Sunday, May 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានដេក បុ.../ករបាំងថ្មក្រឡាប់

 បើកឡានដេក បុ…/ករបាំងថ្មក្រឡាប់

ភ្នំពេញ ៖ រថយន្តដឹកទឹកកក ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន លុះតៃកុងងងុយដេក ងោក១ភាំង ធ្វើឱ្យរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ និងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានយុវជនម្នាក់ បើករថយន្តដឹកទឹកកក ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-2638 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ តៃកុងរថយន្តងងុយដេក ងោក១ភាំង ធ្វើឱ្យរថ យន្តដឹកទឹកកក រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវ បាក់ចំនួន២កង់ ចំណែករថយន្ត ក្រឡាប់ផ្ងារជើង តែមិនបង្កឱ្យមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកស្ទូចរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

RELATED ARTICLES