Thursday, November 7, 2024
Homeព័ត៌មានអន្តរជាតិ វិភាគហេតុផល៥ ត្រាំ ឬហាររីស ឈ្នះការបោះ ឆ្នោតនៅសហរដ្ឋអាមេរិក?

 វិភាគហេតុផល៥ ត្រាំ ឬហាររីស ឈ្នះការបោះ ឆ្នោតនៅសហរដ្ឋអាមេរិក?

មុនពេលដែលលទ្ធផលផ្លូវការ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រួវប្រកាសនៅពេលខាងមុខ សម្រាប់លោកដូណាល់ ត្រាំ (Donald Trump) តំណាងគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហាររីស (Kamala Harris) តំណាងគណបក្សប្រជាធិបតេយ្យ តាមលទ្ធផលស្ទង់មតិចុងក្រោយនេះ អត្រាប្រជាប្រិយ ភាពរបស់អ្នកទាំងពីរ មិនលើសខ្វះគ្នាប៉ុន្មានទេ ធ្វើឱ្យ ពិបាកវាយតម្លៃបានថា តើ ត្រាំ ឬហាររីស ជាអ្នកឈ្នះ?យ៉ាងណា មានបណ្តាញព័ត៌មានបានបង្ហាពីការវិភាគទៅលើហេតុផល ៥យ៉ាង ដែលលោកដូណាល់ ត្រាំ ឬ លោកស្រី កាម៉ាឡា ហាររីស អាចឈ្នះការបោះឆ្នោត?

-ហេតុផល ៥យ៉ាង ដែលលោកដូណាល់ ត្រាំ អាចឈ្នះការបោះឆ្នោត ៖

១- ដូណាល់ ត្រាំ មិនកាន់អំណាចទេ ៖

សេដ្ឋកិច្ច គឺជាបញ្ហាលេខ១ ដែលកំពុងប្រឈមនឹងអ្នកបោះឆ្នោតអាមេរិក ពិចារណាជ្រើសរើសមេដឹកនាំបន្ទាប់របស់ពួកគេនៅពេលនេះ ទោះបីជាអ្នកអត់ការងារធ្វើ មានកម្រិតទាប ហើយទីផ្សារហិរញ្ញវត្ថុ កំពុងរីកដុះដាលក៏ដោយ ប៉ុន្តែជនជាតិអាមេរិក ភាគច្រើនមានអារម្មណ៍ថា ពួកគេត្រូវតស៊ូជាមួយនឹងតម្លៃផលិតផលទំនិញ ដែលកើនឡើងជារៀងរាល់ថ្ងៃ។

អត្រាអតិផរណារបស់សហរដ្ឋអាមេរិក វាស្ថិតក្នុងកម្រិតមួយដែលមិនត្រូវបានឃើញ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ដែលជាផលប៉ះពាល់រយៈពេលវែង នៃការផ្ទុះឡើងនៃជំងឺឆ្លង កូវីដ-១៩(COVID-19) ជាច្រើនឆ្នាំមុន ជាឱកាសមួយសម្រាប់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការប្រើវាជាឧបករណ៍វាយប្រហាររដ្ឋាភិបាល ដើម្បីទទួលបានសំឡេងឆ្នោត។

នៅឆ្នាំ២០២៤ នឹងមានការបោះឆ្នោតធំៗនៅក្នុងប្រទេសជាច្រើន ហើយគណបក្សដែលនៅក្នុងរដ្ឋាភិបាល តែងចាញ់ក្នុងការបោះឆ្នោត។ មួយផ្នែកដោយសារអតិផរណា ផលប៉ះពាល់ក្រោយកូវីដ និងការចំណាយលើការរស់នៅ ហើយអ្នកបោះឆ្នោតអាមេរិក ក៏ហាក់ដូចជាស្រេកឃ្លានចំពោះការផ្លាស់ប្តូរផងដែរ។

ការស្ទង់មតិរបស់ Gallup កាលពីខែតុលា ឆ្នាំ២០២៤ បានរកឃើញថា ជនជាតិអាមេរិក ម្នាក់  ក្នុងចំណោម ៤នាក់ប៉ុណ្ណោះ ដែលពេញចិត្តនឹងគោលនយោបាយរបស់ប្រទេស ហើយ២ ក្នុងចំណោម ៣ រំពឹងថា សេដ្ឋកិច្ចនឹងកាន់តែអាក្រក់។ ទោះបីជាលោកស្រ ហាររីស បានព្យាយាមបង្ហាញថា លោកស្រី មិនមែនជា ចូ បៃដិន (Joe Biden) ប៉ុន្តែរហូតមកដល់ពេលនេះ លោកស្រីនៅតែមិនអាចធ្វើអ្វីមួយឲ្យប្រសើជាងលោកចូ បៃដិន  បានទេ។

