដេស៊ីលានដុល្លារអាមេរិក

ប្រទេសរុស្ស៉ី ៖ តាមប្រភព Gizmodo បានឲ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ថា តុលាការរុស្ស៊ី បានបង្គាប់ឱ្យពិន័យក្រុមហ៊ុន ហ្គូហ្គល (Google)  នូវទឹកប្រាក់ដ៏មហាសាល គឺ ២០ដេស៊ីលាន (លេខ២ និងលេខសូន្យ ៣៤) ដុល្លារអាមេរិក (20,000,000,000,000,000,000,000,000,000,000,000ដុល្លារអាមេរិក) ដោ យសារក្រុមហ៊ុនយក្សរបស់អាមេរិក Google នេះ បានលុបគណនីទូរទស្សន៍រុស្ស៊ី ចេញពីបណ្តាញសង្គម Youtube ហើយទឹកប្រាក់ពិន័យនេះ នឹងបន្តកើនឡើង ប្រសិនបើក្រុមហ៊ុន Google មិនបង់ពិន័យ តាមពេលកំណត់។ 

ការពិន័យនេះ មានទំហំធំជាងសេដ្ឋកិច្ចពិភពលោកច្រើនដង ដោយតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទំហំសេដ្ឋកិច្ចពិភពលោក ក្នុងពេលបច្ចុប្បន្ន មានត្រឹម ១១០ទ្រីលានដុល្លារ (សូន្យ១២ដង) ប៉ុណ្ណោះ។ ចំណែកតម្លៃក្រុមហ៊ុន Google មានត្រឹមជាង ២ទ្រីលានដុល្លារ ហើយមានចំណូល ជាង ៨០ពាន់លានដុល្លារ នៅត្រីមាសចុងក្រោយ។

បើតាមលោកមេធាវីរុស្ស៉ី លោកអ៊ីវ៉ាន ម៉ូរ៉ូហ្សូវ (Ivan Morozov) បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុន Google មិនបង់ពិន័យក្នុងរយៈពេល ៩ខែ ចំនួនពិន័យ នឹងកើនឡើងទ្វេដង រៀងរាល់សប្តាហ៍ ហើយក្រុមហ៊ុន Google មិនអាចរកស៊ីនៅរុស្ស៊ី បានទេ ប្រសិនបើមិនបង់ប្រាក់ពិន័យនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Tsargrad, RIA FAN និងបណ្តាញព័ត៌មានរុស្ស៊ី រាប់សិបផ្សេងទៀត គាំទ្រដោយរដ្ឋាភិបាលក្រឹមឡាំង បានឈ្នះក្តីករណីនេះ។

ទោះបីជាយ៉ាងណា  ក្រុមហ៊ុន Google ដែលជាម្ចាស់ YouTube បានតវ៉ាថា ការផាកពិន័យខ្ពស់ ដល់ 20,000,000,000,000,000,000,000,000,000,000,000 ដុល្លារអាមេរិកនេះ ខ្ពស់ណាស់ ឬសូម្បីតែ Google ចង់បង់ប្រាក់ពិន័យ ក៏ច្បាស់ជាចំនួនដែលមិនអាចទៅរួច ដោយសារតែតម្លៃរបស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google មានតម្លៃត្រឹមតែ ២ពាន់ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ការខូចខាតដល់ក្រុមហ៊ុន គ្រប់គ្រងដោយ Google ដែលមានទីស្នាក់ការនៅប្រទេសរុស្ស៊ី នៅពេលនេះ ស្ថិតនៅក្នុងការក្ស័យធន ចាប់តាំងពីឆ្នាំ២០២២ ដែលតុលាការរុស្ស៉ី បានចេញដីការឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ Google នៅរុស្ស៉ី ដែលមានតម្លៃសរុប ១០០លានដុល្លារអាមេរិក។ ចំណែក Google ក៏មិនឆ្លើយតប ឬបដិសេធព័ត៌មាននេះដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា តុលាការរុស្ស៊ី បានបញ្ជាឱ្យ Google ស្តារឆាណែល YouTube ដែលត្រូវបានបិទ កាលពីប៉ុន្មានឆ្នាំមុន ឬបើមិនដូច្នេះទេ នឹងប្រឈមនឹងការប្តឹងផ្តល់ ដោយពិន័យជាប្រាក់ទ្វេដង រៀងរាល់សប្តាហ៍។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៉ី លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា វាពិបាកក្នុងការទទួលបានលេខត្រឹមត្រូវ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី Google មិនគួរកំណត់ការផ្សព្វផ្សាយរបស់យើងនៅលើឆាណែល YouTube នោះទេ។ បណ្តឹងដំបូង បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយសារ Google បានបិទបណ្តាញ YouTube របស់ វេវហ្គីនី ព្រីកូឈីន (Yevginy Prigochin) ដែលជាមេទាហានស៊ីឈ្នួលរបស់ Wagner និងបណ្តាញនៃឥស្សរជនដែលមានឥទ្ធិពលនៅពេលនោះ។ ចំណែកឆាណែលផ្សេងទៀត ក៏ត្រូវបានហាមឃាត់បន្ថែម បន្ទាប់ពីរុស្ស៊ី ចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំ ជាមួយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ បន្ទាប់ពីនោះមក Google បានកាត់ បន្ថយប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែមិនដូចក្រុមហ៊ុនអាមេរិក ផ្សេងទៀត នៅក្នុងប្រទេសរុស្ស៊ី ដែលប្រជាជនក្នុងតំបន់ នៅតែអាចប្រើការស្វែងរក និងគេហទំព័រ YouTube បាន។

បន្ទាប់មកជាច្រើនខែ បន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន ក្រុមហ៊ុនបុត្រសម្ព័ន្ធរុស្ស៊ី របស់ Google បានដាក់ពាក្យក្ស័យធន និងបញ្ឈប់ប្រតិបត្តិការពាណិជ្ជកម្ម៕

RELATED ARTICLES