Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរជ្ជទាយាទ ជប៉ុន​នឹងយកគំរូ​តាម ព្រះបិតារួមសុខទុក្ខជាមួយរាស្ត្រ

រជ្ជទាយាទ ជប៉ុន​នឹងយកគំរូ​តាម ព្រះបិតារួមសុខទុក្ខជាមួយរាស្ត្រ

ជប៉ុន៖ រជ្ជទាយាទរបស់​ព្រះចៅអធិរាជជប៉ុនព្រះអង្គម្ចាស់​ Naruhito ដែល​មាន​ព្រះជន្ម៥៧វស្សា នៅថ្ងៃព្រហស្បត្តិ៍នេះ​មានបន្ទូលថា​ព្រះអង្គ​ត្រៀម​ខ្លួន​រួចរាល់ហើយ​ក្នុងការ​ឡើង​គ្រងរាជ្យសម្បត្តិ​ធ្វើជា​ព្រះចៅអធិរាជ​ បន្ទាប់ពី​ព្រះ​បិតា​ Akihito ដែល​អាច​ដាក់រាជ្យ​នៅ​ក្នុងពេលដ៏ខ្លី​ឆ្នាំ​ក្រោយនេះ​ ហើយ​ព្រះ​អង្គ​នឹងយកគំរូតាមព្រះបិតា​ដោយ​ធ្វើ​ជា​ក្សត្រដែល​រួមសុខរួមទុក្ខជាមួយនិង​ប្រជាជន​ ។

ព្រះអង្គម្ចាស់​ Naruhito និងព្រះចៅអធិរាជ​ Akihito

ក្រុមគណៈវិនិច្ឆ័យរបស់រដ្ឋាភិបាល​កំពុង​ពិភាក្សា​ថាតើយល់ព្រម​ឲ្យ​ព្រះចៅ​អធិ​រាជព្រះជន្ម៨៣វស្សា​ Akihito ដែល​​វះកាត់​បេះដូង​និង​ព្យាបាល​ជំងឺមហារីកក្រ​ពេញ​ប្រូស្តាត ដាក់រាជ្យ​យ៉ាងដូចម្តេច​ បន្ទាប់ពីព្រះអង្គ​ធ្លាប់មានបន្ទូល​កាលពីខែ​សីហា​ថា​ព្រះអង្គព្រួយ​បារម្ភ​ខ្លាច​ជន្មាយុអាច​បង្កផលលំបាក​សម្រាប់​ព្រះអង្គ​ក្នុង​ការ​បំពេញ​រាជ្យកិច្ច​ ។

កាលពី​អតីតកាលព្រះចៅអធិរាជ​ជប៉ុន​បានដាក់​រាជ​ក្នុង​ឆ្នាំ​១៨១៧ ហើយ​ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឡើយ។

កាលពីខែ​មករា​ របាយការណ៍ព័ត៌មាន​បាន​បង្ហើបឲ្យ​ដឹងថា​រដ្ឋាភិបាល​បាននិ​ង​កំពុងពិចារណា​អំពីដំណាក់កាល​ដែលនឹង​យល់ព្រមឲ្យ​ព្រះចៅ​អធិរាជ Akihito ដាក់រាជ្យថ្វាយ​ព្រះអង្គម្ចាស់​ Naruhito ឲ្យឡើង​សោយ​រាជ្យ​នៅថ្ងៃទី​១ខែមករាឆ្នាំ​២០១៩ ។ ទន្ទឹមនិងនេះរដ្ឋាភិបាលអាច​ដាក់​សំណើរនៃសេចក្តី​ព្រាង​ច្បាប់ស្តីពីការ​ដាក់រាជ្យ​ជូនទៅកាន់សភា​នៅដើម​និទាឃរដូវឆ្នាំនេះ ។

ចំណែកព្រះអង្គម្ចាស់ Naruhito វិញមានបន្ទូលប្រាប់អ្នកសារព័ត៌មាន​ថា​ព្រះអង្គ​​មាន​ការ​រំជួលចិត្ត​យ៉ាងពន់ពេក​នៅពេល​ដែលព្រះបិតា​ Akihito បាន​ដាក់សំណើរ​ថាព្រះអង្គនឹង​ដាក់រាជ្យ​ ។ ហើយ​ព្រះអង្គបន្ថែមថា​នឹងបន្ត​យកតម្រាប់តាម​ព្រះបិ​តា​ Akihito ដែល​បានពុះពារយ៉ាងលំបាក​ក្នុងការ​ធ្វើឲ្យ​សះជា​នូវស្នាមរបួស​នៃ​សង្គ្រាមលោកលើកទី២ ដែលជា​សង្គ្រាម​ក្នុង​រជ្ជកាលព្រះអយ្យកោ Hirohito របស់ព្រះអង្គ ។

 ព្រះអង្គម្ចាស់​ Naruhito(រូបកណ្តាល) និងព្រះអង្គម្ចាស់ក្សត្រី Masako និងបុត្រី Aiko (រូបស្តាំ) នៅរាជវាំង​ Togu ក្រុងតូក្យូ

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES