Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិការរៀនសូត្រមិនយឺតពេលឡើយ! លោកតាអាយុ១០៥ឆ្នាំបន្តយក​បណ្ឌិត​នៅតៃវ៉ាន់

ការរៀនសូត្រមិនយឺតពេលឡើយ! លោកតាអាយុ១០៥ឆ្នាំបន្តយក​បណ្ឌិត​នៅតៃវ៉ាន់

ចិន៖ កាសែត​ China Youth Online បានចេញផ្សាយថា​លោកតា Zhao Muhe ​មានអាយុ​១០៥ឆ្នាំជាអ្នក​រស់នៅកោះតៃវ៉ាន់​ ត្រូវបានគេ​ស្ងើចសរសើរមិន​ដាច់​ពីមាត់​អំពី​គំរូ​នៃ​ឧត្តមគតិ​ដ៏វិសេសវិសាលមួយ​ ចំពោះពាក្យ​ស្លោក​របស់​លោក​ដែ​ល​លើកឡើងថា​ <<វាមិនយឺតពេល​ឡើយ​ក្នុង​ការ​សិក្សារៀនសូត្រ>> ។ ខណៈ​ដែល​បច្ចុប្បន្ន​លោកតា​កំពុង​សិក្សាថ្នាក់​សវនកម្ម​នៅ​សាកលវិទ្យាល័យ​ National Tsing Hua ក្នុងទឹកដីកោះតៃវ៉ាន់​ ហើយ​ថែមទាំង​រៀបចំរៀនបន្ត​យក​ថ្នាក់​បណ្ឌិត​ទៀតផង ។

លោក Zhao បាន​ចូលសិក្សានៅ​សាកលវិទ្យាល័យ National Open University ក្នុង​កោះតៃវ៉ាន់​អំឡុងឆ្នាំ​១៩៩៩ ។ លោកបាន​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ដោយ​ជិះ​កង់​ជារៀងរាល់ថ្ងៃ​ មិនដែល​ខក​ខាន​ម្តង​ណាឡើយ ។​ លោកបាន​សិក្សា​​រហូតដល់​យប់​ជ្រៅ​ ហើយ​វាបាន​នាំ​ឲ្យ​លោកចំណាយ​ពេល​៤ឆ្នាំ​ក្នុង​ការបញ្ចប់​កម្រិត​សិក្សា​​ ​១២៨ក្រេឌីត ដែល​លោក​ធ្វើវាបាន​សម្រេចក្នុង​វ័យ៩១ឆ្នាំ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះលោក Zhao បានសម្រេចចិត្ត​បន្ត​ការ​សិក្សា​របស់​លោក ។ លោកបាន​ប្រលង​ចូល​សាកលវិទ្យាល័យ​ Nanhua ក្នុងកោះតៃវ៉ាន់​ហើយ​ទទួល​បាន​សញ្ញាបត្រថ្នាក់​អនុបណ្ឌិត​ឬ​បរិញ្ញាបត្រជាន់ខ្ពស់​នាពេល​ឆ្នាំបន្ទាប់នោះ ។ នៅក្នុង​វ័យ​៩៨ឆ្នាំ​លោក​បានបំបែកកំណត់​ពិភពលោក​របស់សៀវភៅ​ហ្គីណេស​​ជា​មនុស្ស​ចាស់ជាងគេ​បំផុត​លើ​ពិភពលោក​ដែល​​ជា​និស្សិត​ថ្នាក់ក្រោយ​បរិញ្ញា​បត្រ ។

ក្នុងអំឡុងឆ្នាំ​២០១៥ លោក Zhao បានចាប់ផ្តើមចូលរៀន​នៅ​សាកលវិទ្យាល័យ National Tsing Hua  ។ លោករស់នៅ​តែម្នាក់ឯង​នៅ​អគារ​ខុនដូរ​ចាស់​មួយ​ស្ថិត​នៅ​ជាន់​ទី​៤ ។ លោក​ទៅ​ផ្សារ​ ចម្អិនអាហារ​ និង​បោកគក់​ដោយខ្លួនឯង​ ដោយ​បដិ​សេ​ធ​ការ​ជួយ​ពីអ្នកដទៃ​ដោយ​លោក​អះអាង​ថា​វានឹង​ធ្វើ​ឲ្យ​លើ​មាន​អារម្មណ៍​ថាលោកចាស់​ប្រសិនជាមានអ្នកជួយ ។

គួរបញ្ជាក់ថា លោក Zhao បាន​កើតនៅក្នុង​ខេត្ត សានតុង ក្នុងឆ្នាំ​១៩១២ ។ តាមរយៈ​ឥទ្ធិពល​នៃ​វប្បធម៌ជនជាតិ​ចិន​ លោកបានសិក្សា​នៅ​សាលាឯកជន​មួយ​និង​ចាប់ផ្តើម​សិក្សា​ពី​អក្សរសាស្ត្រ​នៅពេលដែលោក​មានអាយុ​១៤ឆ្នាំ ។

លោក Zhao ជាមួយនិង​និស្សិតដែលសិក្សាជាមួយលោក

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES