Friday, May 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ទូដែក លួច៨ម៉ឺនដុល្លារ ជា.../ប់ខ្នោះ២

គាស់ទូដែក លួច៨ម៉ឺនដុល្លារ ជា…/ប់ខ្នោះ២

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួគោក បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីបើកទ្វារបន្ទប់ដេក ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥ ០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបុរីអ័រគីដេ វីឡា ផ្ទះលេខ QR13-22 ផ្លូវម្លិះ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងទី២-ឈ្មោះធន ច័ន្ទធឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា  ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន ៤៥ ០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ របស់ជនរងគ្រោះឈ្មោះអ៊ឹង ជាងនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកិច្ចសន្យា ស្នាក់នៅផ្ទះវីឡាលេខ២២ ផ្លូវម្លិះ បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ចំណែកសម្ភារៈបាត់បង់ និងខូចខាត រួមមាន ប្រាក់ចំនួន ៤៥ ០០០ដុល្លារ គ្រឿងអលង្ការមួយចំនួន តម្លៃសរុប ៨ម៉ឺនដុល្លារ ទូដែក ខូចខាត (ជារបស់ជនរងគ្រោះ)។ ចំពោះសម្ភារៈបន្សល់ទុក រូបថត ស្នាមគាស់ទូដែក និងសម្ភារៈរាយប៉ាយនៅក្នុងបន្ទប់កើតហេតុ ទូរស័ព្ទដៃ ចំនួន៥គ្រឿង ស៊េរីចាស់ អាវុធខ្លី ចំនួន៣ដើម ម៉ាករ៉ូឡូ ២ដើម និងម៉ាកស៊ិចសាយអឺ ចំនួន១ដើម កុំព្យូទ័រយួរដៃ ចំនួន២គ្រឿង  ខ្សែកស្វារេ មានត្បូង ១ខ្សែ កូនកាបូបដៃ ចំនួន១។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES