ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច បញ្ចេញរូបភាព ថតរូបកូនកំលោះក្រមុំជាមួយដៃគូពិសេសរបស់នាងពិធីករលោកសុខ សាន់នី ដែលធ្វើឲ្យមានការសង្ស័យថាអ្នកទាំងពីរច្បាស់លាស់ជាមួយហើយទើបដឹកដៃគ្នាថតPre _Wedding បែបនេះ។ជាមួយគ្នានេះដែរក៍មានតារារួមអាជីពបានសរសើរថាពួកគេសាកសមគ្នា និងខ្លះថែមទាំងជម្រុញឲ្យតារា១គូនេះឆាប់ចូលរោងការជាមួយគ្នាទៀតផង ខណៈដែលប្រុសៗធ្លាប់លួចស្នេហ៍ស្រីនិច្ច ជាច្រើនឆ្នាំមកហើយនោះបានត្រឹមច្រណែនលោកសាន់នី ថាមានសំណាងបានដៃគូជាស្រីស្អាត។
![](https://norkorthom.com/wp-content/uploads/2025/02/x8-2.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x7-1.jpg)
ក្នុងជំនួបតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៧ ខែ២ សឹម ស្រីនិច្ច វាចាថារូបភាពដែលនាងថតស្និតស្នាលជាមួយលោកសាន់នី នោះជាការផ្សព្វផ្សាយឲ្យStudio មួយ ហើយនាងនិងដៃគូនៅតែមានទំនាក់ទំនងគ្នាជាធម្មតាទេ និងថែមទាំងឆ្លៀតសរសើរលោកពិធីករថាជាដៃគូដ៍ល្អទៀតផង។ស្រីនិច្ច បន្ថែមថានាងនឹងត្រៀមចាប់ដៃជាមួយលោកសុខ សាន់នី ធ្វើការងារសិល្បៈជាច្រើនជាមួយគ្នាថ្មីៗទៀត ព្រោះលោកសាន់នី ជាដៃគូដ៍ពិសេសសម្រាប់នាង ទោះជាទៅថ្ងៃមុខនាងថាមិនដឹងជាមានរឿងអ្វីកើតឡើងក៍ដោយ។
![](https://norkorthom.com/wp-content/uploads/2025/02/x9-1.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x5-3.jpg)
ទោះជាសឹម ស្រីនិច្ច ពេញចិត្តលោកសាន់នី រហូតសឹងតែសរសើរលោកថាជាមនុស្សល្អសឹងតែគ្រប់ចំណុចទាំងអស់ចំពោះនាងក្ដី ប៉ុន្ដែលោកពិធីកររូបនេះនៅក្រោយខ្នងស្រីនិច្ច បែជាទៅកៀកកើយតារាស្រីស្អាតៗជាច្រើនទៀតដូចជាឲ្យនាងជីជី និងគៀត សុវណ្ណាឡាង ចាប់អោលថើបលោកជាដើម ដែលទង្វើបែបនោះធ្វើឲ្យមានការសង្ស័យថាទំនាក់ទំនងរវាងនាងនិងលោកសាន់នី នៅមិនទាន់ចិត្ត១ថ្លើម១នោះទេ ស្របពេលដែលនាងក៍មិនធ្លាប់បង្ហាញកាយវិការប្រចណ្ឌចំពោះសកម្មភាពរបស់លោកពិធីករដែរ ។
![](https://norkorthom.com/wp-content/uploads/2025/02/x10.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x11.jpg)
កញ្ញាសឹម ស្រីនិច្ច វាចាថានាងមិនដែលប្រចណ្ឌលោកសាន់នី ទេ ប៉ុន្ដែនាងថាបើសិនជាថ្ងៃណាមួយនាងនិងដៃគូមានរឿងប្រែប្រួលលើសពីមិត្តភាពឬជាដៃគូបច្ចុប្បន្ននេះ នាងនិងលោកអត់មានរឿងអីត្រូវលាក់បាំងពីមហាជនឡើយ ។ការថ្លែងរបស់ស្រីនិច្ច នេះមានន័យថានាងនិងលោកសាន់នី បច្ចុប្បន្នមិនទាន់ឈានដល់ទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយគ្នានៅឡើយ ប៉ុន្ដែបើពេលខាងមុខនាងនិងដៃគូក្លាយទៅជាគូស្នេហាពិតនោះត្រូវតែលាតត្រដាងរឿងមួយនេះទៅទស្សនិកជន ។
![](https://norkorthom.com/wp-content/uploads/2025/02/x6-2.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x13.jpg)
យ៉ាងណាការវាចារបស់ស្រីស្អាតសឹម ស្រីនិច្ច នាពេលនេះថានាងលោកសាន់នី អត់ទាន់មានភាពប្រែប្រួលពីដៃគូយល់ចិត្តទៅជាដៃគូស្នេហានោះហាក់ផ្ទុយពីសកម្មភាពរបស់ស្រីស្រស់ប្រុសសង្ហារនេះព្រោះកន្លងមកពួកគេធ្លាប់ដឹកដៃគ្នាទៅដើរលេងនៅថៃ នឹងថែមទាំងញាំអាហារយ៉ាងរ៉ូមែកទិកជាមួយគ្នាជាញឹកញាប់តែពីរនាក់ទៀតផង ដែលរូបភាពទាំងនោះកន្លងមកច្រើនតែជាគូសង្សារទើបអាចកើតមាន។
![](https://norkorthom.com/wp-content/uploads/2025/02/x4-3.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x12.jpg)
គួរបញ្ជាក់ថាសឹម ស្រីនិច្ច ជាតារាភាពយន្ដ ដ៍លេចធ្លោម្នាក់នាពេលចុងក្រោយនេះដែលនាងអាចសម្ដែងបានជាច្រើនទម្រង់ ពិសេសក្នុងរឿង«អប្សរា មហាអង្គរ» ដែលដឹកនាំដោយលោកហ្វៃ សំអាង នាងលេងតួដល់ទៅ៣ផ្សេងគ្នា ទើបគេជឿថានៅពេលរឿងនេះដាក់បញ្ចាំងស្រីនិច្ច នឹងកាន់តែលេចធ្លោជាងនេះថែមទៀតជាមិនខាន ។
![](https://norkorthom.com/wp-content/uploads/2025/02/x3-4.jpg)
សឹម ស្រីនិច្ច បន្ថែមថានាងបានថតចប់រឿង«អប្សរា មហាអង្គរ » នឹងត្រៀមដាក់បញ្ចាំងនៅឆ្នាំ២០២៥ នេះ ហើយនាងក៍បានត្រៀមថតរឿងដុំជាបន្ដបន្ទាប់ទៀតផងដែរ នៅឆ្នាំ២០២៥ នេះ។ប៉ុន្ដែនាងថាមិនសម្រុក ឬទទួលការងារច្រើនដូចឆ្នាំមុនៗទេ ទាល់តែរឿងឬMV នោះនាងស្រលាញ់ដែរទើបថត៕
![](https://norkorthom.com/wp-content/uploads/2025/02/x2-4.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/x1-4.jpg)