Sunday, May 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនអ្នកញៀនថ្នាំ ៦នាក់

ឃាត់ខ្លួនអ្នកញៀនថ្នាំ ៦នាក់

ភ្នំពេញ ៖ គណបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានចុះធ្វើរដ្ឋបាលនៅតំបន់ស្មុកស្មាញ រកឃើញជនប្រើប្រាស់គ្រឿងញៀន ចំនួន៦នាក់ ក៏ឃាត់ខ្លួន បញ្ជូនទៅមន្ទីរសង្គមកិច្ច។

ការចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនជនញៀនថ្នាំនេះ ដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងមានការចូលរួមពីលោកវរសេនីយត្រី អ៊ុក សុជាតិ នាយប៉ុស្តិ៍រ៍ដ្ឋបាលសង្កាត់ច្រាំងចំរេះទី២។

ជនញៀនថ្នាំទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាវ ហៀង ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី២-ឈ្មោះទីន ដាលីន ភេទប្រុស អាយុ៣៩ឆ្នាំ។ ទី៣-ឈ្មោះមីន ហូសាន់ ភេទប្រុស អាយុ៣៦ឆ្នាំ។ ទី៤-ឈ្មោះអាប់ឌុល សាលីម ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី៥-ឈ្មោះសុខ សាដេន ភេទប្រុស អាយុ២៣ឆ្នាំ។ និងទី៦-ឈ្មោះទូច ស្រីមាស ភេទស្រី អាយុ១៩ឆ្នាំ។

បន្ទាប់ពីឃាត់ខ្លួនជនទាំង៦នាក់ ពួកគេបានសារភាពថា ពិតជាបានប្រើប្រាស់គ្រឿងញៀន ប្រាកដមែន។

លោកវ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ជិន ប៊ុនធឿន អភិបាល ខណ្ឌឫស្សីកែវ ឱ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំងអស់ យកចិត្តទុកដាក់ចំពោះបញ្ហាគ្រឿងញៀន និងទប់ ស្កាត់និងសង្គ្រោះជនញៀនថ្នាំ នៅក្នុងមូលដ្ឋាន ទើបគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ចុះធ្វើរដ្ឋបាល ប្រមូលជនញៀនថ្នាំ បានជាបន្តបន្ទាប់ ដើម្បីបញ្ជូនទៅការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបថ្នាំញៀន ឲ្យក្លាយ ជាពលរដ្ឋល្អ នៅក្នុងសង្គមជាតិ៕

RELATED ARTICLES