២- ដូណាល់ ត្រាំ ត្រូវបានរង្គោះរង្គើដោយដំណឹងអាក្រក់ ៖

លោកដូណាល់ ត្រាំ បានប្រឈមមុខនឹងរឿងអាស្រូវជាច្រើន ជាពិសេសបន្ទាប់ពីកុបកម្មនៅអគារសភា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់មកគាត់ត្រូវបានប្តឹងនៅក្នុងសំណុំរឿងរាប់សិប ហើយថែមទាំងក្លាយជាអតីតប្រធានាធិបតីដំបូងគេទៀតផង។ ដែលត្រូវបានតុលាការរកឃើញថា មានទោស ប៉ុន្តែការគាំទ្ររបស់លោកដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក តែងតែមានលើសពី ៤០%។

គណបក្សប្រជាធិបតេយ្យ និងពួកអភិរក្សនិយម កំពុងព្យាយាមនិយាយថា ដូណាល់ ត្រាំ មិនសមនឹងដឹកនាំសហរដ្ឋអាមេរិក ទេ។ ប៉ុន្តែគណបក្សសាធារណរដ្ឋ ភាគច្រើនបានយល់ព្រមនៅពេលលោកត្រាំ និយាយថា គាត់គឺជាជនរងគ្រោះនៃការប្រមាញ់របស់មេធ្មប់នយោបាយ។

៣- ជនជាតិអាមេរិក យល់ស្របជាមួយដូណាល់ ត្រាំ អំពីជនអន្តោប្រវេសន៍ខុសច្បាប់ ៖

ក្រៅពីបញ្ហាសេដ្ឋកិច្ច ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ជារឿយៗការសម្រេចចិត្ត ត្រូវបានធ្វើឡើងដោយផ្អែកលើបញ្ហាដែលពាក់ព័ន្ធនឹងអារម្មណ៍របស់អ្នកបោះឆ្នោត។ អ្នកប្រជាធិបតេយ្យមានសង្ឃឹមចំពោះគោលនយោ បាយរំលូតកូនរបស់ស្ត្រី។ ចំណែកលោកត្រាំ និយាយថា បញ្ហាជនអន្តោប្រវេសន៍ កើតឡើងច្រើន ឈាដល់កម្រិតខ្ពស់បំផុត នៅក្នុងសម័យលោកចូ បៃដិន ។

៤- មានមនុស្សដែលគ្មានសញ្ញាបត្រច្រើនជាងមនុស្សដែលមានសញ្ញាបត្រ ៖

លោកត្រាំ បានអំពាវនាវដល់អ្នកបោះឆ្នោត ដែលមានអារម្មណ៍ថា ពួកគេត្រូវបានគេបំភ្លេចចោល ឬទុកចោល ចូររួមគ្នាផ្លាស់ប្តូរនយោបាយ តាមរយៈការផ្លាស់ប្តូរមណ្ឌលបោះឆ្នោតដែលជាធម្មតាជាមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យ ក្លាយជាអ្នកសាធារណរដ្ឋ  ហើយបាននិយាយអំពីការការពារឧស្សាហកម្មអាមេរិក ជាមួយនឹងពន្ធគយ ដែលជាចំណុចអាចទាក់ទាញសន្លឹកឆ្នោតពីសមាជិកគណបក្សសាធារណរដ្ឋ ដែលមានការអប់រំកម្រិត មធ្យម។

៥- ត្រាំ ត្រូវបានគេមើលឃើញថា ធ្វើជាអ្នកដឹកនាំដ៏រឹងមាំនៅក្នុងពិភពលោកដែលមិនស្ថិតស្ថេរ ៖

