Thursday, May 22, 2025
Homeព័ត៌មានអន្តរជាតិចូ បៃដិន អរគុណការលើកទឹកចិត្ត ក្រោយដឹងថាកើតជំ---/ងឺមហារីកក្រពេញប្រូស្តាត

ចូ បៃដិន អរគុណការលើកទឹកចិត្ត ក្រោយដឹងថាកើតជំ—/ងឺមហារីកក្រពេញប្រូស្តាត

សហរដ្ឋអាមេរិក ៖ លោកចូ បៃដិន (Joe Biden) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានអរគុណចំពោះការគាំទ្រនិងលោកទឹកចិត្តពីជុំវិញពិភពលោក រួមទាំងព្រះរាជសារពីស្តេច ឆាលស៍ ទី៣ (Charles III) នៃចក្រភពអង់គ្លេស បន្ទាប់​ពី​បានលោក​បានលាតត្រដាង​ថា កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​រូប​នេះ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៨ ខែ​ឧសភា ឆ្នាំ​២០២៥ ថា​គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត។

លោក ចូ បៃដិន អាយុ 8៨២ឆ្នាំ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីព្រឹកថ្ងៃចន្ទទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា “ជំងឺមហារីក បានប៉ះយើងទាំងអស់គ្នា។ ដូច​ជា​អ្នក​រាល់​គ្នា​ជា​ច្រើន​ដែរ។ ជីល (Jill) និង​ខ្ញុំ ​បាន​រៀន​សូត្រថា ​យើងខ្លាំង​បំផុត​នៅ​កន្លែង​បាក់​បែក អរគុណ​សម្រាប់​លើកទឹកចិត្ត​យើង​ឡើង​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​របស់​អ្នក»។

កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យរបស់លោកបៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា អតីតប្រធានាធិបតីអាមេរិក បានឆ្លងកាត់ការធ្វើតេស្ត បន្ទាប់ពីជួបប្រទះបញ្ហាជាមួយនឹងការបន្ទោបង់នោម របស់គាត់ ឈានទៅដល់ការរកឃើញដុំតូចមួយនៅក្នុងក្រពេញប្រូស្តាត របស់គាត់ ដែលវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃសុក្រ សប្តាហ៍មុន ថាលោកបៃដិន មានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ និងបានរាលដាលដល់ឆ្អឹង។

ព័ត៌មានចុងក្រោយអំពីជំងឺមហារីករបស់លោក ចូ បៃដិន មានការចោទជាសំណួរថា តើគាត់ឈឺយូរប៉ុនណា? ហើយ​តើ​ជំងឺ​នេះ ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​លោក ​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី ​ដែរ​ឬ​ទេ?

ទោះបី​ជា​យ៉ាង​ណា ​បន្ទាប់​ពី​ជំងឺ​មហារីក ​ត្រូវ​បាន​លាត​ត្រដាង មនុស្ស​ជា​ច្រើន ​បាន​បង្ហាញ​ការ​គាំទ្រ​និងលោកទឹកចិត្តចំពោះ​លោកបៃដិន រួមទាំងគូប្រជែងនយោបាយ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ខ៍ អូបាម៉ា​(Barack Obama) និងអតីតអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) ។

ចំណែកព្រះរាជវាំង បាក់ឃីងហែម (Buckingham) បាន​ឲ្យដឹង​ថា ស្តេចឆាលស៍ ទី៣ (Charles III) នៃ​ចក្រភព​អង់គ្លេស ទ្រង់​ក៏​បាន​សរសេរព្រះរាជសារ​​មួយ​ច្បាប់ ជូន​ទៅ​កាន់​លោក ចូ បៃដិន ផង​ដែរ ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្ត និងប្រទានពរ ឲ្យសំណាងល្អ៕

RELATED ARTICLES