Saturday, March 1, 2025
Homeតារាខ្មែរនាយចឺម ៖ធ្វើឲ្យអូនឃីម មិនអស់ចិត្ត ?

នាយចឺម ៖ធ្វើឲ្យអូនឃីម មិនអស់ចិត្ត ?

ភ្នំពេញ​៖អតីតសង្សារទី៤នាយចឺម គឺអ្នកមេម៉ាយសាច់សខ្ចីនាងសេង សុខឃីម បានថ្លែង​ទាំង​តូច​ចិត្ត បង្កប់ទៅដោយឈឺចាប់ថាស្នេហាដែលឃោឃៅបំផុត គឺចាកចេញទៅដោយគ្មាន​ហេតុ​​​ផល ទៅបាត់ដោយគ្មានដំណឹង ស្ងាត់ៗក៍ទៅបាត់ …។នាងថាបើអស់ក្ដីស្រលាញ់​ហើយ​ក៍ត្រូវតែមានហេតុផលច្បាស់លាស់ដែរ កុំចាកចេញទៅដោយគ្មានដំណឹង កុំឲ្យនាងចាំដោយ​ឥតន័យ កុំបែកដោយគ្មានហេតុផលចឹង ។កាវាចារបស់នាងសេង សុខឃីម កាលពីដើមខែ២ ឆ្នាំ២០២៥ មានគេ​ចែក​ចាយ(Share) ច្រើនព្រោះវាត្រូវនិងសាច់រឿងស្នេហាយុវវ័យ​ភាគ​ច្រើននាពេល​បច្ចុប្បន្ន​ដែល​ប្រឈមក្រឡាប់ចាក់បានគ្រប់ពេលវេលាទាំងអស់ ពិសេសគឺឲ្យតែមានជនទី៣​មកដល់​។ជាមួយគ្នានេះដែរក៍មានការសង្ស័យថាមនុស្សប្រុស​ដែលធ្វើ​នាងសុខឃីម ឈឺចាប់ដែល​នាង​​និយាយដោយប្រយោលនោះគ្មានអ្នកណាក្រៅពីនាយចឺម ឡើយ ព្រោះក្រោយពួកគេ​បែក​គ្នាជាង២ឆ្នាំនេះ​ម្នាក់ៗរក្សារ​ភាពស្ងៀមស្ងាត់រៀងៗខ្លួនពោលគឺមិនមានអ្នកណា១​ចេញ​មុខហែកហួរឬទម្លាក់កំហុសទៅឲ្យភាគីខាងណានោះទេ ។Fan រស់នាងឃីម ក៍បានខមិនសួរ​ទៅ​ស្រី​ស្រស់រូបនេះដែរ​ថាតើប្រុសដែលធ្វើឃោឃៅចំពោះស្នេហានាងនោះជានាយចឺម មែនទេ?​តែអ្នកមេម៉ាយកូនមួយរូបនេះមិនឆ្លើយតបឡើយ ។

 ហ្វេសបុកឈ្មោះរិទ្ធី សាក់ ខមិនថា«នាយចឺម មែនអូន ?» ,ហ្វេសបុកឈ្មោះRooster oF Goal ខមិនថា «ចង់ដឹងថា អាប៉ាកាច់ហ្នុង ណាគេ បងជួយជេរ» ។

នាយចឺម គ្មានប្រតិកម្មតបទៅអតីតសង្សារខ្លួនទេ ដោយគិតតែពីប្រឹងឡើងច្រៀងរក​លុយ និងជូនដំណឹងទៅFan ថានាយជិតចេញSolo Album នៅសាន់ដេ ជាលើក​ដំបូងក្នុង​អា​ជីព​ទៀតផង។

 គួរបញ្ជាក់ថាសង្សារចាស់នាយចឺម គឺនាងសេង សុខឃីម ធ្លាប់បង្ហាញសញ្ញានៅ​អា​លោះ​​​អាល័យដល់លោកមេសា ក្រោយចែកផ្លូវគ្នាជាច្រើនខែ តាមរយៈការបង្ហោះរូបភាព​អនុស្សាវ​រីយ៍​ពួកគេទៅដើរលេងនៅប្រាសាទអង្គវត្តតាមតិកតុកដែលធ្វើឲ្យអ្នក​ខ្លះសង្ស័យ​ថា​ពួកគេ​ត្រូវ​រ៉ូវ​គ្នាវិញ។ប៉ុន្ដែភ្លាមៗនោះនាងអ៊ីត ដែលជាម្ដាយមីងនាយចឺម បានចេញមុខប្រតិ​កម្មនិង​មិន​ពេញចិត្តចំពោះសកម្មភាពរបស់នាងឃីម ផុសវីដេអូចាស់ៗឡើងវិញជាមួយក្មួយ​របស់​ខ្លួន​ឡើយ ព្រោះយល់ថាសកម្មភាពបែបនេះនាំឲ្យមានការយល់ច្រឡំ ហើយអ្នកដែលរង​ការរិះ​គន់​ធ្ងន់ជាងគេគឺជានាយចឺម ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ​គេឃើញអតីត​សង្សារ​នាយ​ចឺម ទាំង​អស់ក្រោយ​ពីពួកគេចែកផ្លូវលោកមេសា មកគឺលែងសូវល្បីដូចមុន ខណៈ​នាយចឺម ខ្លួន​ឯងក៍អត់សូវលេចធ្លោទៀតដែរ ។ប៉ុន្ដែនាងឃីម ធ្លាប់ប្រាប់អ្នកយកព័តមានថា​ក្រោយបែកពី​នាយចឺម ទៅនាងនៅតែមានឱកាសថតឲ្យសាន់ដេ ព្រោះនាងស្គាល់​និងមានទំ​នាក់​ទំនងល្អ​ជាមួយតារាចម្រៀងសុខ ពិសី ។

 នាយចឺម ត្រូវបានគេចាត់ទុកថាជាបុរសមានសំណាងម្នាក់ព្រោះញ៉ែបាន​សុទ្ធតែស្រី​ស្អាត​ៗដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និនាងសេង សុខ​ឃីម ។ប៉ុន្ដែត្រឹមតែមួយពព្រិចភ្នែកសោះ​នាយត្រូវរបូតសង្សារអស់ម្ដងដល់ទៅ៤នាក់ ដែលនាំ​ឲ្យលោកមេសា បានត្រឹមដេកស្ដាយក្រោយ ហើយពេលនេះមិនទាន់បង្ហាញមុខសង្សារទី៥ នោះ​ទេ ។នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចង់រៀបការប្រពន្ធនៅឆ្នាំ២០២៥ ដែល​នាយមាន​អាយុ​២៩​ឆ្នាំ ប៉ុន្ដែចុងក្រោយនាយ ផ្លាស់ប្ដូរចិត្តវិញ និងថាមិនពិបាករកសង្សារថ្មីទេ គ្រាន់តែមិនទាន់​ចង់​បាន ។នាយចឺម នៅតែសង្កត់ថាដាច់ខាតអនាគតភរិយានាយត្រូវតែ​ជា​អ្នក​ក្រៅ​រង្វង់សិល្បៈ​១០០% ព្រោះនាយយល់ថាបើយកសង្សារជាតារាដូចគ្នាម្ដងទៀត​គឺ​ប្រា​កដ​ជាមិនបានយូអង្វែងឡើយ ៕

RELATED ARTICLES