Thursday, May 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បល្បែងខ្លាឃ្លោក ឃាត់ខ្លួន៤នាក់

បង្ក្រា…/បល្បែងខ្លាឃ្លោក ឃាត់ខ្លួន៤នាក់

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ១ក្រុម បាននាំគ្នាទៅសម្ងំលេងល្បែងស៊ីសងដោយខុសច្បាប់ (ខ្លាឃ្លោក) នៅចំណុចគុម្ពោតព្រៃ មួយកន្លែង លុះកំពុងឈ្ងោតអ៊ុតខ្លាឃ្លោក ត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន ៤នាក់។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈៀង រតនា ភេទស្រី អាយុ៣២ឆ្នាំ មានលំនៅ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។ ទី២-ឈ្មោះម៉ោញ ផល្លឹត ភេទប្រុស អាយុ៦៦ឆ្នាំ មានលំនៅ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។ ទី៣-ឈ្មោះលី ព្រឹម ភេទស្រី អាយុ៦៣ឆ្នាំ មានលំនៅ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ និងទី៤-ឈ្មោះម៉ម ត្រប់ ភេទស្រី អាយុ៦៦ឆ្នាំ មានលំនៅ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក នៃអធិការដ្ឋាននគរ បាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ខ្លាឃ្លោក) ១ករណី នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស បានចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន កម្រាលខ្លាឃ្លោក ចំនួន ១ផ្ទាំង គ្រាប់ខ្លាឃ្លោក ចំនួន៦គ្រាប់ គម្របនិងចាន ចំនួន២។

ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងកិច្ចសន្យា បញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES