Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចេញដីកា ចាប់ខ្លួនសមាជិក ព្រឹទ្ធសភា​ដែល​ រិះគន់​លោក Duterte

ចេញដីកា ចាប់ខ្លួនសមាជិក ព្រឹទ្ធសភា​ដែល​ រិះគន់​លោក Duterte

ហ្វីលីពីន៖ សមាជិកព្រឹទ្ធសភា​មួយរូប​ដែល​រិះគន់​ការ​ធ្វើ​​សង្គ្រាម​ប្រឆាំងគ្រឿង​ញៀន​របស់​លោកប្រធានាធិបតី Rodrigo Duterte ត្រូវបានឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​​ពីសំណាក់​មន្ត្រី​អនុវត្តច្បាប់​ បន្ទាប់ពី​មានការ​ចោទប្រកាន់​លោកស្រី​បាន​ទទួលប្រាក់ពី​ឈ្មួញគ្រឿងញៀន​ក្នុង​គុក​នៃ​ប្រទេស​ហ្វីលីពីន ។

​សមាជិកព្រឹទ្ធសភាហ្វីលីពីនលោកស្រី Leila de Lima និងអតីតអ្នកបើកបរ​រថយន្ត​រួមទាំងអ្នក​កាពារផ្ទាល់ខ្លួន និង​អតី​ត​មន្ត្រី​ពន្ធនាគារ​ជាតិ​ត្រូវបានតុលាការ​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចាប់ខ្លួន​បន្ទាប់ពី​ចៅក្រម​បានរកឃើញពីពិរុទ្ធភាពក្រោមការ​ចោទ​ប្រ​កាន់​​ក្នុងបទល្មើសព្រហ្មទណ្ឌ​ដែល​ប្តឹង​ដោយ​ក្រសួងយុត្តិធម៌កាលពីសប្តាហ៍មុន ។

លោកស្រីបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​មុននឹង​មន្ត្រី​អនុវត្តច្បាប់​បញ្ជូន​លោកស្រី​ចេញពី​ការិយាល័យ​របស់លោកស្រី​ថា​ សច្ចះធម៌នឹង​កើតមាន​ហើយ​ខ្ញុំ​នឹង​ទទួលបាន​យុត្តិធម៌ ខ្ញុំគ្មានទោសឡើយ ។

លោកស្រី​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ដែលពាក់ព័ន្ធ​នឹងគ្រឿង​ពីរបន្ថែម​ទៀត​​នៅ​តុលាការ​នេះ ។ លោកស្រី De Lima ជាមេធាវី​ការពារ​សិទ្ធិម​នុស្ស​មួយរូប​មុននឹង​ចូលរួម​បំពេញការងារក្នុង​ជួររដ្ឋាភិបាល​ ដោយលោកស្រី​បាន​លើកឡើង​ថា​ការ​ចោទប្រកាន់នេះគឺ​ជាការ​សងសឹក​នឹង​លោកស្រី​បន្ទាប់ពី​ឆ្នាំ​ទៅ​លោក​ស្រី​ជា​អ្នក​​ដឹកនាំ​ស៊ើបអង្កេត​លើការ​សម្លាប់មនុស្ស​ក្រៅប្រព័ន្ធ​ច្បាប់​ក្នុង​អំឡុងពេល​នៃការ​បង្ក្រាប​គ្រឿងញៀន​របស់លោក Duterte ។

កាលពី​ថ្ងៃអង្គារ​លោកបាន​ពិពណ៌នាថាលោក Duterte ជា​ឃាតករ​ដែលមាន​ជំងឺ​ផ្លូវចិត្ត​ហើយ​ថែមទាំងបានជំរុញ​ឲ្យគណៈ​រដ្ឋមន្ត្រី​របស់លោក​ធ្វើការ​ប្រកាស​​ដក​សិទ្ធិ​អំណាច​របស់លោក​ដោយសារតែ​លោកមាន​ផ្នត់គំនិត​ជា​ឧក្រិដ្ឋជន ។

យោងតាម​ពាក្យបណ្តឹង​នៅតុលាការ​វិនិច្ឆ័យ​ក្តី​ក្នុងតំបន់​លោកស្រី de Lima បា​ន​ទទួលប្រាក់៥លានពីហ្សូ(៩៩.៨៥០​ដុល្លារ​)​ដែល​បញ្ជូនទៅ​ផ្ទះលោកស្រី​តាម​រយៈ​មន្ត្រីពន្ធនាគារ​នៅពេល​ដែលលោកស្រី​ធ្វើ​ជា​រដ្ឋមន្ត្រីយុត្តិធម៌​នៅ​ចន្លោះ​ឆ្នាំ​២០១០​និង​២០១៦ ។ មួយវិញទៀត​សំណុំរឿងករណីព្រហ្មទណ្ឌ​ប្រឆាំងនិង​សមាជិកព្រឹទ្ធសភា​និង​មនុស្ស​២នាក់ទៀត​នោះ​គឺ​មិនអាចបង់ប្រាក់​ធានាបាន​ឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES