Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិថ្មីបំផុត​! មន្ត្រីកូរ៉េខាងជើង​ កំពុងត្រៀមទៅ​អាមេរិកចរចាគ្នា

ថ្មីបំផុត​! មន្ត្រីកូរ៉េខាងជើង​ កំពុងត្រៀមទៅ​អាមេរិកចរចាគ្នា

ឧបទ្វីបកូរ៉េ៖ បណ្តាញព័ត៌មានបរទេស​ផ្សាយថា​កូរ៉េខាងជើង​កំពុង​រៀបចំ​​បញ្ជូន​តំ​ណាង​​មន្ត្រី​ជាន់ខ្ពស់​របស់ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ពិភាក្សាជាមួយនិង​អតីត​មន្ត្រី​សហរដ្ឋអាមេរិក​ ដែលគេ​សង្កេតឃើញថា​វា​ជា​ជំនួប​លើកដំបូង​មួយ​ក្នុង​អំឡុងពេល​ជាង​៥ឆ្នាំ​មកនេះ​ មួយវិញទៀត​វា​ក៏ជា​សញ្ញាមួយ​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សម្លឹងឃើញពី​ការ​បើក​ទ្វារ​ចំហរ​​ស្វាគមន៍​រដ្ឋបាលរបស់លោក​ ដូណាល់ ត្រាំ ។

គួរកត់សម្គាល់​ផងដែរថា​ការ​រៀបចំ​ចរចា​គ្នា​នេះ​ប្រែក្លាយជា​រឿងមួយ​កាន់តែ​ស្មុគ​ស្មាញ​ឡើង​ថែមទៀត​ក្នុងអំឡុងពេល​ជាង​៨សប្តាហ៍មុននេះ​ ស្របពេល​ដែល​កូរ៉េខាងជើង​ដឹកនាំ​​ការធ្វើ​តេស្ត​សាកល្បង​បាញ់បង្ហោះ​មីស៊ីល​ផ្លោង​ ក៏ដូចជា​ករណី​ឃាតកម្ម​លើ​បងប្រុសរួមផ្ទៃ​របស់លោកគីម ជុងអ៊ុន ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​គេបាន​ដាក់ការសង្ស័យ​ថា​ជា​បញ្ជារបស់មេដឹកនាំកូរ៉េខាងជើង​ផ្ទាល់តែម្តងនោះ ។

ជាក់ស្តែង​គឺ​ប៉ូលិសម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​បង្ហាញ​ឈ្មោះ​ជន​សង្ស័យ​ដែលជាជន​ជាតិ​កូរ៉េខាងជើង​៤នាក់​ ដែល​បានចាកចេញពីកូរ៉េខាង​ក្នុង​ថ្ងៃ​ដែលមាន​ការ​ធ្វើឃាតនោះ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES