Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប្រេសុីលតែងតាំងអ្នករិះគន់ ​លោកត្រាំ​ជា រដ្ឋមន្ត្រីការបរទេស​

ប្រេសុីលតែងតាំងអ្នករិះគន់ ​លោកត្រាំ​ជា រដ្ឋមន្ត្រីការបរទេស​

ប្រេស៊ីល៖ លោក Aloysio Nunes ដែលជា​សមាជិកព្រឹទ្ធសភា​គាំទ្រ​ផ្នែក​ពាណិ​ជ្ជ​កម្ម​និង​ជាអ្នក​រិះគន់​ចំៗ​លើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ ត្រូវបាន​​រដ្ឋាភិបាល​ប្រេស៊ីល​តែង​តាំង​ជា​រដ្ឋមន្ត្រីការបរទេស​កាលពី​ថ្ងៃព្រហស្បត្តិ៍​។

ប្រធានាធិបតី​ប្រេស៊ីល​លោក Michel Temer បាន​ជ្រើសរើ​ស​លោក Nunes ​ជា​មនុ​ស្ស​ក្នុង​ជួរ​បក្ស PSDB ឲ្យ​កាន់​តំណែង​ជារដ្ឋមន្ត្រីការបរទេស​ជំនួសលោក Jose Serra ដែល​ចូលនិវត្តន៍​កាលពីសប្តាហ៍​មុន​ដោយ​បញ្ហា​សុខភាព ។ នាពេល​បច្ចុប្ប​ន្ននេះ​លោក Nunes ជាអ្នកផ្តួចផ្តើម​ជួយទំនុកបម្រុង​ផ្នែកឯកជន​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ដ៏​ខ្លាំងក្លាមួយរូប​ ។

លោកបាន​ធ្វើការ​ផ្សព្វផ្សាយ​នូវការ​រឹតចំណង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយនិង​សហ​រដ្ឋ​អាមេរិក​ស្របពេល​ដែលលោក​​កាន់តំណែង​ជា​ប្រធាន​គណៈ​កម្មការ​​​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​ ប៉ុន្តែ​ការ​ឆ្លើយតប​របស់លោក​កាលពី​មុន​ពាក់ព័ន្ធ​និងការ​បោះ​ឆ្នោត​របស់លោក​ត្រាំ​កាលពីឆ្នាំទៅ​គឺពិតជា​មានភាពអវិជ្ជមាន​បំផុត ។

លោក​ Nunes បានបង្ហោះ​លើ​បណ្តាញ​ Tweeter មួយថ្ងៃ​បន្ទាប់ពីការ​បោះឆ្នោត​ថ្ងៃ​ទី​៨ខែវិច្ឆិកា​ថា​ លោកត្រាំគឺ​មនុស្ស​ប្រមឹកម្នាក់មកពី​បក្ស​សាធារណរដ្ឋ។ម្យ៉ាង លោក​ក៏ជា​តំណាង​​ឲ្យ​អំពើអាក្រក់​របស់បក្សក៏ដូចជា​ភាពគ្មានម្ចាស់ការ​បំផុត​ផងដែរ ។

គួរបញ្ជាក់ថា​លោក Aloysio Nunes ត្រូវបានគេជឿជាក់ថានឹង​ធ្វើ​តាម​លោក Serra ក្នុងការ​ងាក​ចេញ​ពី​គោលនយោបាយ​ការបរទេស​ដែល​ស្រប​ជាមួយ​​រដ្ឋាភិ​បា​ល​ឆ្វេងនិយម​​ក្នុង​ប្រទេស​អាមេរិកឡាទីន​មួយនេះ តាមរយៈ​បក្ស​ពលករ​​ដែល​ត្រូវ​បាន​បណ្តេញចេញ​​ពីអំណាច​ក្រោមបទចោទប្រកាន់​លោកស្រី អតីត​ប្រធា​នាធិបតី Dilma Rousseff កាលពីឆ្នាំទៅ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES