Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកបណ្តា ប្រទេសកំពុង អភិវឌ្ឍន៍នៅ អាសុី​ត្រូវការ​ បង្កើន​ការ ចំណាយ​ឆ្នាំនេះ

បណ្តា ប្រទេសកំពុង អភិវឌ្ឍន៍នៅ អាសុី​ត្រូវការ​ បង្កើន​ការ ចំណាយ​ឆ្នាំនេះ

អាសុី៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹងនៅក្នុង​របាយការណ៍​មួយ​កាលពីម្សិល​មិញថា​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​និង​អាស៊ី​ប៉ាស៊ី​ហ្វិកនឹង​ត្រូវ​ការ​បង្កើន​ខ្ទង់​ចំណាយ​ប្រមាណជា​១,៧ទ្រីលានដុល្លារ​ក្នុងមួយឆ្នាំ​ ឬ​ស្មើនឹង​២៦​ទ្រីលានដុល្លារ​នៅ​ឆ្នាំ​២០៣០ ​ដើម្បី​បំពេញតម្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​​របស់​ពួកគេ​និង​រក្សា​កម្លាំងរុញច្រាន​កំណើនក្នុងតំបន់​ ។

​តួលេខនេះ​ផងដែរ​គឺ​មាន​ចំនួន​ច្រើន​ជាងការ​ព្យាករទុកកាលពីមុន​ដែលបាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៩ ។

របាយការណ៍​របស់ធនាគារ​ដែលមាន​មូលដ្ឋាន​ក្នុងទីក្រុងម៉ានីល​មួយនេះ​បាន​បង្ហាញ​ថា​​កំណើនយ៉ាងខ្លាំងក្លា​ក្នុង​ការអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធបាន​គាំ​ទ្រ​កំណើន​សេដ្ឋកិច្ច​ កាត់បន្ថយ​ភាពក្រីក្រ​ហើយ​ថែមទាំងបាន​ធ្វើឲ្យ​ប្រសើ​រឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាដើម ។

មួយវិញទៀត​មានមនុស្ស​ជាង​៤០០លាននាក់​នៅ​តែ​ខ្វះ​ខាត​អគ្គិសនី​ប្រើប្រាស់​ ៣០០លាននាក់​ទៀត​ពុំមាន​ទឹកទទួលទាន​ដោយសុវត្ថិភាព​ហើយ​១,៥លាននាក់​​ខ្វះ​មូលដ្ឋានអនាម័យ ។

ចំណែក​បណ្តាប្រទេស​សេដ្ឋកិច្ច​ជាច្រើន​ក្នុង​តំបន់​ខ្វះខាត​កំពង់ផែ​ទំនើប​ ផ្លូវដែក និង​ផ្លូវថ្នល់​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ជាងមុននូវការតភ្ជាប់ប្រជាជាតិទាំងនោះ​​ទៅនឹង​ទីផ្សារ​ពិភពលោក​ និង​ទីផ្សារក្នុង​ស្រុក​ធំៗ​ ។

ប្រធានធនាគារ​​ ADB លោក Takehiko Nakao បានថ្លែងថា​តម្រូវការ​សម្រាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ទូទាំង​តំបន់​អាស៊ី​និង​អាស៊ី​ប៉ាស៊ីហ្វិក​​​មានការ​ផ្គត់ផ្គង់​ថ្មី​ប្រសើរ​ជាង​មុន​ ។ អាស៊ី​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​កែប្រែថ្មី​និង​ថ្មីសន្លាងតែម្តង ដែល​កំណត់​នូវ​ស្តង់ដា​ចំពោះ​គុណភាព​ លើកទឹកចិត្ត​កំណើន​សេដ្ឋកិច្ច​និង​ឆ្លើយតប​នឹង​ការប្រកួតប្រជែង​លើពិភពលោក​ដែល​ប្រែប្រួលតាម​បរិយាកាស​។

គួរបញ្ជាក់ថា​បណ្តាប្រទេ​សសេដ្ឋកិច្ច​ចំនួន​២៥​ដែលស្មើនឹង​៩៦%​នៃ​អត្រាប្រ​ជា​ជន​ក្នុង​តំបន់​ថ្មីៗនេះ​បាន​ចំណាយ​៨៨១ប៊ីលាន​ដុល្លារ​ក្នុង​មួយឆ្នាំ​លើ​ហេដ្ឋា​រច​នា​សម្ព័ន្ធ ។ តាមរយៈការ​ជួយសម្រាលនូវបម្រែបម្រួលតាមបរិយា​កាសប្រ​កួ​តប្រ​ជែ​ង​ តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់​នឹង​មាន​ចំនួ​នលើស​២៦​ទ្រីលានដុល្លារ​ឬ​១,៧ទ្រីលានដុល្លារ​ក្នុងមួយ​ឆ្នាំ​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES