Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិបាតុកររាប់ពាន់ ​នាក់​តវ៉ាប្រឆាំង លោកត្រាំថា មិនមែនជាប្រធានាធិបតីខ្ញុំទេ

បាតុកររាប់ពាន់ ​នាក់​តវ៉ាប្រឆាំង លោកត្រាំថា មិនមែនជាប្រធានាធិបតីខ្ញុំទេ

អាមេរិក៖ កាលពីថ្ងៃច័ន្ទ​ដើមសប្តាហ៍នេះមានបាតុករ​ប្រមាណជា​១០.០០០នាក់​បាននាំគ្នាដើរហែក្បួន​ក្នុងទីក្រុង​ញូវ​យ៉ក​និង​ស្រែកថា​លោកដូណាល់ ត្រាំ មិន​មែន​ជាប្រធានាធិបតី​របស់ខ្ញុំឡើយ​ ​ក្នុងព្យុះហយាត្រានេះដែរក៏មានការ​ចូល​រួម​ពីបណ្តាក្រុងដទៃទៀត​នៅទូទាំងសហរដ្ឋអាមេរិកទាំងមូល​ទៀតផង​ក្នុង​ថ្ងៃ​បុណ្យ​ឈប់សម្រាក​របស់​ប្រធានាធិបតី។

ការដើរហែក្បួនតវ៉ា​ដោយ​លើក​ប្រដា​ដែលមានពាក្យ​ថា​មិនមែនជា​ថ្ងៃបុណ្យ​​ប្រធានាធិបតី​របស់ខ្ញុំ​ មានគោលបំណង​ចង់​បង្ហាញ​ឲ្យ​​ឃើញពីការ​ជំទាស់​របស់​ពលរដ្ឋ​សាមញ្ញ​ចំពោះ​លោកប្រធានាធិបតី​ដែលមកពី​បក្ស​សាធារណរដ្ឋរូបនេះ​​ដែល​វានៅតែ​មាន​ភាព​ក្តៅគគុកដដែល​ក្នុងអំឡុងពេល​១ខែ​​មកនេះ​បន្ទាប់ពី​ថ្ងៃ​ចូលកាន់តំណែង​របស់លោក​​ (២០មករា)​ ។

ការ​ប្រឆាំងនិង​មហាសេដ្ឋីអចលនទ្រព្យ​រូប​នេះ​ដែលមិនធ្លាប់កើតមានពីមុន​មក​​ក្នុង​ការ​កាន់កាប់តំណែង​ដ៏មានអំណាច​លើ​ពិភពលោក​គឺ​ស្ថិតនៅក្នុង​​ភាពចម្រុង​ចម្រាស់​ក្នុងពេល​ដែលមានការ​ស៊ើបអង្កេត​ក្នុង​ចំណង​ទំនាក់​ទំនង​រវាង​លោកត្រាំ​និង​ការ​ទាក់ទង​របស់លោក​ជាមួយនិងរុស្ស៊ី​។

អ្នកនយោបាយ​វ័យ៧០ឆ្នាំ រូបនេះមានក្តីរន្ធត់​​នៅក្នុង​ការបង្ហោះ​លើ​បណ្តាញ​សង្គម​  Twitter ដោយ​លោក​មានចំណូល​ចិត្តលើ​វិធី​សាស្ត្រ​នៃទំនាក់ទំនង​សាធារណៈ​​ជាផ្លូវ​វាង​នៃ​សារព័ត៌មានរបស់ជាតិ​ដែល​លោក​ហៅថា​ជា​សត្រូវ​របស់​ប្រជាជន​អាមេរិក​។ លោក​បាន​បង្ហោះ​លើ​បណ្តាញ​ Twitter នូវសារ​មួយ​ក្នុងឱកាសនៃការប្រារព្ធ​ថ្ងៃ​បុណ្យ​ប្រធានាធិបតីដោយ​សរសេរថា​ <<រីករាយ​ថ្ងៃបុណ្យ​ឈប់សម្រាក​ប្រធា​នាធិបតី​ ដែលធ្វើ​ឲ្យ​អាមេរិក​កាន់តែអស្ចារ្យ​ជាថ្មីម្តងទៀត​>> ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES