Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចិន​ជំរុញ​ ឲ្យ​អង់គ្លេស ​បញ្ឈប់ការ​ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង​ក្រុងហុងកុង

ចិន​ជំរុញ​ ឲ្យ​អង់គ្លេស ​បញ្ឈប់ការ​ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង​ក្រុងហុងកុង

ចិន(ហុងកុង)៖ រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃសុក្របាន​ជំរុញ​ឲ្យ​ចក្រភពអង់គ្លេស​បញ្ឈប់​​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការផ្ទៃក្នុង​ទីក្រុង​ហុងកុង​​បន្ទាប់ពី​រដ្ឋាភិបាល​អង់​គ្លេស​បានបញ្ចេញ​នូវ​របាយការណ៍​ប្រចាំខែ​៦ខែចុងក្រោយ​ដល់​សភា​​អំពី​ហុងកុង​ ។

មន្ត្រីនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បាន​ឲ្យ​ដឹងកាលពី​យប់​ថ្ងៃសុក្រ​ថា​ជាង២០ឆ្នាំមកនេះ​គិតចាប់តាំងពី​ការ​ប្រគល់ទី​ក្រុង​ហុងកុង​មកឲ្យ​ចិន​វិញ​ រដ្ឋាភិបាល​កណ្តាលចិន​បាននិងកំពុង​ប្រតិបត្តិ​យ៉ាង​ទូលំទូលាយ​នូវ​គោល​ការណ៍​ប្រទេសមួយ ប្រព័ន្ធពីរ ដែល​ប្រ​ជាជន​ហុងកុង​គ្រប់គ្រង​ហុងកុង និង​ស្វ័យ​ភាព​កម្រិត​ខ្ពស់របស់ខ្លួន​ ​តាមរយៈ​ការ​រឹតត្បិត​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ដូច​ជា​​មូលដ្ឋាន​ច្បាប់​និង​ការ​​គាំទ្រពេញ​ទំហឹង​នៃ​ប្រធានប្រតិបត្តិ​និង​រដ្ឋាភិបាល​តំប​ន់​រដ្ឋបាល​ពិសេសក្រោមចំណាត់ការនៃការ​គ្រប់គ្រង​ដោយ​ផ្អែកតាមមូល​ដ្ឋាន​ច្បាប់​ ។

លោកបានថ្លែងថា​ក្រុងហុងកុង​បន្ត​មានស្ថិរភាព​និង​ថ្កុំថ្កើង​រុងរឿង​ដែល​ប្រជាជន​ហុងកុង​រីករាយ​នឹង​​សិទ្ធិសេរីភាព​ទទួល​បានស្រប​តាម​ច្បាប់​កំណត់ ។

លោក Geng ថែមទាំងបាន​បញ្ជាក់ថា​ក្រុងហុង​កុង​គឺជា​តំបន់​រដ្ឋបាលពិសេស​របស់ចិន​ហើយ​កិច្ចការរបស់ហុងកុង​គឺជាកិច្ចការផ្ទៃក្នុង​រប​ស់​ចិន​ ហេតុដូច្នេះ​គ្មា​ន​បរទេស​ណាមួយ​មានសិទ្ធិ​ជ្រៀតជ្រែកបានឡើយ ។

រដ្ឋាភិបាលអង់គ្លេស​បាននិងកំពុង​បញ្ចេញនូវ​របាយការណ៍​ប្រចាំ​ខែ​ឆមាសចុង​ក្រោយ​​ទៅកាន់សភា​ស្តីពីក្រុងហុងកុង​ក្នុងក្រប​ខ័ណ្ឌមូល​ដ្ឋាន​ទៀងទាត់​ចាប់តាំង​ពី​ការ​ប្រគល់​ទីក្រុងនេះ​មកឲ្យ​ចិនគ្រប់គ្រងវិញដែល​យើង​បាន​ជំទាស់​ជាដាច់​ខាត។ យើងបានប្រាប់ឲ្យ​ភាគីអង់​គ្លេស​មិនត្រូវ​បញ្ចេញរបាយការណ៍ដែល​ពាក់ព័ន្ធ​និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងក្រុងហុងកុងឡើយ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES