អាមេរិក៖ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមានបាតុករប្រមាណជា១០.០០០នាក់បាននាំគ្នាដើរហែក្បួនក្នុងទីក្រុងញូវយ៉កនិងស្រែកថាលោកដូណាល់ ត្រាំ មិនមែនជាប្រធានាធិបតីរបស់ខ្ញុំឡើយ ក្នុងព្យុះហយាត្រានេះដែរក៏មានការចូលរួមពីបណ្តាក្រុងដទៃទៀតនៅទូទាំងសហរដ្ឋអាមេរិកទាំងមូលទៀតផងក្នុងថ្ងៃបុណ្យឈប់សម្រាករបស់ប្រធានាធិបតី។
ការដើរហែក្បួនតវ៉ាដោយលើកប្រដាដែលមានពាក្យថាមិនមែនជាថ្ងៃបុណ្យប្រធានាធិបតីរបស់ខ្ញុំ មានគោលបំណងចង់បង្ហាញឲ្យឃើញពីការជំទាស់របស់ពលរដ្ឋសាមញ្ញចំពោះលោកប្រធានាធិបតីដែលមកពីបក្សសាធារណរដ្ឋរូបនេះដែលវានៅតែមានភាពក្តៅគគុកដដែលក្នុងអំឡុងពេល១ខែមកនេះបន្ទាប់ពីថ្ងៃចូលកាន់តំណែងរបស់លោក (២០មករា) ។
ការប្រឆាំងនិងមហាសេដ្ឋីអចលនទ្រព្យរូបនេះដែលមិនធ្លាប់កើតមានពីមុនមកក្នុងការកាន់កាប់តំណែងដ៏មានអំណាចលើពិភពលោកគឺស្ថិតនៅក្នុងភាពចម្រុងចម្រាស់ក្នុងពេលដែលមានការស៊ើបអង្កេតក្នុងចំណងទំនាក់ទំនងរវាងលោកត្រាំនិងការទាក់ទងរបស់លោកជាមួយនិងរុស្ស៊ី។
អ្នកនយោបាយវ័យ៧០ឆ្នាំ រូបនេះមានក្តីរន្ធត់នៅក្នុងការបង្ហោះលើបណ្តាញសង្គម Twitter ដោយលោកមានចំណូលចិត្តលើវិធីសាស្ត្រនៃទំនាក់ទំនងសាធារណៈជាផ្លូវវាងនៃសារព័ត៌មានរបស់ជាតិដែលលោកហៅថាជាសត្រូវរបស់ប្រជាជនអាមេរិក។ លោកបានបង្ហោះលើបណ្តាញ Twitter នូវសារមួយក្នុងឱកាសនៃការប្រារព្ធថ្ងៃបុណ្យប្រធានាធិបតីដោយសរសេរថា <<រីករាយថ្ងៃបុណ្យឈប់សម្រាកប្រធានាធិបតី ដែលធ្វើឲ្យអាមេរិកកាន់តែអស្ចារ្យជាថ្មីម្តងទៀត>> ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា