Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទាហានកូរ៉េខាងជើង ក្លែ.../ងខ្លួនជារុស្ស៊ី ចូលរួមប្រយុ---/ទ្ធនៅអ៊ុយក្រែន

ទាហានកូរ៉េខាងជើង ក្លែ…/ងខ្លួនជារុស្ស៊ី ចូលរួមប្រយុ—/ទ្ធនៅអ៊ុយក្រែន

អ៊ុយក្រែន ៖ ទាហានកូរ៉េខាងជើង មួយក្រុម បានក្លែងខ្លួនជាអ្នកស្រុក របស់រុស្ស៊ី នៅតំបន់ចុងបូព៌ា ដើម្បីចូលរួមប្រយុទ្ធជាមួយទាហានអ៊ុយក្រែន នៅតាមព្រំដែនភាគខាងលិច នៃប្រទេសរុស្ស៊ី ក្នុងតំបន់ខឺសក៍ (Kursk) ។តាមប្រភពទីភ្នាក់ងារព័ត៌មាន RBC Ukraine បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែន និយាយថា ទាហានកូរ៉េខាងជើង ជាង ១១ ០០០នាក់ កំពុងឈរជើងក្នុងតំបន់ខឺសក៍ ហើយបានចូលរួមក្នុងសមរភូមិប្រយុទ្ធជាមួយទាហានអ៊ុយក្រែន។

ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកអាណាតូលី បារហ៊ីលេវិច (Anatoly Barhilevich) បាននិយាយថា “ពួកគេភាគច្រើនជាអង្គភាពយោធាទូទៅ ពួកគេក្លែងខ្លួនជាអ្នកភូមិ នៅតំបន់ចុងបូព៌ា ហើយមានឯកសារពាក់ព័ន្ធ។ ទាហានទាំងនេះ ត្រូវបានហ្វឹកហ្វឺនសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅអឺរ៉ុប»។របាយការណ៍នេះកើតឡើងចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើង អំពីកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ដោយមន្ត្រីកូរ៉េខាងត្បូង និងអាមេរិក បញ្ជាក់ថា កូរ៉េខាងជើង បានបញ្ជូនទា ហានជាង ១ម៉ឺននាក់ ទៅរុស្ស៊ី ដើម្បីគាំទ្រការឈ្លានពានអ៊ុយក្រែន។

បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ទាហានកូរ៉េខាងជើង ត្រូវបានគេជឿថា ត្រូវបានចាត់ឲ្យទៅចូលរួមក្នុងកងទ័ពអាកាស និងកងម៉ារីនរុស្ស៊ី ពួកគេខ្លះបានចូលប្រយុទ្ធរួចហើយ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនសម្របខ្លួនក្នុងតំបន់។

សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បាននិយាយដែរថា ទាហានកូរ៉េខាងជើង ដែលចូលប្រយុទ្ធ អាចនឹងត្រូវរបួសឬស្លាប់។ ការងារកំពុងត្រូវបានធ្វើ ដើម្បីកំណត់ព័ត៌មានលម្អិតនៃស្ថានភាពប្រយុទ្ធ និងទំហំនៃការខូច ខាត។

កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សេវាស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង បាននិយាយថា ការស៊ើបការណ៍ កំពុងត្រូវបានតាមដានយ៉ាងដិតដល់ ដើម្បីកំណត់ថា តើទាហានកូរ៉េខាងជើង ណាម្នាក់បានរងរបួសឬអត់?

កន្លងមកបណ្តាញព័ត៌មាន RBC អ៊ុយក្រែន បានរាយការណ៍ថា ទាហានកូរ៉េខាងជើង ប្រហែល ៥០០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារដោយមីសស៊ីល Storm Shadow នៅក្នុងតំបន់ខឺសក៍ ( Kursk) ជាព័ត៌មានដកស្រង់ពី Global Defense ដែលជាប្រព័ន្ធផ្សព្វផ្សាយចារកម្មយោធា៕

RELATED ARTICLES