អ្នកប្រឆាំងលោកដូណាល់ ត្រាំ បានវាយប្រហារអតីតប្រធានាធិបតីនេះថា បំផ្លាញសម្ព័ន្ធភាពរបស់អាមេរិក ដោយធ្វើមិត្តនឹងជនផ្តាច់ការ ប៉ុន្តែលោកត្រាំ យល់ឃើញថា ភាពមិនអាចទាយទុកជាមុនបាន គឺជាគុណសម្បត្តិមួយ ហើយចង្អុលបង្ហាញថា នៅពេលគាត់ធ្វើជាប្រធានាធិបតី លើលោកនេះ គ្មានសង្រ្គាមធំដុំទេ។ ពេលនេះ ប្រជាជនអាមេរិក ជាច្រើន កំពុងខឹងសម្បាដែលរដ្ឋាភិបាលអាមេរិក បញ្ជូនលុយរាប់ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន និងអ៊ីស្រាអែល ហើយអាមេរិក ត្រូវបានគេគិតថា ចុះខ្សោយ ក្រោមការដឹកនាំរបស់លោកចូ បៃដិន ។ ជាងនេះទៅទៀត អ្នកបោះឆ្នោតភាគច្រើន ជាពិសេសបុរសដែលចាត់ទុកលោកត្រាំ ជាមេដឹកនាំខ្លាំងជាងលោកស្រី ហាររីស រួចទៅហើយ។

ហេតុផល ៥យ៉ាង ដែលលោកស្រី ហាររីស  អាចឈ្នះការបោះឆ្នោត ៖

១- ហាររីស មិនមែនត្រាំ ៖

លោកត្រាំ មានគុណសម្បត្តិច្រើនយ៉ាង ប៉ុន្តែគាត់នៅតែជាមនុស្សបែកបាក់។ នៅឆ្នាំ២០២០ លោកត្រាំ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ពីគណបក្សសាធារណរដ្ឋ ប៉ុន្តែចាញ់ការបោះឆ្នោត ព្រោះមានប្រជាជនអាមេរិក បោះឆ្នោតឲ្យលោកបៃដិន ច្រើនជាងគាត់ ៧លាននាក់។ លើកនេះ លោកស្រីហាររីស  និយាយថា ប្រសិនបើលោកត្រាំ ត្រលប់មកកាន់អំណាចម្តងទៀត លោកស្រីចោទលោកត្រាំ ថាជាពួកហ្វាស៊ីសផ្តាចើការ និងគំរាមកំ ហែងដល់លទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមនឹងនោះដែរ លោកស្រីបានសន្យាថា នឹងយកឈ្នះលើរឿងនេះ និងជម្លោះផ្សេងៗ។

យោងតាមលទ្ធផលស្ទងើមតិរបស់ Reuters/Ipsos ក្នុងខែកក្កដា ជនជាតិអាមេរិក ៤នាក់ ក្នុងចំណោម ៥នាក់ មានអារម្មណ៍ថា ប្រទេសនេះកំពុងធ្លាក់ចុះពីការគ្រប់គ្រង ហើយលោកស្រីហាររីស សង្ឃឹមថាម្ចាស់ផ្ទះ ជាពិ សេសអ្នកសាធារណរដ្ឋ ដែលប្រឆាំងនឹងលោកត្រាំ នឹងមើលឃើញថា លោកស្រី ជាជម្រើសដែលមានស្ថិរភាពជាង។

២- ហាររីស មិនមែនបៃដិន ៖

មុនពេលលោក ចូ បៃដិន ដកខ្លួនចេញពីការបោះឆ្នោត គណបក្សប្រជាធិបតេយ្យ ស្ថិតនៅក្នុងទីតាំងមួយដែលការបរាជ័យក្នុងការបោះឆ្នោតរបស់ពួកគេ គឺស្ទើរតែប្រាកដ។ ប៉ុន្តែដោយមានបំណងចង់កម្ចាត់លោកដូណាល់ត្រាំ (Donald Trump) គណបក្សប្រជាធិបតេយ្យ បានរួបរួមគ្នាក្នុងការជំរុញលោកស្រី ហារីស  រហូតដល់មានការកើនឡើងយ៉ាងឆាប់រហ័សនៃការវាយតម្លៃប្រជាប្រិយភាពលោកស្រី។

លទ្ធផលស្ទង់មតិ បង្ហាញថា ការព្រួយបារម្ភដ៏ធំបំផុតរបស់អ្នកបោះឆ្នោត អំពីលោកបៃដិន គឺសុខភាពរបស់គាត់ ថាតើគាត់ស័ក្តិសមក្នុងការបំពេញតួនាទីជាប្រធានាធិបតី ឬអត់? ប៉ុន្តែឥឡូវនេះហ្គេមបានផ្លាស់ប្តូរ ដោយលោកត្រាំ បានក្លាយជាតំណាងគណបក្សដែលត្រូវគេចោទសួរពីរឿងនេះ ព្រោះបើឈ្នះឆ្នោត លោកត្រាំ មានអាយុ៧៩ឆ្នាំទៅហើយ នឹងក្លាយជាមនុស្សចាស់បំផុតដែលឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។

៣- ហាររីស គឺជាអ្នកប្រយុទ្ធដើម្បីសិទ្ធិស្ត្រី ៖

នេះគឺជាការបោះឆ្នោតដ៏សំខាន់លើកដំបូង ចាប់តាំងពីតុលាការកំពូល បានបដិសេធ Roe v. Wade ដែលជាសំណុំរឿងដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់ដើម្បីធានាសិទ្ធិរបស់ស្ត្រីក្នុងការរំលូតកូន។

អ្នកបោះឆ្នោត ព្រួយបារម្ភអំពីការការពារសិទ្ធិរំលូតកូន បានគាំទ្រយ៉ាងលើសលប់ចំពោះលោកស្រីហាររីស ហើយមានឧទាហរណ៍ធ្លាប់ឃើញកន្លងមក ដូចជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ ឆ្នាំ២០២២ ដែលបញ្ហានេះអាចជំរុញអ្នកបោះឆ្នោត ឱ្យប្រើសិទ្ធិរបស់ពួកគេកាន់តែច្រើន វាពិតជាប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។

លើកនេះ រដ្ឋចំនួន១០ រួមទាំងអារីហ្សូណា នឹងមានសន្លឹកឆ្នោតដែលសួរអ្នកបោះឆ្នោតថា តើការរំលូតកូន ត្រូវគ្រប់គ្រងដោយរបៀបណា? នេះអាចជួយបង្កើនចំនួនអ្នកចូលរួម និងចំនួនមនុស្សដែលគាំទ្រលោកស្រីហាររីស ។ បន្ថែមពីលើនេះ មានលទ្ធភាពដែលលោកស្រីហាររីស នឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេ របស់សហរដ្ឋ អាមេរិក វាក៏អាចជួយទាញសន្លឹកឆ្នោតយ៉ាងច្រើនពីក្រុមស្ត្រីផងដែរ។

៤- ហាររីស អ្នកគាំទ្រមានឱកាសកាន់តែច្រើនក្នុងការអនុវត្តសិទ្ធិរបស់អ្នក ៖

គណបក្សប្រជាធិបតេយ្យ មានប្រៀបជាងគណបក្សសាធារណរដ្ឋ ក្នុងចំនួនអ្នកបោះឆ្នោត និងអ្នកគាំទ្រលោកស្រីហាររីស នៅពេលនេះ រួមបញ្ចូលទាំងនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ និងមនុស្សចាស់ ពួកគេទំនងជាអនុវត្តសិទ្ធិរបស់ពួកគេ ជាជាងគ្រាន់តែចុះឈ្មោះ។

ចំណែកលោកត្រាំ គាត់ត្រូវបានគាំទ្រដោយក្រុមដែលមានអត្រាអ្នកបោះឆ្នោតទាប ដូចជាក្រុមយុវជននិងអ្នកដែលមិនទាន់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។ រឿងនេះបានកើតឡើងនៅក្នុងការបោះឆ្នោត ឆ្នាំ២០២០ នៅពេលដែលលោកត្រាំ បាននាំមុខក្នុងចំនួនអ្នកចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែនៅពេលថ្ងៃបោះឆ្នោតពិតប្រាកដ មកដល់ គាត់បានចាញ់ ៧លានសន្លឹកឆ្នោត។

៥- ហាររីស បង្កើននិងចំណាយប្រាក់កាន់តែច្រើន ៖

ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំដែលថ្លៃបំផុត ប៉ុន្តែប្រសិនបើនិយាយអំពីការបង់ប្រាក់ លោកស្រីកាម៉ាឡា ហាររីស  បានដណ្តើមយកប្រៀបលើលោកដូណាល់ ត្រាំ តាំងពីបានក្លាយជាបេក្ខជនប្រធានាធិបតី ក្នុងខែកក្កដា រហូតមកដល់ពេលនេះ។ លោកស្រី បានរៃអង្គាសប្រាក់បានច្រើនជាងលោកដូណាល់ ត្រាំ ចាប់តាំងពីខែមករា ឆ្នាំ២០២៣ ហើយយុទ្ធនាការរបស់លោកស្រី បានចំណាយប្រាក់ជិតពីរដង លើការផ្សាយពាណិជ្ជកម្ម ច្រើនជាង លោកត្រាំ ៕

RELATED ARTICLES