Wednesday, November 20, 2024
Homeព័ត៌មានអន្តរជាតិក្រុមដូណាល់ ត្រាំ ថា ចូ បៃដិន បំផ្លា.../ញផែនការបញ្ចប់សង្គ្រាម អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីសស៊ីលប្រឆាំ---/ងនឹងរុស្ស៊ី

ក្រុមដូណាល់ ត្រាំ ថា ចូ បៃដិន បំផ្លា…/ញផែនការបញ្ចប់សង្គ្រាម អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីសស៊ីលប្រឆាំ—/ងនឹងរុស្ស៊ី

សហរដ្ឋអាមេរិក ៖ សហការី និងបុគ្គលិកជិតស្និទ្ធរបស់លោកប្រធាននាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ (Donald Trump) បានរិះគន់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិកចាំផ្ទះ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារប្រទេសរុស្ស៊ី ដែលការណ៍នេះ ធ្វើឱ្យខូចផែនការសន្តិភាព និងបញ្ចប់សង្គ្រាមអ៊ុយក្រែន របស់លោកត្រាំ។

ដំណឹងដែលប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់ប្រព័ន្ធមីសស៊ីលយុទ្ធសាស្ត្រ MGM-140″ ឬ “ATACMS” អាចវាយប្រហារក្នុងទឹកដីរុស្ស៊ី នេះ បានបង្កើតការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំ ណោមក្រុមការងារនិងមនុស្សស្និទ្ធនឹងលោកដូណាល់ ត្រាំ អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ចុងក្រោយ ដែលនឹងឡើងកាន់តំណែងជាប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៥។

លោកដូណាល់ ត្រាំ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ អំពីរឿងនេះ ប៉ុន្តែគាត់បានសន្យាក្នុងអំឡុងពេលយុទ្ធ នាការបោះឆ្នោតថា នឹងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តល់ធនធានរាប់ សិបពាន់លានដុល្លារ ជួយអ៊ុយក្រែន ដោយជំនួសមកវិញនូវការប្រើប្រាក់ពន្ធ ដើម្បីកែលម្អជីវភាពរស់នៅរបស់ជនជាតិអាមេរិក។

លោកដូណាល់ ត្រាំ ជូនៀរ (Donald Trump Jr.) កូនប្រុសរបស់លោកដូណាល់ ត្រាំ ជាសមាជិកគណបក្សសាធារណរដ្ឋ ម្នាក់ បានចេញមកសម្តែងការមិនពេញចិត្តដោយបញ្ជាក់ថា “វាមើលទៅដូចជាស្មុគស្មាញក្នុងឧស្សាហកម្មយោធា នឹងចង់ធ្វើអ្វីឱ្យប្រាកដ? ពួកគេនឹងចាប់ផ្តើមសង្គ្រាមលោកលើកទី៣ មុនពេលឪពុកខ្ញុំ មានឱកាសបង្កើតសន្តិភាព និងសង្គ្រោះជីវិតមនុស្សឬយ៉ាងណា?»។

ចំណែកលោកស្រី ម៉ាចូរី ថេល័រ ហ្គ្រីន (Marjorie Taylor Greene) សមាជិកសភា និងជាអ្នកគាំទ្រលោកដូណាល់ ត្រាំ ក៏បានចេញមកថ្កោលទោសលោក ចូ បៃដិន ផងដែរ ដោយលោកស្រី ថ្លែងថា «ប្រជាជនអា មេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាពួកគេមិនយល់ស្របនឹងការ សម្រេចចិត្តរបស់អាមេរិក នាពេលថ្មីៗនេះ ហើយពួកគេមិនចង់ឱ្យលុយ ឬធ្វើសង្គ្រាមនៅបរទេសនោះទេ។ យើងចង់ដោះស្រាយបញ្ហាដោយខ្លួនឯង”។

ចំណែកលោក ហ្វ្រេដ ផ្លេតស៍ (Fred Fleitz) អតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ រដ្ឋបាល លោកត្រាំ ពីមុន បាននិយាយថា លោកប្រធានាធិបតី ចូ បៃដិន កំពុងធ្វើឱ្យខូចផែនការរបស់លោកត្រាំ ដើម្បីបញ្ឈប់សង្រ្គាមនេះ ដោយអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើកាំជ្រួចមីសស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារទឹកដីរុស្ស៊ី។

លោកថ្លែងថា “យើងដឹងថា លោកត្រាំ ចង់បានបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពលឿន។ ប៉ុន្តែនេះនឹងធ្វើឱ្យជម្លោះកាន់តែខ្លាំងឡើង។ ខ្ញុំអាចសន្និដ្ឋានបានតែប៉ុណ្ណឹង លោកបៃដិន កំពុងស្វែងរកការធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពរបស់លោកត្រាំ ព្រោះគាត់មិនចង់បានកិច្ចចរចាសន្តិភាពដែលលោកត្រាំ កំពុងជំរុញ»។

លោកជែមស៍ ហ្គីលម័រ (James Gilmore) ឯកអគ្គរដ្ឋទូតរបស់លោកត្រាំ ប្រចាំអង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប បាននិយាយថា បញ្ហាធំជាមួយនឹងការសម្រេចចិត្តចុងក្រោយរបស់លោកបៃដិន គឺបានកើតឡើងយឺតពេក ហើយលោកមិនដឹងថា លោកត្រាំ នឹងសម្រេចចិត្តអ្វីលើអ៊ុយក្រែន នោះទេ បន្ទាប់ពីលោកចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខ។

យ៉ាងណាក៏ដោយ លោកម៉ាធូវ មីល្លឺរ (Matthew Miller) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ត្រូវបានអ្នក សារព័ត៌មានសួរថា ៖ តើវាជារឿងធម្មតាទេ សម្រាប់ប្រធានាធិបតីដែលនៅសល់តែប៉ុន្មានខែទៀតក្នុងតំណែង? នឹងមានការសម្រេចចិត្តគោលនយោបាយដ៏សំខាន់នេះ? លោកមីល្លឺរ បានឆ្លើយតបថា «លោកបៃដិន ត្រូវបានជាប់ឆ្នោតក្នុងអាណត្តិបួនឆ្នាំ មិនមែនបីឆ្នាំ ១០ខែទេ។ យើងនឹងយកជារៀងរាល់ថ្ងៃ នៅលើរបៀបវារៈរបស់យើង ដើម្បីបន្តគោលនយោបាយដែលយើងជឿថា ផ្តល់ផលប្រយោជន៍ដល់ជនជាតិអាមេរិក”។

លោកម៉ាធូវ មីល្លឺរ បាននិយាយបន្ថែមថា “ប្រសិនបើរដ្ឋាភិបាលបន្ទាប់ មានគោលនយោបាយផ្សេង ជាការពិតណាស់ ពួកគេមានសិទ្ធិក្នុងការផ្លាស់ប្តូរ»៕

RELATED ARTICLES