Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នា​ ដោយអាវុធ​នៅ​ប៉ាគីស្ថាន ​ស្លាប់​៣៧នាក់​

ប៉ះទង្គិចគ្នា​ ដោយអាវុធ​នៅ​ប៉ាគីស្ថាន ​ស្លាប់​៣៧នាក់​

ប៉ាគីស្ថាន៖ មន្ត្រីនិង​បណ្តាញ​ព័ត៌មានក្នុងស្រុក​​ឲ្យ​ដឹងថា​យ៉ាងហោចណាស់​មាន​សមាជិក​ក្រុម​សកម្ម​ប្រយុទ្ធ​ចំនួន​៣៧នាក់​ត្រូវបានសម្លាប់​ហើយកម្លាំង​សន្តិ​សុខ​៧នាក់​រងរបួស​ក្នុងការបើក​​ប្រតិបត្តិការ​​៨​ផ្នែក​និងការ​ប៉ះទង្គិចគ្នា​ជាមួយនិង​កងកម្លាំង​ការពារ​សន្តិសុខ​​ប្រទេស​ប៉ាគីស្ថាន​ពេញមួយ​រាត្រី​។

ប្រភពផ្លូវការ​ឲ្យ​ដឹងថា​ការ​បង្ក្រាប​ក្រុម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​មានកា​រវាយប្រហារ​ផ្តាច់ជីវិត​មនុស្ស​ជាច្រើន​នៅទីសក្ការៈ​សាសនា​ Sufi ក្នុង​ទីក្រុង Sehwan ទីរួមខេត្ត​ Sindh ស្ថិតនៅភាគខាងត្បូងប្រទេសដែល​បង្កឲ្យមាន​មនុស្ស​ស្លាប់​ចំនួន​៧២នាក់​ហើយ​មនុស្ស​ជាង​២០០នាក់​ទៀត​រងរបួស ។

អ្នកនាំពាក្យ​កងទ័ព​ពិសេស​បានឲ្យ​ដឹងថា​ក្បួនរថយន្តមួយ​ដែល​មាន​កងកម្លាំង​២៥នាក់​បានរងការវាយប្រហារ​កាលពីថ្ងៃសុក្រ​ក្នុងតំបន់ Kathore នៃ​កំពង់​ផែ​ Karachi ភាគខាងត្បូង​ប្រទេស​។

មន្ត្រីអ្នកនាំពាក្យរូបនោះ​បាន​ឲ្យ​ដឹងទៀតថា​ក្រុមសកម្មប្រយុទ្ធ​បាន​ពួន​វាយ​ឆ្មក់​លើ​ក្បួនរថយន្ត​នោះ​ក្នុងអំឡុងពេល​ដែលធ្វើដំណើរត្រឡប់មក Karachi វិញ​បន្ទាប់​ពី​បាន​បញ្ចប់​ប្រតិបត្តិការ​ជួយសង្គ្រោះនៅព្រះចេតិយដែលជា​ទីសក្ការៈ​បូជា​សាសនា​ Sehwan ស្ថិតនៅ​ចម្ងាយ​២៨៤គីឡូម៉ែត្រ​ពី​កំពង់ផែនេះ ។

លោកបានបន្ថែមថា​កងកម្លាំងពិសេស​៣នាក់​ត្រូវបាន​ក្រុមសកម្មប្រយុទ្ធ​បាញ់​ប្រហារ​ឲ្យ​រងរបួស​​ហើយ​ថែមទាំងបានបង្ខំ​ឲ្យពួកគេ​បាញ់​តបត​​ផ្តាច់ជីវិត​ភេរវករ​៧នាក់​ក្នុង​ការ​វាយប្រហារ​សងសឹកនេះ​។

ទោះជាយ៉ាងណាក្នុង​ឧប្បត្តិហេតុ​នៃការប៉ះទង្គិច​គ្នា​ដាច់ដោយឡែកមួយផ្សេង​ទៀត​​ក្នុង​តំបន់​ Manghopeer ក្រុង​ Karachi ក្រុមសកម្មប្រយុទ្ធ​ចំនួន​១១នាក់​ត្រូវ​បានសម្លាប់​នៅពេល​ដែល​កងកម្លាំងពិសេស​បានដឹកនាំចុះស្រាវជ្រាវ​​ពាក់ព័ន្ធនឹង​វត្តមាន​របស់​ជនសង្ស័យ​ដែលជា​ក្រុមសកម្ម​ប្រយុទ្ធ​។

ប្រែសម្រួលដោយ៖​ អុីវ វិចិត្រា

RELATED ARTICLES