អុីរ៉ា់ក់៖ មន្ត្រីអ៊ីរ៉ាក់ពីរនាក់បានឲ្យដឹងថាក្រោយពីការប្រយុទ្ធគ្នាដ៏សាហាវមួយថ្ងៃ កងទ័ពអ៊ីរ៉ាក់បានវាយកាន់កាប់អាកាសយានដ្ឋានក្រុងមូស៊ូលទាំងមូលនិងមូលដ្ឋានទ័ពជាច្រើនដែលលាតសន្ធឹងនៅភាគនិរតីក្រុងនេះ ។
មន្ត្រីប៉ូលិសសហព័ន្ធម្នាក់និងមន្ត្រីទទួលខុសត្រូវលើប្រតិបត្តិនេះម្នាក់បានថ្លែងនៅថ្ងៃសុក្រនេះថាកងទ័ពក៏ ដណ្តើមបានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្របពេលដែលពួកគេបានវាយរុលចូលកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាមពីភាគខាងលិចក្រុងមូស៊ុល ។ មន្ត្រីទាំងពីរនាក់នេះបានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះ ឡើយ។
ចំណែកប៉ូលិសសហព័ន្ធរបស់អ៊ីរ៉ាក់ កងកម្លាំងពិសេសនិងកងទ័ពកំពុងត្រៀមខ្លួនចូលរួមក្នុងការប្រយុទ្ធដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះទៀតផង ។
អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសថាភាគខាងកើតក្រុងមូស៊ុលត្រូវបានវាយរំដោះបានទាំងស្រុងហើយក្នុងខែមករា ហើយតមកទៀតកងទ័ពផ្អាកប្រតិបត្តិការមួយរយៈធំដើម្បីត្រៀមខ្លួនចំពោះការប្រយុទ្ធនៅតំបន់ភាគខាងលិចក្រុង ។
ទោះជាយ៉ាងណាអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានជនស៊ីវិលប្រហែល៧៥ម៉ឺននាក់ត្រូវបានចាប់ខ្លួនក្នុងតំបន់ភាគខាងលិចក្រុងមូស៊ុល។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា