Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិលោកដូណាល់ត្រាំ ទំនាក់ទំនង​រុស្ស៊ី-លោកខាងលិច លំបាក​ត្រូវគ្នា​

លោកដូណាល់ត្រាំ ទំនាក់ទំនង​រុស្ស៊ី-លោកខាងលិច លំបាក​ត្រូវគ្នា​

រុស្ស៊ី៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ បាន​លើកឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានកែតម្រូវឡើងវិញ​​នៃ​គោលជំហររបស់ខ្លួនចំពោះ​គោលនយោបាយ​របស់អង្គការ NATO នាសប្តាហ៍នេះថា​លទ្ធភាព​នៃការ​ធ្វើឲ្យ​ប្រសើរឡើ​ង​នៅក្នុងទំនាក់ទំនង​រវាង​រុស្ស៊ីនិង​លោកខាងលិច​គឺមាន​ភាព​តានតឹង​ឬ​លំបាកបន្តិចហើយ ។

បម្រែបម្រួល​ថ្មីចុងក្រោយនេះ​បានកើតឡើង​ក្នុងពេល​ដែលមាន​​វិបត្តិ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ បើទុកជា​ពុំមានការ​លើកឡើងបដិសេធ​ដោយខ្លួនឯងអំពីការ​ផ្ញើសារ​​ចក្ខុវិស័យ​ចំពោះការ​ធ្វើ​ឲ្យ​ប្រសើរនៅក្នុង​ទំនាក់ទំនង​អាមេរិក-រុស្ស៊ី​ស្របពេល​ដែល​លោកត្រាំ បានបង្ហាញ​ឲ្យ​ឃើញពីការ​សុខចិត្ត​ធ្វើធម្មនិយាមកម្ម​នៃទំនាក់​ទំនង​ទ្វេភាគី​និងបាន​ពន្លែងដៃ​ពី NATO ដោយការ​ពោលពាក្យថា​ហួសសម័យ​ហើយ ។

ទោះជាយ៉ាងណាក៏ដោយ​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ថ្មីៗនេះបាន​ទាត់ចោល​នូវ​គោលនយោបាយ​ដែលមិនច្បាស់លាស់​ទាំងឡាយ ដោយអះអាងថា​ប្រទេស​របស់លោក​បានតស៊ូប្តូរផ្តាច់ជាមួយនិង​សម្ព័ន្ធមិត្ត​នៅ​មហាសមុទ្រ​អាត្លង់​ទិក​និងបានកែទម្រង់ឲ្យបានល្អឡើងវិញ​ចំពោះ​អង្គការ​ NATO ​ថែមទៀតផង​។

ដោយឡែកប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​ចិន​លោក Feng Zhongping បាន​ថ្លែងប្រាប់សារព័ត៌មានស៊ីនហួរថា​វាគឺជារឿងលំបាកបំផុត​សម្រាប់​ទំនង​ទំនង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​ដែល​ប្រែប្រួលទៅរក​ភាព​ល្វីងជូរជត់​នោះ​ ប៉ុន្តែ​វាក៏កាន់តែលំបាកថែមទៀត​ដែរ​ចំពោះ​ទំនាក់ទំនង​សហរដ្ឋអាមេរិកនិង​រុស្ស៊ី​ប្រែក្លាយជា​ល្អូកល្អើននឹងគ្នា​នោះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES