Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិចិន ទម្លាយចា.../ប់ខ្លួនមេឧទ្ទា---/មមីយ៉ាន់ម៉ា ពេលមកព្យាបាលជំងឺនៅក្រុងប៉េកាំង

ចិន ទម្លាយចា…/ប់ខ្លួនមេឧទ្ទា—/មមីយ៉ាន់ម៉ា ពេលមកព្យាបាលជំងឺនៅក្រុងប៉េកាំង

ប៉េកាំង (ចិន) ៖ ប្រទេសចិន បានទម្លាយថា លោកប៉េង ដាស៊ុន (Peng Dashun) ដែលជាមេដឹកនាំម្នាក់ នៃក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៃកងជីវពលជនជាតិភាគតិច នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើដំណើរទៅព្យាបាលជំងឺនៅប្រទេសចិន ត្រូវបានអាជ្ញាធរក្រុងប៉េកាំង ចាប់ខ្លួន។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា លោកប៉េង ដាស៊ុន (Peng Dashun) មេដឹកនាំនៃកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលជាក្រុមឧទ្ទាមដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានអាជ្ញាធរចិន ចាប់ខ្លួន នៅពេលកំពុងសម្រាកព្យាបាលជំងឺ នៅទីក្រុងប៉េកាំង ។

អ្នកកាសែតនៅប្រទេសចិន បានសួរលោក លីន ជាន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និ សីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តើលោក ប៉េង ដាស៊ុន ពិតជាត្រូវបានចាប់ខ្លួនមែន ឬអត់?  លោក លីន ជាន បានឆ្លើយតបថា កន្លងមក លោក ប៉េង ដាស៊ុន បានដាក់ឯកសារស្នើសុំធ្វើដំ ណើរមកប្រទេសចិន ដើម្បីទទួលការព្យាបាលជំងឺ ហើយពេលនេះ គាត់កំពុងទទួលការព្យាបាល និងជាសះស្បើយ។

ទោះបីជាយ៉ាងណា លោក លីន ជាន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពជំងឺរបស់លោកប៉េង ដា ស៊ុន ឬអាសយដ្ឋានរបស់លោក ប៉េង ដាស៊ុន ស្នាក់នៅទេ។

គួរបញ្ជាក់ថា MNDAA ជាកងទ័ពឧទ្ទាមរបស់ប្រជាជនកូកាង ក្នុងរដ្ឋសាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ និងជាក្រុមមួយ ក្នុងចំណោមក្រុមដំបូង ដែលបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ កិច្ចព្រមព្រៀងនេះ មានរយៈពេល២០ឆ្នាំ រហូតដល់មានការប៉ះទង្គិចគ្នា នៅខែសីហា ឆ្នាំ២០០៩ បណ្តាលឲ្យបទឈប់បាញ់បានដួលរលំ។

ជាលទ្ធផលនៃការប្រយុទ្ធគ្នា នេះ MNDAA ត្រូវបានរុញចេញពីទីក្រុងឡៅកៃ (Lao Kai) នៅតំបន់ស្វយ័តកូកាង ហើយបានធ្វើឲ្យលោក មីន អោងហ្លាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បច្ចុប្បន្ន ល្បីឈ្មោះជាមេបញ្ជាការតំបន់។

ទោះជាយ៉ាងណា កាលពីខែមករា ឆ្នាំមុន MNDAA អាចដណ្តើមយកក្រុងឡៅកៃ មកវិញ បន្ទាប់ពីទាហានរដ្ឋា ភិបាល ជាង ២០០០នាក់ បានចុះចាញ់ ហើយបានក្លាយជាការបរាជ័យដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

បន្ទាប់មក នៅខែសីហា ឆ្នាំដដែល MNDAA បានចូលលុកលុយក្រុងឡាស៊ីអូ ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីតំបន់ស្វយ័តកូកាង បានសម្រេច។ 

លោក ចាសុន ថូវើរ (Jason Tower) មកពីវិទ្យាស្ថានសន្តិភាពក្នុងសហរដ្ឋអាមេរិក បាននិយាយថា ដោយ សារតែប្រទេសចិន ចង់បានយ៉ាងខ្លាំង នូវបទឈប់បាញ់រវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំង ដូច្នេះអាចថា ចិន នឹងចាប់លោក ប៉េង ដាស៊ុន ដើម្បីបញ្ចុះបញ្ចូលគាត់ ឱ្យបោះបង់ទីក្រុងឡាស៊ីអូ ទៅឲ្យរដ្ឋាភិបាលយោធាវិញ៕

RELATED ARTICLES